អាហារអាំង និងចៀន ៥ ប្រភេទ ដែលមានភាពកខ្វក់ខ្លាំង ពោរពេញទៅដោយ ប៉ារ៉ាស៊ីត

Dragon 0000230
ការផ្សាយពាណិជ្ជកម្ម

មនុស្សជាច្រើនមានទម្លាប់ញុំាចំណីអាហារនៅតាមចិញ្ចើមផ្លូវ។ ទោះបីជាវាមានរសជាតិឆ្ងាញ់ក៏ដោយ ប៉ុន្តែចំណីអាំង និងចៀនទាំង ៥ ប្រភេទនេះ វាមិនល្អក្នុងការបរិភោគឡើយ។ ដូច្នេះ អ្នកគួរតែដឹង និងចៀសវាងមានបញ្ហាដល់សុខភាព ដាច់ខាតកុំញ៉ាំញឹកញាប់ខ្លាំងពេក។

១. Scallops អាំងជាមួយប្រេង និងខ្ទឹមបារាំង

11733713336_ce1b3df25c_b

ការផ្សាយពាណិជ្ជកម្ម

ក៏ដូចជាអយស្ទ័រដែរសាច់អាំង ជាមួយឈីស ប្រេង ខ្ទឹមបារាំង ក៏ជាមុខម្ហូបអាំងនៅតាមចិញ្ចើមផ្លូវ ដែលមានមនុស្សចូលចិត្តច្រើន។ ទោះបីវាជាសម្បកខ្យង ក៏ពិបាកក្នុងការសម្អាតដែរ។ លើសពីនេះទៀត អ្នកលក់ដែលយកទៅអាំងសម្រាប់ភ្ញៀវភាគច្រើនទំនងជាវាមិនស្រស់ ឬក៏ទុកយូរហើយ។ នៅពេលដែល Scallops មិនស្រស់ វាងាយផលិតបាក់តេរី និងប៉ារ៉ាស៊ីតជាច្រើន ដូច្នេះវាជាការប្រសើរណាស់ដែលអ្នកគួរតែចៀសវាងកុំទទួលទាន។

២. កង្កែបអាំង

Unnamed

ការផ្សាយពាណិជ្ជកម្ម

សាច់កង្កែបពិតជាមានរសជាតិឆ្ងាញ់ណាស់ ប៉ុន្តែនៅក្នុងសាច់កង្កែបអាចផ្ទុកពពួកប៉ារ៉ាស៊ីតហៅថា sparganosis ប៉ារ៉ាស៊ីតនេះ អាចធ្វើដំណើរឆ្លងកាត់ផ្នែកផ្សេងៗនៃរាងកាយមនុស្ស និងបង្កការខូចខាតដល់រាងកាយយ៉ាងធ្ងន់ធ្ងរ។ សីតុណ្ហភាពរស់រានមានជីវិតនៃប៉ារ៉ាស៊ីតនេះគឺ ៥ អង្សាសេ នៅសីតុណ្ហាភាពនេះ វាអាចរស់នៅបានពីរបីនាទី ប្រសិនបើអ្នកបរិភោគសាច់កង្កែបអាំងដែលមិនបានចំអិនឆ្អិនល្អ នោះវានឹងងាយឆ្លងប៉ារ៉ាស៊ីត។

៣. ស្លាបមាន់ចៀន

Crispy Chicken Wings Square FS 65

ការផ្សាយពាណិជ្ជកម្ម

ថ្វីដ្បិតតែស្លាបមាន់មានរសជាតិឈ្ងុយឆ្ងាញ់ ផ្អែមក៏ដោយ អ្នកគួរតែពិចារណាឱ្យបានល្អិតល្អន់មុននឹងញុំា។ នៅក្នុងហាងលក់ចិញ្ចើមផ្លូវ ស្លាបមាន់ជាធម្មតាត្រូវបានគេទិញក្នុងបរិមាណច្រើន និងដាក់ក្លាសេឱ្យកក។ ស្លាបមាន់ដែលកកយូរ នឹងបាត់បង់អាហារូបត្ថម្ភ និងរសជាតិរបស់ពួកវា លើសពីនេះទៅទៀតវាពិបាកក្នុងការធានាអនាម័យ។

ប្រសិនបើអ្នកចូលចិត្តញ៉ាំស្លាបមាន់ វាជាការល្អបំផុតក្នុងការជ្រើសរើសស្លាបមាន់ស្រស់ ដែលអាចត្រូវបានអាំង ឬចៀននៅផ្ទះ ឬញុំានៅភោជនីយដ្ឋានដែលអាចទុកចិត្តបាន។

ការផ្សាយពាណិជ្ជកម្ម

៤. អយស្ទ័រអាំង

Grilled Oysters Sl

អយស្ទ័រពិតជាមុខម្ហូបដ៏មានប្រជាប្រិយមួយនៅពេលអ្នកអាំងវា។ ទោះជាយ៉ាងណាក៏ដោយ អយស្ទ័រមិនងាយស្រួលក្នុងការរៀបចំ និងចម្អិនទេ ហើយមិនមែនរាល់សាច់អាំងមានពេលវេលាដើម្បីរៀបចំដោយប្រុងប្រយ័ត្ននោះឡើយ។ ជាពិសេសអយស្ទ័រងាយនឹងផ្ទុកនូវពពួកប៉ារ៉ាស៊ីតជាច្រើន។ ដូច្នេះយកល្អគួរតែញុំាអយស្ទ័រតិចតួច ឬកំណត់ការញុំាសមល្មមបានហើយ។

ការផ្សាយពាណិជ្ជកម្ម

យោងតាម ​​CDC របស់សហរដ្ឋអាមេរិកបានបង្ហាញថា អយស្ទ័រមានផ្ទុកនូវបាក់តេរីដែលបង្កគ្រោះថ្នាក់ មិនអាចត្រូវបានសាកល្បងដោយការមើលឃើញនឹងភ្នែកបានទេ។ ដូច្នេះវិធីតែមួយគត់ដើម្បីសម្លាប់បាក់តេរីពេលបរិភោគអយស្ទ័រ គឺត្រូវធានាឱ្យបាននូវការរៀបចំយ៉ាងប្រុងប្រយ័ត្ន និងចម្អិនឱ្យបានឆ្អិនល្អ។

៥. បង្គា ឬបង្កងអាំង

Grilled Shrimp Skewers 6

ការផ្សាយពាណិជ្ជកម្ម

បង្គាដូចជាអយស្ទ័រងាយនឹងធាតុបង្កជំងឺណាស់ ពីព្រោះបរិយាកាសរីកលូតលាស់នៃសារពាង្គកាយនេះ គឺពិតជាលំបាកណាស់។ ភោជនីយដ្ឋានមិនប្រាកដថាធានាបាននូវការកែច្នៃបង្គាតាមរបៀបអនាម័យទេ។ ដើម្បីធានាសុវត្ថិភាពសុខភាព អ្នកគួរតែកំណត់ការបរិភោគ នៅពេលចេញទៅបរិភោគនៅខាងក្រៅ៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម