ដំណឹងបន្ទាន់! នៅភ្នំពេញ ប្រកាសហាមឃាត់ ការប្រើប្រាស់ «ដ្រូន» គ្រប់ប្រភេទ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

Cover Copy
ការផ្សាយពាណិជ្ជកម្ម

នៅរសៀលថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំ ស្តីពីការហាមឃាត់ ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

 

ការផ្សាយពាណិជ្ជកម្ម
Cover Copy
រូបភាពដំណាង

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យបានដឹងថា ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ក្នុងកាលៈទេសៈដែលព្រះរាជាណាចក្រកម្ពុជា កំពុងត្រូវបានឈ្លានពាន ដោយខ្មាំងសត្រូវ នោះ រដ្ឋបាលរាជធានី សូមធ្វើការណែនាំ ដោយហាមដាច់ខាត ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ។

 

ការផ្សាយពាណិជ្ជកម្ម
IMG_6359
រូបភាពដំណាង

ចំពោះជនណាដែលបំពាន ឬ ប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ដោយគ្មានការអនុញ្ញាត ពីរដ្ឋបាលរាជធានីភ្នំពេញ ត្រូវទទួលខុសត្រូវទាំងស្រុងនៅចំពោះមុខច្បាប់ជាធរមាន។ ករណីបងប្អូនប្រជាពលរដ្ឋ បានប្រទះឃើញមានការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) សូមរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ច ឬ សូមទំនាក់ទំនងមកកាន់លេខ Hotline ១២៩៩ ដើម្បីចាត់វិធានការឱ្យបានទាន់ពេលវេលា៕

ការផ្សាយពាណិជ្ជកម្ម