ជ្រើសរើសកាដូមួយ ដើម្បីបើកមើលថាអ្វីដែលកំពុងរង់ចាំអ្នកនៅថ្ងៃឆ្លងឆ្នាំសកល?

Rre
ការផ្សាយពាណិជ្ជកម្ម

ទំព័រខែថ្មី ខែមករាកៀកនឹងចូលមកដល់ហើយ ដោយឆ្លងកាត់ពេលវេលាខាងមុខ កំឡុងបុណ្យឆ្លងឆ្នាំសកល តើបងប្អូនរំពឹងនឹងជួបរឿងរ៉ាវអ្វីខ្លះក្នុងជីវិតដ៏មានតម្លៃមួយនេះ? តើឆ្លងកាត់រយៈកាលជិតមួយឆ្នាំពេញ អ្នកបានជួបនូវរឿងរ៉ាវលំបាក និងការសប្បាយរីករាយអ្វីខ្លះ? តើអ្នកអាចនឹងជួបនូវរឿងអ្វីទៀតនាពេលខាងមុខ?

តាមរយៈការតេស្តបែបវិទ្យាសាស្ត្រមួយនេះ ចូរអ្នកជ្រើសប្រអប់កាដូមួយ ដើម្បីបើកមើលថាអ្នកអាចនឹងជួបរឿងរ៉ាវអ្វីនៅពេលខាងមុខ៖

ការផ្សាយពាណិជ្ជកម្ម

កាដូទី ១

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

វាបានបង្ហាញថា អ្នកមានដំណឹងល្អជាច្រើនកំពុងរង់ចាំអ្នកនៅថ្ងៃខាងមុខ។ នៅកន្លែងធ្វើការអ្នកនឹងទទួលបានការបំផុសទឹកចិត្ត ហើយរាល់ភាពរកាំរកូសនៅខែចាស់នឹងត្រូវរសាត់បាត់ទៅ។

ការផ្សាយពាណិជ្ជកម្ម

ការទំនាក់ទំនងរបស់អ្នកជាមួយក្រុមការងារក្តី ជាមួយថ្នាក់លើក្តី ក៏កាន់តែមានភាពល្អប្រសើរជាងមុន។ រឿងរ៉ាវជាច្រើន ក៏ដូចជាបញ្ហាដែលជាប់ជំពាក់នៅពេលវេលាអតីត នឹងរកឃើញដំណោះស្រាយនៅពេលបន្ទាប់។ ធំបំផុត ប្រាក់ដំណាច់ឆ្នាំ រង្វាន់លើកទឹកចិត្ត ដែលគេហៅថាខែទី ១៣ ក៏នឹងទទួលបានដូចគ្នា។

កាដូទី ២

ការផ្សាយពាណិជ្ជកម្ម
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ពេលវេលាខាងមុខ គុណបុណ្យដែលជាប់ជំពាក់ មិនទាន់កើតឡើងមកក្នុងជីវិត ក៏នឹងរំលេចឡើងត្រឹមពេលខាងមុខនេះហើយ។ ធ្មេចបើកសុខៗ អ្នកនឹងទទួលបានដំណឹងដ៏ភ្ញាក់ផ្អើលមួយ ហើយវាជារឿងល្អ ជារឿងគួរឲ្យរំភើបសម្រាប់ដំណើរឆ្ពោះទៅមុខ។ កុំគិតច្រើន ចូរអ្នកទទួលយកវាទៅ វាកើតចេញពីអំពើល្អ ចេញពីផលនៃទង្វើដែលបានសាងកាលពីអតីតកាល។

កាដូទី ៣

ការផ្សាយពាណិជ្ជកម្ម
3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ភាពរុងរឿងកំពុងរង់ចាំអ្នកនៅពេលខាងមុខ នោះក៏អរគុណនូវការដែលអ្នកបានឆ្លងកាត់នូវរឿងរ៉ាវលំបាកច្រើនមកហើយកន្លងមក។ ផ្លែផ្កាជោគជ័យ ដែលអ្នកសក្តិសមនឹងទទួលបាន នឹងរំលេចចេញមកក្នុងចុងខែធ្នូ ផ្លាស់ចូលឆ្នាំសកល ២០២៣ ខាងមុខ។ តែត្រូវចាំ អាចមានរឿងរកាំរកូសបន្តិចកើតឡើង តែកុំមានការតប់ប្រមល់ខ្លាំងពេកអី អ្នកនឹងអាចឆ្លងវាផុតត្រឹមមួយពព្រិចភ្នែក៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម