នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ មហាសេដ្ឋីអាម៉េរិកជាច្រើន បានបង្ហាញវត្តមានក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ដូណាល់ ត្រាំ នៅវិមាន The Capitol ក្នុងទីក្រុងវ៉ាស៊ីនតោន។

រូបភាពជាក់ស្ដែងបានបង្ហាញការចូលរួមរបស់មហាសេដ្ឋីសកលដូចជា លោក Jeff Bezos នាយកប្រតិបត្តិក្រុមហ៊ុន Amazon, លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla, និងលោក Sundar Pichai នាយកប្រតិបត្តិក្រុមហ៊ុន Google។
ការបង្ហាញវត្តមានរបស់ពួកគេបានបង្ហាញការគាំទ្រ និងការគ្រប់គ្រងទំនាក់ទំនងសេដ្ឋកិច្ចនិងបច្ចេកវិទ្យារវាងសហរដ្ឋអាម៉េរិក និងបណ្តាប្រទេសដទៃនៅពេលអនាគត។
ពិធីស្បថចូលកាន់តំណែងនេះបានក្លាយជាប្រវត្តិសាស្ត្រដ៏សំខាន់មួយ ស្របពេលដែលលោក ដូណាល់ ត្រាំ បានទទួលតំណែងជាប្រធានាធិបតីលើកទី២ នៃសហរដ្ឋអាមេរិក។
ប្រភព: ព័ត៌មានបរទេស