ក្រុមហ៊ុន Vietjet បង្ហាញពីកំណើនប្រាក់ចំណូល និងប្រាក់ចំណេញ ស្របពេលមានការពង្រីកផ្លូវហោះហើរយ៉ាងឆាប់រហ័ស – យោងតាមលទ្ធផលរបាយការណ៍ហិរញ្ញវត្ថុឆមាសទីមួយនៃឆ្នាំ 2024 របស់ខ្លួន

Untitled 1
ការផ្សាយពាណិជ្ជកម្ម

*** ការពង្រីកផ្លូវហោះហើរពីសៀមរាបទៅហាណូយផ្លូវត្រីមាសទី4 ឆ្នាំ 2023 បានជំរុញឱ្យមានកំណើនរអ្នកដំណើរ

ភ្នំពេញ ថ្ងៃទី 09 ខែកញ្ញា ឆ្នាំ 2024 – ក្រុមហ៊ុន Vietjet Aviation Joint Stock Company (HOSE: VJC) បានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុដែលខ្លួនបានធ្វើសវនកម្មសម្រាប់ឆមាសទីមួយនៃឆ្នាំ 2024 (H1/2024) ហើយបានបង្ហាញពីកំណើនប្រាក់ចំណូល និងប្រាក់ចំណេញជាច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។

ការផ្សាយពាណិជ្ជកម្ម
Photo 3
រូបភាពដំណាង

យោងតាមរបាយការណ៍ចុងក្រោយ ប្រាក់ចំណូលដឹកជញ្ជូនតាមផ្លូវអាកាសរបស់ Vietjet ឈានដល់ 33.862 ពាន់ពាន់លានដុង (ប្រហែល 1.37 ពាន់លានដុល្លារ) ក្នុងរយៈពេល 6 ខែដំបូងឆ្នាំ 2024 ដែលខ្ពស់ជាងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើបន្តិច។ ប្រាក់ចំណេញមុនពន្ធ ត្រូវបានកត់ត្រាក្នុងចំនួន 1.166 ពាន់ពាន់លានដុង (ប្រហែល 47.38 លានដុល្លារ) ដែលជាការកើនឡើងយ៉ាងខ្លាំងរហូតដល់ 688% ពីមួយឆ្នាំទៅមួយឆ្នាំ។

Photo 1
រូបភាពដំណាង

ក្រុមហ៊ុន Vietjet បានបង្ហាញពីប្រាក់ចំណូលរួមឆមាសទីមួយនៃឆ្នាំ 2024 ចំនួន 34.030 ពាន់ពាន់លានដុង (ប្រហែល 1.38 ពាន់លានដុល្លារអាមេរិក) និងប្រាក់ចំណេញមុនបង់ពន្ធសរុបជាង 1 ពាន់ពាន់លានដុង (ប្រហែល 40.63 លានដុល្លារ) ដែលតំណាងឱ្យការកើនឡើង 15% និង 307% ពីមួយឆ្នាំទៅមួយឆ្នាំ។

ការផ្សាយពាណិជ្ជកម្ម
Photo 2
រូបភាពដំណាង

គិតត្រឹមថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2024 ទ្រព្យសម្បត្តិសរុបរបស់ក្រុមហ៊ុន Vietjet បានកើនឡើងដល់ជាង 92.205 ពាន់ពាន់លានដុង (ប្រហែល 3.74 ពាន់លានដុល្លារអាមេរិក)។ អនុបាតបំណុលធៀបទៅនឹងទ្រព្យសកម្មនៅតែស្ថិតក្នុងរង្វង់ 2.16 ធៀបនឹងមធ្យមភាគសកលចំនួន 5។ សមាមាត្រសាច់ប្រាក់ឈរនៅលំដាប់ 1.39 ដែលស្ថិតក្នុងជួរដ៏ល្អសម្រាប់ឧស្សាហកម្មអាកាសចរណ៍។

យោងតាម ​​Saigon Ratings ដែលជាស្ថាប័នវាយតម្លៃឥណទានឯករាជ្យ Vietjet បានផ្តល់ចំណាត់ថ្នាក់ឥណទានរយៈពេលវែងនៃ “vnBBB-” ថានឹងមាន “ស្ថិរភាពល្អ” នៅពេលអនាគ។ ដោយសារការងើបឡើងវិញនៃតម្រូវការធ្វើដំណើរដ៏គួរឱ្យកត់សម្គាល់របស់ក្រុមហ៊ុនអាកាសចរណ៍ និងការត្រៀមរៀបចំផែនការអនាគតពេញមួយឆ្នាំ 2022 និង 2023 ក្រុមហ៊ុន Vietjet ត្រូវបានគេរំពឹងថានឹងសម្រេចបាននូវការអភិវឌ្ឍន៍ឈានមុខគេកាន់តែលឿន និងប្រកបដោយចីរភាពក្នុងរយៈពេលមធ្យម និងវែង។

ការផ្សាយពាណិជ្ជកម្ម

ក្នុងឆមាសទីមួយនៃឆ្នាំ 2024 ក្រុមហ៊ុន Vietjet បានបង់ពន្ធសរុបចំនួន 3.687 ពាន់ពាន់លានដុង (ប្រហែល 146.78 លានដុល្លារអាមេរិក) ជាពន្ធដោយផ្ទាល់ និងប្រយោល។

ក្រុមហ៊ុនអាកាសចរណ៍នេះ បានដឹកជញ្ជូនអ្នកដំណើរសរុបចំនួន 13.1 លាននាក់នៅលើជើងហោះហើរប្រកបដោយសុវត្ថិភាពជាង 70,000 ជើង នៅក្នុងឆមាសទី១នៃឆ្នាំ 2024។ ចំនួនអ្នកដំណើរអន្តរជាតិបានកើនឡើងដល់ 5,5 លាននាក់ ខណៈដែលចំនួនជើងហោះហើរអន្តរជាតិលើសពី 28,300 កើនឡើង 52% និង 43% ពីមួយឆ្នាំទៅមួឆ្នាំ។ តាមរយៈបរិមាណអ្នកដំណើរដ៏ច្រើន បានធ្វើឱ្យ Vietjet ក្លាយជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេខាងវិស័យដឹកជញ្ជូនតាមអាកាស។​

ការផ្សាយពាណិជ្ជកម្ម

Vietjet មានប្រតិបត្តិការតាមផ្លូវជាង 149 ផ្លូវហោះហើរ នៅទូទាំងប្រទេសវៀតណាម និងលើសពីនេះ រួមទាំងផ្លូវក្នុងស្រុកចំនួន 38 និងផ្លូវអន្តរជាតិចំនួន 111។ ក្រុមហ៊ុនអាកាសចរណ៍ ដែលជាក្រុមហ៊ុនទទួលបានពានរង្វាន់បានដាក់ឱ្យដំណើរការផ្លូវហោះហើរ សៀមរាប-ហាណូយ ក្នុងបណ្តាញរបស់ខ្លួនចាប់តាំងពីចុងឆ្នាំ 2023 ដោយផ្តល់ឱ្យអ្នកធ្វើដំណើរក្នុងប្រទេសកម្ពុជានូវឱកាស ទទួលបានអត្ថប្រយោជន៍ពីការតភ្ជាប់ផ្លូវហោះហើរដ៏ទូលំទូលាយនេះ ទៅកាន់ទីតាំងនានានៅទូទាំងអាស៊ី និងអូស្ត្រាលី។

ជាមួយកងយន្តហោះជាង 105 គ្រឿង (រួមទាំងយន្តហោះ Vietjet ប្រទេសថៃ) ក្រុមហ៊ូន Vietjet កំពុងពង្រីកបណ្តាញហោះហើរឆ្លងទ្វីបយ៉ាងសកម្មរបស់ខ្លួន តាមរយៈការអភិវឌ្ឍកងនាវាអាកាសចរថ្មី ទំនើប និងមិនប៉ះពាល់ដល់បរិស្ថាន។ កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Vietjet និងក្រុមហ៊ុន Airbus បានចុះហត្ថលេខាលើការបញ្ជាទិញយន្តហោះប្រភេទ A330neo (A330-900) ជំនាន់ថ្មីចំនួន 20 គ្រឿង ដែលមានតម្លៃរហូតដល់ 7.4 ពាន់លានដុល្លារអាមេរិក នៅក្នុងកម្មវិធីពិព័រណ៍យន្តហោះអន្តរជាតិ Farnborough។

ការផ្សាយពាណិជ្ជកម្ម

ដោយប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រច្បាស់លាស់ និងចក្ខុវិស័យក្នុងការកសាង និងអភិវឌ្ឍន៍ធនធានមនុស្សអាកាសចរណ៍ឱ្យស្របតាមស្តង់ដារអន្តរជាតិ Vietjet Aviation Academy (VJAA) បានក្លាយជាដៃគូបណ្តុះបណ្តាលវិជ្ជាជីវៈរបស់សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA)។

ក្រុមហ៊ុន Vietjet កំពុងត្រួសត្រាយការស្រាវជ្រាវលើការអភិវឌ្ឍន៍ និងការប្រើប្រាស់ឥន្ធនៈអាកាសចរណ៍ប្រកបដោយចីរភាព (SAF) ក្នុងគោលបំណងក្លាយជាក្រុមហ៊ុនអាកាសចរណ៍បៃតងឈានមុខគេក្នុងវិស័យបច្ចេកវិទ្យា និងធ្វើសកម្មភាពនានាទាក់ទងនឹងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ការផ្សាយពាណិជ្ជកម្ម

Vietjet ត្រូវ​បាន​ទស្សនាវដ្ដី​ហិរញ្ញវត្ថុ​អន្តរជាតិ​អន្តរជាតិ​ហិរញ្ញវត្ថុ​ឈាន​មុខ​គេ​របស់​ពិភពលោក​ផ្តល់​កិត្តិយស​ជា “ក្រុមហ៊ុន​អាកាសចរណ៍​ផ្តល់តម្លៃ​សំបុត្រសំរម្យ​ល្អ​បំផុត​នៅ​អាស៊ីអាគ្នេយ៍” និង “ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ល្អ​បំផុត-ក្នុងវិស័យអាកាសចរណ៍-វៀតណាម”។ ហើយក៏បានទទួលស្គាល់ដោយក្រុមហ៊ុន AirlineRatings ថាជា “ក្រុមហ៊ុនអាកាសចរណ៍ផ្តល់តម្លៃសេវាដឹកអ្នកដំណើរសំរម្យបំផុត” និង “ក្រុមហ៊ុនអាកាសចរណ៍ផ្តល់សេវាបដិសណ្ឋារកិច្ចតម្លៃសំរម្យបំផុតនៅលើយន្តហោះ” និងជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលបានចុះក្នុងបញ្ជីក្នុងក្រុមហ៊ុនល្អបំផុតក្នុងចំណោមក្រុមហ៊ុនចំនួន 50 របស់ Forbes នៅវៀតណាមក្នុងឆ្នាំ 2024 ។

ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ទទួលបានពានរង្វាន់ចំនួនពីរដឹងពីកម្មវិធី World Travel Awards 2024 ដែលបានដាក់ឈ្មោះថា “ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេរបស់អាស៊ីលើបទពិសោធន៍បម្រើសេវាអតិថិជនល្អ” និង “ឈានមុខគេរបស់អាស៊ីលើកម្មវិធីផ្តល់រង្វាន់អាកាសចរណ៍ល្អ”។

អំពីក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ:

QED Agency

លោក មី សុវណ្ណ (Sovann)

អ៊ីម៉ែល៖ [email protected]

ទូរសព្ទលេខ៖ + 855 88 6000 321

Vietjet Air

កញ្ញា កែវ ដួង (Amy)

អ៊ីម៉ែល៖ [email protected]

ទូរសព្ទលេខ៖ +84 932 775 066

ការផ្សាយពាណិជ្ជកម្ម
↑