ក្រុមមនុស្សខាងក្រោមនេះមិនថាចូលចិត្តប៉ុណ្ណាក៏មិនគួរញ៉ាំសាច់ទាដែរ ព្រោះជម្ងឺរបស់ពួកគេគឺប្រឆាំងនឹងសាច់ទា ដែលវាអាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរដោយមិនដឹងខ្លួន។
សាច់ទាគឺជាមុខម្ហូបដែលពេញនិយមសម្រាប់ប្រទេសនៅអាស៊ី។ សាច់ទាមានរសជាតិឆ្ងាញ់ មានជីវជាតិ និងផលប្រយោជន៍បំផុតសម្រាប់សុខភាព។ ជាមធ្យម សាច់ទា 100 ក្រាមមានប្រូតេអ៊ីនប្រហែល 25 ក្រាម ដែលខ្ពស់ជាងប្រូតេអ៊ីនជាច្រើនដងដែលមាននៅក្នុងសាច់គោ សាច់ជ្រូក សាច់ពពែ ត្រី និងស៊ុត។

លើសពីនេះ សាច់ទាក៏ផ្តល់សារធាតុចិញ្ចឹមជាច្រើនដូចជា កាល់ស្យូម ផូស្វ័រ ជាតិដែក វីតាមីន (B1, B2, A, D, E) អាស៊ីតនីកូទីនិក…ជាដើម។សាច់ទាអាចយកទៅកែច្នៃជាមុខម្ហូបបានច្រើនមុខដូចជា ស្ងោរ អាំង ចៀន និងធ្វើជាសម្លដែលមានរសជាតិឆ្ងាញ់។
ថ្វីត្បិតតែសាច់ទាល្អក៏ដោយ វាមិនស័ក្តិសមសម្រាប់មនុស្សគ្រប់គ្នាក្នុងការញ៉ាំនោះទេ ដោយក្នុងនោះមានក្រុមមនុស្សដែលត្រូវបានណែនាំឱ្យនៅឆ្ងាយពីសាច់ទា ប្រសិនបើពួកគេមានជម្ងឺទាំង៦ខាងក្រោមនរះ។
១.អ្នកជំងឺដែលមានជំងឺរលាកសន្លាក់៖ អ្នកជំនាញនិយាយថា អ្នកដែលមានជំងឺរលាកសន្លាក់ គួរតែកំណត់ការទទួលទានសាច់ទា និងសាច់ក្រហមផ្សេងទៀត។ មូលហេតុគឺសាច់ទាអាចផលិតអាស៊ីតអ៊ុយរិក បង្កើនកម្រិតអាស៊ីតអ៊ុយរិកក្នុងឈាម បណ្តាលឱ្យមានការឈឺចាប់ និងរលាកសន្លាក់ជាធម្មតានៃជំងឺរលាកសន្លាក់។

២.អ្នកដែលទើបតែវះកាត់៖ អ្នកដែលទើបវះកាត់មិនគួរញ៉ាំសាច់ទាទេ ព្រោះវាមិនមានប្រយោជន៍សម្រាប់ដំណើរការជាសះស្បើយ។ នេះក៏ព្រោះតែសាច់ទាអាចដាក់សម្ពាធលើប្រព័ន្ធរំលាយអាហារ ប៉ះពាល់ដល់ដំណើរការងើបឡើងវិញក្រោយការវះកាត់។ ស្បែកទាក៏អាចធ្វើឱ្យមុខរបួសរមាស់ និងប្រើពេលយូរដើម្បីជាសះស្បើយ។
៣.មនុស្សដែលមានប្រព័ន្ធរំលាយអាហារមិនល្អ៖ ថ្វីត្បិតតែសាច់ទាមានជីវជាតិក៏ដោយ វាមិនស័ក្តិសមសម្រាប់អ្នកដែលមានបញ្ហាប្រព័ន្ធរំលាយអាហារ ដូចជាក្រពះដែលងាយនឹងឈឺចាប់ ឬ ដំបៅនោះទេ។ ពួកគេក៏គួរតែនៅឱ្យឆ្ងាយពីអាហារដែលពិបាករំលាយដូចជាសាច់ទាជាដើម។ ការទទួលទានសាច់ទាអាចបណ្តាលឱ្យមិនស្រួល និងបង្កើនហានិភ័យនៃផលប៉ះពាល់អវិជ្ជមានលើប្រព័ន្ធរំលាយអាហារ។

៤.អ្នកដែលត្រូវការសម្រកទម្ងន់ ឬ គ្រប់គ្រងទម្ងន់៖ សាច់ទាគឺជាប្រភេទសាច់ដែលមានបរិមាណកាឡូរីខ្ពស់គួរសម ដូច្នេះវាមិនស័ក្តិសមសម្រាប់អ្នកធាត់ ត្រូវការសម្រកទម្ងន់ ឬគ្រប់គ្រងទម្ងន់នោះទេ។ បុគ្គលទាំងនេះត្រូវជ្រើសរើសអាហារដែលមានកាឡូរីទាប និងផ្តល់សារធាតុចិញ្ចឹមច្រើន។
៥.អ្នកដែលមានបញ្ហាបេះដូង៖ សាច់ទាក៏មិនស័ក្តិសមនឹងអ្នកដែលមានសម្ពាធឈាម ឬ បញ្ហាបេះដូងដែរ។ មូលហេតុគឺសាច់ទាមានជាតិខ្លាញ់ និងកូលេស្តេរ៉ុលខ្ពស់។ សាច់ទា ថ្វីត្បិតតែមានជាតិខ្លាញ់ទាបជាងសាច់ដទៃទៀតក៏ដោយ ប៉ុន្តែនៅតែមានបរិមាណកូឡេស្តេរ៉ុល និងខ្លាញ់ខ្ពស់ ដូច្នេះហើយគួរតែទទួលទានក្នុងកម្រិតមធ្យម។

៦.អ្នកដែលក្អកច្រើន៖ អ្នកដែលឧស្សាហ៍ក្អក ឬ ឈឺបំពង់កញឹកញាប់មិនគួរកំណត់ការទទួលទានសាច់ទាឡើយ។ សាច់ទាអាចជំរុញការផលិតស្លស និងបង្កើនការក្អក ដែលអាចធ្វើឱ្យពិបាកក្នុងការគ្រប់គ្រងការក្អក។ ក្នុងករណីមានការឈឺបំពង់ក និងស្លេស្មខ្លាំង ការបរិភោគសាច់ទាអាចធ្វើឱ្យពិបាកដកដង្ហើម ។ ការជៀសវាងសាច់ទាក្នុងអំឡុងពេលនេះអាចជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើស្ថានភាពសុខភាព៕

