ពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការសេវាផ្ទៀងផ្ទាត់អចលនទ្រព្យឌីជីថលសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធកម្មវិធីអន្តរកម្មផ្លាស់ប្តូរទិន្នន័យរវាងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា)

Screenshot 2024 12 18 At 2.02.23 In The Afternoon
ការផ្សាយពាណិជ្ជកម្ម

នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (ស៊ីប៊ីស៊ី) ដែលជាហេដ្ឋារចនាសម្ព័ន្ធទិន្នន័យហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា បានដាក់ដំណើរការជាផ្លូវការសេវាផ្ទៀងផ្ទាត់អចលនទ្រព្យឌីជីថលសម្រាប់សមាជិកចំនួន១៩៨ស្ថាប័ន ដែលរួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ។ ពិធីសម្ពោធនេះត្រូវបានប្រារព្ធឡើងនៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ ក្រោមធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី  រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិ នៃកម្ពុជា រួមជាមួយគណៈគ្រប់គ្រងជាន់ខ្ពស់មកពីក្រសួង ធនាគារ ស្ថាប័នហិរញ្ញវត្ថុ និងសមាគមជាង ៣០០នាក់។

Screenshot 2024 12 18 At 2.02.23 In The Afternoon
រូបភាពដំណាង

សេវាផ្ទៀងផ្ទាត់អចលននេះត្រូវបានដាក់ដំណើរការតាមរយៈប្រព័ន្ធកម្មវិធីអន្តរកម្មផ្លាស់ប្តូរទិន្នន័យរវាងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ដោយ​មានការសហការពីក្រុមហ៊ុនវាន់ហ្គាយ ឯ.ក ដែល​បាន​គាំទ្រក្រសួងក្នុង​ការធ្វើឌីជីថលូបនីយកម្មសេវាសាធារណៈនានា។ 

ការផ្សាយពាណិជ្ជកម្ម
Screenshot 2024 12 18 At 2.02.37 In The Afternoon
រូបភាពដំណាង

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី  រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា៖ “យើងបានធ្វើឌីជីថលន័យកម្មលើការរស់នៅ និងក្នុងការផ្តល់សេវាកម្មដល់ប្រជាជនរបស់​យើង។ ជាមួយនឹងឌីជីថលូបនីយកម្មនៃការងាររបស់យើង យើងនឹងអាចបង្កើនផលិតភាព សម្រួលប្រតិបត្តិការ កាត់បន្ថយចំណាយប្រតិបត្តិការ បង្កើនប្រសិទ្ធភាព និងបង្កើនសុវត្ថិភាព។ នេះពិតជានឹងផ្តល់ឱ្យសង្គមរបស់យើងកាន់តែមានបរិយាកាសនយោបាយ និងសន្តិសុខសេដ្ឋកិច្ច។

លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិ នៃកម្ពុជា មានប្រសាសន៍ថា៖ “គំនិតផ្តួចផ្តើមនេះ គឺ ជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់តម្លាភាព ការជំរុញបរិយាបន្នហិរញ្ញវត្ថុ និងការធានានូវស្ថិរភាពនិងនិរន្តរភាពនៃប្រព័ន្ធហិរញ្ញវត្ថុរបស់យើង។ ការរួមបញ្ចូល ការផ្ទៀងផ្ទាត់ អចលនទ្រព្យ ជាមួយ នឹង ការ ចែក រំលែក ព័ត៌មាន ឥណទាន ផ្តល់នូវអត្ថប្រយោជន៍ ជាច្រើន ដូចជា ការកាត់បន្ថយហានិភ័យនៃការក្លែងបន្លំ ការ វាយ តម្លៃ ហិរញ្ញវត្ថុ កាន់ តែមានសុក្រឹតភាពនិង លឿនជាងមុន ការទទួលបានលក្ខខណ្ឌឥណទានកាន់តែប្រសើរនិងការការពារអតិថិជនពីបំណុលលើសលប់ជាដើម។”

ការផ្សាយពាណិជ្ជកម្ម

ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានចំណាប់អារម្មណ៍ អាចប្រើប្រាស់សេវាផ្ទៀងផ្ទាត់អចលនទ្រព្យនេះ លើ​ផ្លាតហ្វូម​របស់ស៊ីប៊ីស៊ី។ សមាជិករបស់ស៊ីប៊ីស៊ី ដែលមានសិទ្ធក្នុងការប្រើប្រាស់សេវាផ្ទៀងផ្ទាត់អចលនទ្រព្យនេះអាចចូលទៅកាន់ផ្លាតហ្វូម រួចបំពេញព័ត៌មាន​លម្អិតរបស់​អចលនទ្រព្យដោយមានការយល់ព្រមច្បាស់លាស់ពីម្ចាស់កម្មសិទ្ធ​។ បន្ទាប់ពីបានស្នើសុំក្នុងប្រព័ន្ធដោយជោគជ័យ​ អ្នកស្នើសុំនឹងទទួលបានរបាយការណ៍ផ្ទៀងផ្ទាត់អចលនទ្រព្យដែលត្រូវបានបង្កើតឡើងដោយផ្នែកលើទិន្នន័យពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។ 

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) មានប្រសាសន៍ថា៖ “យើង​រីក​រាយក្នុងការផ្តល់ជូន​សេវាផ្ទៀងផ្ទាត់អចលនទ្រព្យសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុដែលជាសមាជិករបស់យើង ដើម្បីបង្កើតការគ្រប់គ្រងហានិភ័យឥណទានកម្រិតខ្ពស់ ធ្វើឱ្យដំណើរការនៃប្រតិបត្តិការកាន់តែមានប្រសិទ្ធភាព និងពន្លឿនដំណើរការនៃការផ្ទៀងផ្ទាត់​ ដោយមានការគាំទ្រពី​ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងធនាគារជាតិ នៃកម្ពុជា។” 

ការផ្សាយពាណិជ្ជកម្ម

របាយការណ៍ផ្ទៀងផ្ទាត់អចលនទ្រព្យបង្ហាញព័ត៌មានលម្អិតរបស់ម្ចាស់កម្មសិទ្ធ អាសយដ្ឋានផ្អែកតាមកូអរដោនេភូមិសាស្រ្ត និង​ព័ត៌មានជាប់បន្ទុក​របស់​អចលនទ្រព្យ។​ ព័ត៌មានក្នុងរបាយការណ៍ផ្ទៀងផ្ទាត់អចលនទ្រព្យត្រូវ​បានផ្លាស់ប្តូរតាមតម្រូវការរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ វាជារឿងធម្មតាសម្រាប់បុគ្គលក្នុងការស្នើសុំឥណទានដោយប្រើប្រាស់អចលនទ្រព្យសម្រាប់ធានា ។ ស្របពេលដែលឥណទានគេហដ្ឋាន កំពុងពេញនិយម សេវាកម្មផ្ទៀងផ្ទាត់អចលនទ្រព្យនេះនឹងអនុញ្ញាតិឱ្យ​ធនាគារ និងស្ថាប័នហិរញ្ញវត្ថុអាចពន្លឿនប្រតិបត្តិការក្នុងការផ្ទៀងផ្ទាត់អចលនទ្រព្យកាន់តែមានប្រសិទ្ធភាព ដើម្បី​អាចវាយតម្លៃហានិភ័យអចលនទ្រព្យ និងដំណើរការក្នុងការ​ស្នើសុំឥណទាន។

លោក ហ្សាវីយ៉េ ហង់រី អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ហ្វាន់ហ្គាយ ឯ.ក មានប្រសាសន៍ថា៖ “យើងមានសេចក្តីសោមនស្សរីករាយក្នុងការគាំទ្រក្រសួងក្នុងការធ្វើបរិវត្តសេវាកម្មរបស់ខ្លួនតាមរយៈបច្ចេកវិទ្យាឌីជីថលចុងក្រោយបង្អស់ ដើម្បីបម្រើសង្គមកម្ពុជាឱ្យកាន់តែប្រសើរឡើង។ យើង​សង្ឃឹម​ថា​កិច្ច​សហការ​នេះ​នឹងផ្តល់ផលប៉ះពាល់​ជា​វិជ្ជមាន​ទាំង​សេដ្ឋកិច្ច​និង​សង្គម។” 

ការផ្សាយពាណិជ្ជកម្ម

 

ការផ្សាយពាណិជ្ជកម្ម
↑