ការពិតទាំង ៤ ដែលអ្នកនឹងយល់ច្បាស់ ក្រោយពេលដែលឪពុកម្តាយលាចាកលោក

Cover Copy
ការផ្សាយពាណិជ្ជកម្ម

នៅពេលដែលឪពុកម្តាយរបស់យើងនៅមានជីវិត យើងតែងតែគិតថាពេលវេលានៅមានយូរទៀត ប៉ុន្តែនៅពេលដែលពួកគេបាត់ទៅជារៀងរហូត យើងនឹងយល់ពីការពិត៤យ៉ាង ដែលជីវិតបានបង្រៀនអ្នក៖

Cover Copy
រូបភាពដំណាង

១.”ផ្ទះ” គ្រាន់តែជាសំបកនៃការចងចាំប៉ុណ្ណោះ៖ ពេលឪពុកម្តាយយើងនៅមានជីវិត ទោះទៅឆ្ងាយប៉ុណ្ណាក៏ដោយ ក្នុងចិត្តយើងតែងតែមានកន្លែងសម្រាប់ត្រឡប់ទៅរក។ រាល់ថ្ងៃបុណ្យផ្សេងៗតែងតែមានអាហារដ៏កក់ក្តៅរង់ចាំ ហើយនៅពេលដែលយើងមានអារម្មណ៍ឯកា យើងនៅតែឮពាក្យលួងចិត្តថា “កុំខ្លាចអី ម៉ាក់ និងប៉ានៅទីនេះ” ។ ប៉ុន្តែពេលពួកគាត់បាត់ទៅ ផ្ទះចាស់ក៏ក្លាយជាទីធ្លាស្ងាត់ សំឡេងចាស់ក៏រលត់ទៅ។ អ្វីដែលគេហៅថា «ផ្ទះ» ឥឡូវនេះគ្រាន់តែជាសំបកដែលពោរពេញទៅដោយអនុស្សាវរីយ៍ប៉ុណ្ណោះ។
មនុស្សម្នាក់បានចែករំលែកថា បន្ទាប់ពីបាត់បង់ឪពុករបស់គាត់ ការត្រលប់ទៅផ្ទះចាស់របស់នាងជាលើកដំបូងមានអារម្មណ៍ថាមានការផ្លាស់ប្តូរដ៏ធំមួយ។ ពេលនាងប៉ះទ្វារដែលធ្លាប់ស្គាល់ នាងបានស្រែកឡើងថា៖ «ពីមុន ពេលខ្ញុំបើកទ្វារនេះ ខ្ញុំតែងតែឃើញឪពុកខ្ញុំកំពុងអានកាសែតនៅលើសាឡុង ប៉ុន្តែឥឡូវគ្មានអ្នកណានិយាយជាមួយទៀតទេ»។ បុរាណនិយាយថា “ពេលមនុស្សទៅឆ្ងាយ តែក៏ត្រជាក់” ផ្ទះដែលគ្មានឪពុកម្តាយ ទោះធ្លាប់ស្គាល់ក៏ដោយ ក៏ក្លាយជាផ្ទះចម្លែកដូចផ្ទះសំណាក់ដែលយើងមិនធ្លាប់រស់នៅ។

ការផ្សាយពាណិជ្ជកម្ម

២.មានពាក្យដែលមិនមានឱកាសនិយាយ៖ ក្នុងជីវិត ពេលខ្លះយើងនិយាយពាក្យមិនល្អបំផុតទៅកាន់ឪពុកម្តាយរបស់យើង។ លុះពេលពួកគាត់បាត់ទៅហើយ យើងនឹងនឹកឃើញពាក្យល្អៗដែលទុកចោលមិនបាននិយាយទៅកាន់ពួកគាត់។ ពាក្យអរគុណដែលមិនបាននិយាយ ការយល់ខុសដែលមិនអាចពន្យល់បាន ឥឡូវនេះមានតែការសោកស្តាយមិនចេះចប់។

ក្មេងស្រីម្នាក់បានចែករំលែកថា នាងសោកស្ដាយដែលឆាប់ខឹង នៅពេលដែលម្តាយរបស់នាង ជេរនាងអំពីទំលាប់ដែលនាងនៅដល់យប់ជ្រៅ។ ឥឡូវនេះ នាងចង់ឮពាក្យដៀលទាំងនោះ ប៉ុន្តែគ្មានឱកាសទៀតទេ។

ការផ្សាយពាណិជ្ជកម្ម
59811_50034
រូបភាពដំណាង

៣.សម្ពាធនៃជីវិត មានតែវិធីស៊ូទ្រាំនឹងខ្លួនឯង៖ នៅពេលដែលឪពុកម្តាយយើងនៅមានជីវិត ទោះបីជាយើងធំឡើង និងមានគ្រួសារផ្ទាល់ខ្លួនក៏ដោយ ក្នុងភ្នែករបស់ពួកគេ យើងនៅតែជាកូន។ ពេលមានបញ្ហា នៅតែមានមនុស្សការពារ ពេលធ្វើខុសក៏នៅតែមានមនុស្សការពារ។ ប៉ុន្តែនៅពេលដែលពួកគេចាកចេញ រាល់ឧបសគ្គ និងការលំបាកក្នុងជីវិតត្រូវតែប្រឈមមុខដោយខ្លួនឯង។
ស្ត្រីម្នាក់ធ្លាប់បានរៀបរាប់ទាំងទឹកភ្នែកថា “ពីមុន រាល់ពេលដែលខ្ញុំជួបរឿងសោកសៅ ខ្ញុំអាចឱបម្តាយខ្ញុំ ហើយយំ។ ពេលនេះខ្ញុំបានត្រឹមតែខាំធ្មេញ ហើយស៊ូទ្រាំ ហើយពេលខ្ញុំដួល ខ្ញុំត្រូវរកកន្លែងស្ងាត់មួយដែលគ្មានអ្នកណាឃើញខ្ញុំ”។ បុរាណបានពោលថា “ពេលមេឃរលំ មានមនុស្សក្រោកឈរគាំទ្រ” តែពេលឪពុកម្ដាយបាត់ទៅ យើងជាអ្នកដែលត្រូវក្រោកឈរគាំទ្រអ្វីៗទាំងអស់ដោយខ្លួនឯង។

When My Baby Died 1280x960
រូបភាពដំណាង

៤.ភាពផុយស្រួយនៃជីវិតគឺឈឺចាប់ជាងការគិត៖ នៅពេលដែលឪពុកម្តាយរបស់យើងនៅមានជីវិត យើងតែងតែគិតថាការស្លាប់គឺជាអ្វីមួយដែលឆ្ងាយណាស់ ។ ប៉ុន្តែទាល់តែយើងជួបប្រទះនឹងវា ទើបយើងយល់ថាដំណើរជីវិតពិតជាផុយស្រួយណាស់។ មនុស្សម្នាក់បានចែករំលែកថា បន្ទាប់ពីម្តាយរបស់គាត់បានលាចាកលោក គាត់បានមើលទៅលើមេឃ ហើយនិយាយថា “ម្សិលមិញ ម្តាយខ្ញុំនៅតែធ្វើម្ហូបឱ្យខ្ញុំ ប៉ុន្តែថ្ងៃនេះគាត់មិននៅទីនេះទៀតទេ វាប្រែថាមនុស្សចាកចេញយ៉ាងងាយស្រួលដោយមិនបានផ្តល់ឱកាសឱ្យយើងនិយាយសូម្បីតែពាក្យលា” ។ បុរាណបានបង្រៀនថាជីវិតផុយស្រួយដូចទៀនក្នុងខ្យល់ ដូច្នេះសូមគោរពនិងអោយតម្លៃនូវបច្ចុប្បន្នកាល ។
ឪពុកម្ដាយលាចាកលោក គឺជារឿងធម្មជាតិក្នុងជីវិត ប៉ុន្តែរឿងធម្មតាៗទាំងនេះ លុះត្រាតែបាត់បង់ ទើបអាចបន្សល់ទុកនូវការឈឺចាប់យ៉ាងជ្រាលជ្រៅក្នុងបេះដូង។ បើនៅតែមានឱកាស កុំភ្លេចនៅជាមួយឪពុកម្តាយឲ្យបានច្រើន និយាយពាក្យស្រលាញ់ កុំចាំដល់ពេលវាយឺតពេល ហើយមានតែការស្ដាយក្រោយទេ ព្រោះមានពេលខ្លះ បែរខ្នងគឺលាជារៀងរហូត៕

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម