ជ្រើសរើស​សន្លឹកបៀរ​មួយ ដើម្បី​បំភ្លឺ​ជីវិត​អ្នក​ឲ្យ​ដើរ​ចំ​ផ្លូវ​ត្រូវ មុន​ថ្ងៃចូលឆ្នាំចិនមកដល់

Fddf
ការផ្សាយពាណិជ្ជកម្ម

តាម​រយៈ​សន្លឹកបៀរ​ដែល​កំពុង​បំភ្លឺ​ឡើង​ទាំង ៣ ផ្សេង​ពី​គ្នា ក៏​សម្គាល់​បញ្ហា​បុគ្គល​នីមួយៗ​ផង​ដែរ។ Knongsrok តម្រូវ​ឲ្យ​បងប្អូន​ធ្វើ​ការ​ជ្រើស​យក​មួយ ដើម្បី​ផ្ទៀងផ្ទាត់​ចម្លើយ​ខាង​ក្រោម តើ​ត្រូវ​ធ្វើ​អ្វី ដើរ​ផ្លូវ​ណា មុន​ថ្ងៃ​ចូលឆ្នាំចិនចូលមកដល់ ហើយ​អ្នក​អាច​មាន​ស្នាម​ញញឹម សម្រាក​លំហែ​កាយ​ដោយ​គ្មាន​ទុក្ខ​សោក​នៅ​ចន្លោះ​ថ្ងៃ​ឈប់​សម្រាក​ខាង​មុខ?

សន្លឹកបៀរទី ១

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នក​ប្រហែល​កំពុង​មាន​ការ​សោកសៅ​នឹង​អ្វី​ដែល​ខ្លួន​មាន គិត​ថា​មាន​ប៉ុណ្ណេះ​មិន​គ្រប់ សឹង​តែ​ពេល​ខ្លះ​ជិត​ដល់​ចំណុច ១០ ហើយ​ក៏​មិន​ទាន់​ស្កប់​នោះ​ដែរ។ ក្តីសុខ​ពិត​ប្រាកដ​របស់​មនុស្ស​ក្នុង​លោក​យើង​នេះ មិនមែន​ស្ថិត​នៅ​ត្រង់​ទ្រព្យ ស្ថិត​នៅ​ត្រង់​របស់​ដែល​អ្នក​កំពុង​មាន​នោះ​ទេ តែ​គឺ​ត្រង់​ចិត្ត ត្រង់​ការ​គិត ត្រង់​ការ​ឲ្យ​តម្លៃ​និង​ចេះ​រីករាយ​ទៅ​តាម​របៀប​ដែល​ខ្លួន​មាន។

ដូច្នេះ​ពេល​ខ្លះ​ក៏​គួរ​សម្លឹង​មើល​ទៅ​ក្រោម ហើយ​ប្រាប់​ខ្លួន​ឯង លើក​ទឹកចិត្ត​ខ្លួន​ឯង ថា​ការ​ដែល​បាន​ឆ្លង​ការ​មក​ដល់​ចំណុច​នេះ គឺ​ខ្លួន​ឯង​ពូកែ​ហើយ។

ការផ្សាយពាណិជ្ជកម្ម

សន្លឹកបៀរទី ២

2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នក​ហាក់​ខ្វះ​ភាព​ក្លាហាន ហើយ​ដំណាក់កាល​ជីវិត​ពេល​នេះ គឺ​ត្រង់​អ្នក​មាន​ទេពកោសល្យ តែ​អ្នក​ខ្វះ​ភាព​ក្លាហាន មិន​ហ៊ាន​ស្នើ មិន​ហ៊ាន​និយាយ មិន​ហ៊ាន​ធ្វើ ជា​ហេតុ​នាំ​ឲ្យ​គ្រប់​យ៉ាង ក៏​មិន​ខុស​ពី​ចំណុច ០ ព្រោះ​គ្មាន​ការ​ចាប់ផ្តើម​កើត​ឡើង​ផង​នោះ។

ការផ្សាយពាណិជ្ជកម្ម

ទោះ​អ្នក​ពូកែ​ប៉ុណ្ណា ចេះ​ប៉ុណ្ណា បើ​ខ្វះ​ប្រាស្រ័យ​ទាក់ទង​សុទ្ធសាធ​ក៏​ពិបាក​ដែរ ដូច្នេះ​ចូរ​បន្ថែម​ភាព​ក្លាហាន​ក្នុង​ការ​ហ៊ាន​សួរ ហ៊ាន​ស្នើ​ទៅ​លើ​រឿង​អ្វី​មួយ ដើម្បី​យក​ឱកាស​នោះ បង្ហាញ​ពី​ភាព​ខ្លាំង​របស់​ខ្លួន​ឯង​ពិត​ប្រាកដ។

សន្លឹកបៀរទី ៣

ការផ្សាយពាណិជ្ជកម្ម
3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នក​កំពុង​មើល​រំលង​មនុស្ស​ល្អ ខ្មៅ​ប្រែ​ជា​ស ល្អ​ប្រែ​ជា​អាក្រក់ ទៅ​លើ​ជន​មួយ​ចំនួន។ សាកល្បង​គិត​ឡើង​វិញ រំឭក​គ្រប់​ទង្វើ គ្រប់​ពាក្យ​សម្តី ដែល​និយាយ​ទៅ​កាន់​មនុស្ស​ក្បែរ​ខ្លួន​មួយ​រយៈ​ក្រោយ​នេះ ដើម្បី​ជៀសវាង​វិប្បដិសារី​ទៅ​ថ្ងៃ​មុខ។

ហើយ​ក៏​ត្រូវ​ចាំ​ថា មនុស្ស​សម្តី​ផ្អែម មនុស្ស​​ពូកែ​យក​ចិត្ត​អ្នក ហើយ​ចេះ​តែ​គាំទ្រ​សម្តី​អ្នក​ដោយ​គ្មាន​ហេតុផល​ច្បាស់លាស់ ក៏​មិន​ប្រាកដ​ថា​ល្អ​ទាំង​អស់​ដែរ ចូរ​ប្រុងប្រយ័ត្ន​ផង៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម