ប្រូម៉ូសិនមានពេលកំណត់៖ ក្រុមហ៊ុន Vietjet​​ ផ្តល់ជូនការបញ្ចុះតម្លៃ ៥០% លើសំបុត្រនៅគ្រប់ផ្លូវទាំងអស់​

Knongsrok Thumbnail
ការផ្សាយពាណិជ្ជកម្ម

*ការផ្តល់ជូនដ៏អស្ចារ្យសម្រាប់អ្នកធ្វើដំណើររវាងខេត្តសៀមរាប និងទីក្រុងហាណូយ

(ភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២៥)​​ – ក្នុងឱកាសអបអរសាទរទិវាបង្រួបបង្រួមជាតិនៃប្រទេសវៀតណាម ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូនអ្នកធ្វើដំណើរនូវការបញ្ចុះតម្លៃរហូតដល់ ៥០% (*) សម្រាប់សំបុត្រថ្នាក់ Eco-class នៅទូទាំងបណ្តាញជើងហោះហើររបស់ខ្លួន ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៥។ ​អ្នកធ្វើដំណើរ​ អាចទទួលបានការផ្តល់ជូនដ៏អស្ចារ្យនេះ ដោយប្រើប្រាស់លេខកូដប្រូម៉ូសិន VJ50 ជាមួយនឹងការកក់ទុកតាមរយៈគេហទំព័រ www.vietjetair.com ឬកម្មវិធីទូរសព្ទ Vietjet Air​ សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ២៨ ខែមេសា ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥ (**)។

ការផ្សាយពាណិជ្ជកម្ម
Vietjet Aircraft (4)
រូបភាពដំណាង

សម្រាប់អ្នកដំណើរពីប្រទេសកម្ពុជា ក្រុមហ៊ុន​​ Vietjet មានជើងហោះហើរប្រចាំថ្ងៃរវាងខេត្តសៀមរាប និងទីក្រុងហាណូយ រដ្ឋធានីនៃប្រទេសវៀតណាម។ ពីទីនោះ អ្នកធ្វើដំណើរអាចទទួលបានអត្ថប្រយោជន៍ដែលបានមកពីការតភ្ជាប់ដ៏ទូលំទូលាយរបស់ក្រុមហ៊ុន  Vietjet ក្នុងការទៅទស្សនាកន្លែងទេសចរណ៍ល្បីៗផ្សេងៗទៀតនៅទូទាំងតំ​បន់អាស៊ីប៉ាស៊ីហ្វិក។

ចាប់តាំងពីដើមឆ្នាំ ២០២៥ ក្រុមហ៊ុន  Vietjet​ បានប្រកាសផ្លូវហោះហើរអន្តរជាតិថ្មីចំនួន ១០ ដែលតភ្ជាប់ទីក្រុងធំៗរបស់ប្រទេសវៀតណាមទៅកាន់គោលដៅពេញនិយមនៅក្នុងប្រទេសចិន ឥណ្ឌា ជប៉ុន និងសិង្ហបុរី និងបានពង្រឹងវត្តមានសកលរបស់ខ្លួន។

ការផ្សាយពាណិជ្ជកម្ម
Vietjet Cabin Crew
រូបភាពដំណាង

ប្រទេសវៀតណាម​ បន្តទាក់ទាញបេះដូងអ្នកធ្វើដំណើរជុំវិញពិភពលោកជាមួយនឹងទេសភាពដ៏អស្ចារ្យ បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ម្ហូបលំដាប់ពិភពលោក និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ។ ចាប់ពីឆ្នេរដ៏ស្អាតនៃទីក្រុង ដាណាង ញ៉ាត្រាង និងកោះភូកុក រហូតដល់តំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដូចជាឆ្នេរសមុទ្រ ហាឡុង នីញប៊ិញ, ហូយអាន និង Hue ភាពឆើតឆាយរាប់មិនអស់នៃទីក្រុងហាណូយ និងថាមពលដ៏រស់រវើកនៃទីក្រុងហូជីមិញ។ ប្រទេសវៀតណាមផ្តល់អ្វីពិសេសមួយសម្រាប់អ្នកដំណើរគ្រប់ប្រភេទ។

Cable Car In Hon Thom, Phu Quoc
រូបភាពដំណាង

សូមកុំឱ្យ “ការអបអរសាទរដ៏អស្ចារ្យ” របស់​ក្រុមហ៊ុន  Vietjet កន្លងផុតទៅឱ្យសោះ នៅពេលអ្នករៀបចំផែនការធ្វើដំណើរបន្ទាប់របស់អ្នកទៅទស្សនាប្រទេសវៀតណាម។ ក្រុមហ៊ុន  Vietjet នៅតែបន្ដ

ការផ្សាយពាណិជ្ជកម្ម

យកចិត្តទុកដាក់ក្នុងការផ្តល់នូវការហោះហើរប្រកបដោយសុវត្ថិភាព ភាពរីករាយ ជាមួយមធ្យោបាយធ្វើដំណើរទំនើប បុគ្គលិកដែលមានជំនាញវិជ្ជាជីវៈខ្ពស់​​ និងសេវាកម្មចេញពីដួងចិត្ត។ អ្នកដំណើរក៏អាចស្រស់ស្រូបម្ហូបវៀតណាមល្បីៗដូចជា គុយទាវហ្វឺ Banh Mi និងកាហ្វេទឹកដោះគោទឹកកក ហើយថែមទាំងអាចទស្សនាការសម្តែងសិល្បៈនៅកម្ពស់ ១០,០០០ ម៉ែត្រនៅលើអាកាសផងដែរ។

Da Nang Golden Bridge
រូបភាពដំណាង

(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ

ការផ្សាយពាណិជ្ជកម្ម

(**) លើកលែងថ្ងៃបុណ្យជាតិ

អំពី ក្រុមហ៊ុន Vietjet

ការផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។

ការផ្សាយពាណិជ្ជកម្ម

ព័ត៌មានបន្ថែមនៅ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖

QED Agency

លោក មី សុវណ្ណ (Sovann)

អ៊ីមែល៖ [email protected]

លេខទំនាក់ទំនង៖ +855 88 6000 321

Vietjet Air

កញ្ញា កែវ ដួង (Amy)

អ៊ីមែល៖ [email protected]

លេខទំនាក់ទំនង៖ +84 932 775 066

ការផ្សាយពាណិជ្ជកម្ម
↑