នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ នេះ សារព័ត៌មានថៃ Khaosod English បានចេញផ្សាយថា នាយករដ្ឋមន្ត្រីថៃ អនុទីន ជំរុញឱ្យកម្ពុជាមកចូលខ្លួនចរចារជាមួយភាគីថៃមុនទើបសង្រ្គាមអាចបញ្ចប់។

លោក អនុទីន ថែមទាំងបាននិយាយអួតទៅកាន់សារព័ត៌មានក្នុងប្រទេសខ្លួនថា ការធ្វើសង្រ្គាមជាមួយកម្ពុជារយៈពេល១០ថ្ងៃមកនេះ ការវាយប្រហារពីខាងកម្ពុជាបានចុះខ្សោយកម្លាំង ចាញ់ប្រៀបខាងទាហានថៃ ហើយលោកក៏បានសន្យាជាមួយប្រជាជនខ្លួនថា ៖ «ថៃត្រូវតែដណ្ដើមយកភ្នំ ៣៥០ ក្បែរប្រាសាទតាក្របីឱ្យបាន»។

ជាមួយគ្នានោះដែរ នៅពេលលើកនិយាយពីដំណោះស្រាយបញ្ចប់សង្គ្រាម លោក អនុទីន បាននិយាយថា កម្ពុជាគួរតែចូលខ្លួនមកចរចារ។ ចំពោះពេលវេលាជាក់លាក់បញ្ចប់សង្គ្រាម លោកគឺមិននិយាយឡើយ ដោយលើកឧត្តមសេនីយ៍ឯក Nattapon Nakpanich រដ្ឋមន្ត្រីក្រសួងការពារជាតិថាជាអ្នកស័ក្តិសមបំផុតក្នុងការបញ្ជាក់ពីបញ្ហានេះ៕


