ឆ្នាំ ២០២៣ អាចថាជាឆ្នាំដ៏លំបាកមួយ សម្រាប់ម្ចាស់ឆ្នាំមួយចំនួន តែយ៉ាងណា ដោយសារតែជោគជតារាសី គួបផ្សំនឹងចំណេះដឹងនៃការគ្រប់គ្រងហិរញ្ញវត្ថុបានល្អផង ក៏រុញឲ្យម្ចាស់ឆ្នាំទាំង ៥ នេះ បែរជាឈោងបានលាភ បែរក្លាយជាពេលវេលាសំណាងសម្រាប់ពួកគេទៅវិញ ពោលគឺដល់ពេលបើកកំណប់ទ្រព្យឈុតធំ ផ្ទុះសំណាងនារយៈពេល ៦ ខែសេសសល់ ពោលពីខែមិថុនា ដល់ដំណាច់ខែធ្នូតែម្តង៖
អ្នកកើតឆ្នាំជូត – កណ្តុរ
កន្លងទៅ អ្នកកើតឆ្នាំជូត ហាក់ជួបបញ្ហាច្រើន ទាំងក្នុងអាជីពការងារ និងការរកស៊ី ពោលមានការខាតបង់ ប្រៀបនឹងដើរថយក្រោយទៅហើយ តែយ៉ាងណា ដោយសារការខិតខំ ការនៅតែបន្តឆន្ទៈខ្ពស់ក្នុងជីវិត ឥឡូវបូកផ្សំសំណាងផង ពេលវេលាស្រង់យកលាភ គឺចូលមកដល់ហើយ។
ក៏ប៉ុន្តែចូលដល់ក្បាលខែ ៦ នៅរយៈពេល ៦ ខែចុងឆ្នាំនេះវិញ គឺជាពេលវេលាកើបមាស កើបប្រាក់ សម្រាប់ម្ចាស់ឆ្នាំជូត លុយចាយមិនអស់ ហើយបើមនុស្សនេះចេះសន្សំផង ក៏នឹងសល់លុយច្រើនក្នុងកំឡុងពេលខាងមុខ។ ជាងនេះគេក៏នឹងទទួលបានការកោតសរសើរពីមនុស្សជុំវិញខ្លួនថែមទៀតផង។
អ្នកកើតឆ្នាំខាល – ខ្លា

ស្ថានភាពតាំងពីដើមឆ្នាំមក អាចថារដាក់រដុប ជួបគ្រោះច្រើនជាងលាភ តែអាជីពការងារ រកស៊ីរបស់អ្នកកើតឆ្នាំខាល នៅតែមានផ្លូវដើរជានិច្ចមកទល់ពេលនេះ។ ពួកគេទទួលបានឱកាសច្រើន មានទំនាក់ទំនងល្អច្រើនជាមួយមនុស្សម្នាក្នុងសង្គម ជាហេតុជួយបើកផ្លូវ បើកឱកាសច្រើនមិនចេះអស់ឡើយ។
មកទល់ពាក់កណ្តាលឆ្នាំតទៅមុខ ដោយសារអំណោយទាននៃរាសីឡើងខ្ពស់ត្រដែតផង ក៏នាំឲ្យម្ចាស់ឆ្នាំខាល អាចមានលុយចាយពេញដៃ ដោយមិនខ្វល់រឿងលុយកាក់ រឿងចំណាយលើការចង់បានរបស់អ្វីឡើយ។ មិនថាផ្ទះថ្មី ឡានថ្មី ពេលវេលាកើបលុយធំនៅចុងឆ្នាំ ក៏ល្មមអាចឲ្យពួកគេអាចមានឱកាសទិញរបស់ទាំងនោះបានផងដែរ។
អ្នកកើតឆ្នាំម្សាញ់ – ពស់

ជីវិតម្ចាស់ឆ្នាំម្សាញ់ មិនងាយស្រុត ឃើញតែផ្លូវឡើងជាប់ជានិច្ច បើទោះបីជួបបញ្ហាជារឿយៗក៏ដោយ។ មនុស្សនេះពូកែជម្នះឧបសគ្គខ្លាំងណាស់ ហើយមិនងាយនឹងជួបរឿងខកចិត្តក្នុងជីវិតនោះទេ។
តាមហោរាសាស្រ្តបានចារមក ថាឆ្នាំពស់ សម្រាប់ ៦ ខែចុងឆ្នាំ ២០២៣ បណ្តាក់ទុនអ្វី ក៏នឹងបានផលចំណេញមកវិញ ហើយការវិនិយោគខ្លះ រុញឲ្យអ្នកឆ្ពោះទៅរកជោគជ័យហួសពីការរំពឹងទុកត្រឹមតែរយៈពេលខ្លីក៏មាន។ មនុស្សដែលពូកែប្រើខួរក្បាល ដូចជាអ្នកកើតឆ្នាំម្សាញ់ ត្រៀមតែបើកកំណប់ទ្រព្យធំទៅនៅពេលដ៏ខ្លីខាងមុខ។
អ្នកកើតឆ្នាំមមែ – ពពែ
ម្ចាស់ឆ្នាំមមែ ជាមនុស្សដែលមានបញ្ញាខ្ពស់ មនុស្សមានភាពស្ងប់ស្ងាត់ ហើយដោះស្រាយអ្វីដោយសន្តិវិធី។ ពេលវេលាលើកយីអ៊ុនដូចបានកំណត់ ក៏ជាពេលវេលាល្អ អាចនាំឲ្យពួកគេឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិតផងដែរ ហើយបើបញ្ហាសេសសល់ពីខែចាស់ៗ មកដល់ចុងឆ្នាំ ពួកគេនឹងអាចដោះស្រាយបាន។ ជារួមចំណូលនឹងផ្ទុះខ្លាំង ជាពិសេសនៅកំឡុងកៀកថ្ងៃដាច់ឆ្នាំ ល្មមនាំឲ្យជីវិតពួកគេមានភាពធូរស្រាល មិនតានតឹងដូចមុនឡើយ។
អ្នកកើតឆ្នាំច – ឆ្កែ

ទ្រព្យសម្បត្តិនាឆ្នាំ ២០២៣ សម្រាប់អ្នកកើតឆ្នាំច គឺរាប់បានថាមានស្ថិរភាព បើទោះបីមនុស្សជាច្រើនគេជួបរឿងលំបាកក៏ដោយ នៅក្នុងឆ្នាំនេះ។ តែតាមសញ្ញាជោគជតារាសីចូលមកដល់ពេលវេលាដូចបានរៀបរាប់ ពួកគេក៏កាន់តែបានផលធំ នេះវាកើតចេញពីការខិតខំកន្លងមកផង គួបផ្សំនឹងសំណាងផង។
អ្នកបម្រើការងារ នឹងមានប្រាក់ខែខ្ពស់ជាងមុនដល់ពេលចាំទទួលដំណឹងល្អ អាចឡើងឋានៈ មុខងារកាន់តែខ្ពស់ រីឯអ្នករកស៊ី ទទួលបានអតិថិជនច្រើនជាងពីដើមឆ្នាំ ជួយឲ្យកើនលុយចំណូលខ្ពស់ពីមួយថ្ងៃ ទៅមួយថ្ងៃ។ យ៉ាងណាក្នុងគ្រាលំបាកនៅដើមឆ្នាំ ផុតកម្ម មកក្លាយជាសុខ នៅពាក់កណ្តាល អ្នកកើតឆ្នាំច ត្រូវបានគេកោតសរសើរ ពីវិធីនៃការគ្រប់គ្រងហិរញ្ញវត្ថុ ដោយពូកែសន្សំណាស់ផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

