រយៈពេល ៣ ថ្ងៃខាងមុខ ក៏រាប់ជាកំពូលថ្ងៃសំណាង ប្រចាំខែធ្នូ ពោលគឺចន្លោះថ្ងៃទី ២៨,២៩ និង ៣០ តាមហោរាសាស្រ្តប្រមើលមើលមកថា ម្ចាស់ឆ្នាំទាំង ៤ ខាងក្រោម នឹងបាំងអស់គ្រោះ បើកភ្នែកមើលឃើញតែលាភ ឃើញតែសំណាង នាំឲ្យទ្រព្យសម្បត្តិកាន់តែរីកចម្រើន៖
អ្នកកើតឆ្នាំមមី – សេះ

ឆ្នាំមមី ជាបុគ្គលដែលមានចរិតរឹងបុឹង ហ៊ានគិត ហ៊ានធ្វើ ដោយពួកគេក៏ជាមនុស្សជឿនលឿនផងដែរ មិនខ្លាចការលំបាក មិនខ្លាចបរាជ័យ រួចមិនរុញរានឹងការបោះជំហានទៅមុខ។ មនុស្សនេះក៏មានការខិតខំប្រឹងប្រែង រួចមានផែនការណ៍ច្រើនក្នុងជីវិត។
ពេលវេលារយៈពេល ៣ ថ្ងៃដូចបង្ហាញខាងលើ នៃខែធ្នូខាងមុខ ត្រូវបានហោរាសាសាស្រ្តមើលឃើញថា ទាំងការងារ និងស្នេហាសម្រាប់ពួកគេ គឺនឹងមានសំណាងជុំ ជារួមគឺមានភាពរីកចម្រើនខ្លាំង ធៀបនឹងដើមខែ ដែលបានជួបប្រទះបញ្ហាមួយចំនួន។ បើជាអ្នកជំនួញនោះនឹងកើនទ្រព្យធំ បានជួបដៃគូអាជីវកម្មល្អ មិនខុសពីផ្កាយនាំលាភធំប្រចាំខែ។
អ្នកកើតឆ្នាំថោះ – ទន្សាយ

រមែងជាមនុស្សមានទេពកោសល្យ និងឈ្លាសវៃ ហើយមនុស្សនេះ ធ្វើអ្វីមានការប្រុងប្រយ័ត្នខ្ពស់ណាស់ ដូច្នេះបញ្ហានានាក្នុងជីវិត មិនងាយនឹងកើតឡើងឡើយ។
យ៉ាងណាងាកមកជោគវាសនារបស់ពួកគេនៅរយៈកាលនៃថ្ងៃទី ២៨,២៩ និង ៣០ ធ្នូ គឺមើលឃើញថា នឹងឡើងខ្ពស់ត្រដែត ហើយការជួបប្រទះរឿងបាក់ទឹកចិត្តកន្លងមកទាំងឡាយ នឹងសាបអស់ ក្លាយទៅជាលាភ ក្លាយជាក្តីសង្ឃឹមថ្មី នាំឲ្យពួកគេក្រោកឈរ បោះជំហានទៅកាន់វិថីថ្មី ត្រៀមសម្រាប់ខែមករា ដែលបម្រុងនឹងចូលមកដល់។
អ្នកកើតឆ្នាំរកា – មាន់

ជាមនុស្សរហ័សរហួន ពូកែរកស៊ី ហើយក៏ជាមនុស្សមានមហិច្ឆតាធំ និងដាក់គោលដៅច្បាស់លាស់ដែរក្នុងជីវិត។ តាំងតែពីក្មេងមក មនុស្សនេះមានឆន្ទៈច្បាស់លាស់ណាស់ ហើយតែងតែពេញចិត្តនូវអ្វីដែលជារបស់ខ្លួន ពេញចិត្តភាពជាខ្លួនឯង ទើបនាំឲ្យពួកគេតែងកើតមានស្នាមញញឹមសឹងតែជារៀងរាល់ថ្ងៃ។
នៅប៉ុន្មានថ្ងៃខាងមុខ អ្នកកើតឆ្នាំរកា នឹងមានទ្រព្យចូលហូរហៀរ នាំឲ្យជីវិតកាន់តែល្អប្រសើរឡើង ហើយក៏មានអ្នកចិត្តបុណ្យ អ្នកខ្ពង់ខ្ពស់ជាងខ្លួន មកជួយស្រោច ជួយស្រង់ ទាញពួកគេចេញពីភាពលំបាក។ បំណុលទាំងឡាយ ទាំងបំណុលសម្តី បំណុលទ្រព្យ នឹងដោះអស់ត្រឹមចុងខែខាងមុខ។
អ្នកកើតឆ្នាំវក – ស្វា

២៨,២៩ និង ៣០ ធ្នូ ជោគវាសនាអ្នកកើតឆ្នាំវក នឹងធ្វើឲ្យគ្រប់គ្នាច្រណែនចង់បាន ក៏ព្រោះតែអ្នកអាចជួបសំណាង ហើយលែងខ្វល់ពីបញ្ហាប្រាក់កាក់នានា។ ឱកាសមានបានគឺមានច្រើនជាងអ្នកកើតឆ្នាំផ្សេងៗទាំងអស់។
បើអ្នកជាអ្នកធ្វើជំនួញ អ្នកនឹងទទួលបាភាពរីកចម្រើនខ្ពស់ហួសពីការរំពឹងទុក ហើយជួបបញ្ហាអ្វីក៏រមែងមានគេចាំជួយ ចាំដោះស្រាយឲ្យជានិច្ច៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

