ទេវតា​ប្រទាន​ពរជ័យ​ធំ ដូច​គេ​ទម្លាក់​មាស​មួយ​ដុំ ឲ្យ​ដល់​ម្ចាស់​ឆ្នាំ ៤ នា​ពាក់កណ្តាលខែធ្នូ

Dfd
ការផ្សាយពាណិជ្ជកម្ម

នេះកំឡុងពេលវេលាពាក់កណ្តាលខែធ្នូ ក៏កៀកនឹងរំកិលជិតចូលមកដល់ដែរ ហើយតាមក្បួនហោរាសាស្រ្តចិន បង្ហាញមកថា នៅថ្ងៃទី ១៥ តទៅមុខ ម្ចាស់ឆ្នាំ ៤ អាចមានរាសីឡើងខ្ពស់ ហើយដូចត្រូវបានគេទម្លាក់មាសមួយដុំ មកឲ្យដល់មុខផ្ទះ៖

អ្នកកើតឆ្នាំឆ្លូវ – គោ

ការផ្សាយពាណិជ្ជកម្ម
4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជាពេលវេលាផ្លាស់ប្តូរជោគវាសនារបស់អ្នក ដោយក្នុងកំឡុងពាក់កណ្តាលខែធ្នូខាងមុខ អ្នកនឹងលែងសូវខ្វល់ពីរឿងប្រាក់កាក់ហើយ ពោលគឺអ្នកនឹងឃើញឱកាសថ្មីក្នុងការទទួលបានផលចំណេញ ឬជាប្រភពចំណូលថ្មីសម្រាប់អ្នកលើសពីការរកបាននៅពេលបច្ចុប្បន្ន។

អ្នកកើតឆ្នាំឆ្លូវ ជាមនុស្សដែលមានទំនុកចិត្តខ្ពស់ ហើយរមែងទទួលបានការស្រលាញ់រាប់អាន និងជឿទុកចិត្តពីដៃគូសហការ ក៏ដូចជាមនុស្សនៅជុំវិញខ្លួន ដែលមួយជីវិតនេះរមែងជួយឲ្យពួកគេមានលាភឡើងច្រើនជាងចុះ។

ការផ្សាយពាណិជ្ជកម្ម

អ្នកកើតឆ្នាំថោះ – ទន្សាយ

6
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ពាក់កណ្តាលខែធ្នូនេះ គឺជាពេលអំណោយផលសម្រាប់អាជីវកម្មនិងការងាររបស់អ្នកកើតឆ្នាំថោះ។ អ្នកអាចនឹងត្រូវបានដំឡើងឋានៈមុខងារ ក៏ដោយសារតែការខិតខំរបស់អ្នកកន្លងមក។ ថ្នាក់លើរបស់អ្នកក៏បានមើលឃើញពីទេពកោសល្យនិងសមត្ថភាពពិតរបស់អ្នក។

ការផ្សាយពាណិជ្ជកម្ម

តែយ៉ាងណានៅកំឡុងពេលប៉ុន្មានថ្ងៃបន្ទាប់ នៅទំនាក់ទំនងស្នេហាអ្នកអាចមានការទាស់ពាក្យ ទាស់សម្តីនឹងដៃគូបន្តិច តែត្រូវចាំអ្នកត្រូវមានការអត់ធ្មត់ អត់ធន់ឲ្យបានខ្ពស់ ព្រោះដៃគូរបស់អ្នកបច្ចុប្បន្ន ជាមនុស្សដែលពិបាកនឹងរកបាន។

អ្នកកើតឆ្នាំច – ឆ្កែ

ការផ្សាយពាណិជ្ជកម្ម
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជាពេលវេលាជោគជ័យសម្រាប់អ្នកកើតឆ្នាំច ហើយភាគច្រើនពួកគេជាមនុស្សស្ងាត់ស្ងៀម តែជ័យជម្នះក្នុងជីវិតបានរំលេចមកក្នុងពេលនេះហើយ។

តាមក្បួនហោរាសាស្រ្តក៏បានទស្សន៍ទាយមកថា អ្នកកើតឆ្នាំចពេលចុងក្រោយនៃពាក់កណ្តាលខែធ្នូ ហាក់ដូចជាមានវិញ្ញាណល្អ តាមចាំជួយគ្រប់ពេលគ្រប់វេលា ជាហេតុនាំឲ្យគេបញ្ចៀសរឿងអាក្រក់ ហើយជួបតែរឿងល្អច្រើន។ ជោគជតារាសីសម្រាប់ថ្ងៃថ្មីនៃអ្នកកើតឆ្នាំច អាចធានាបាននឹងប្រមូលលុយបានច្រើន ហើយការវិយោគនានាកន្លងមកក៏ដល់ពេលកើបផលចំណេញហើយដែរ។

ការផ្សាយពាណិជ្ជកម្ម

អ្នកកើតឆ្នាំរកា – មាន់

១
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បុគ្គល​នេះ រមែង​មាន​ដំណោះស្រាយ​នៅ​បញ្ហា​ដែល​ជួប​ប្រទះ តែ​ជួន​ខ្លះ ដោយសារ​គ្រោះ​វា​ចូល​មក​ផ្ទួនៗ​ពេក ទើប​នាំ​ឲ្យ​ពួក​គេ​ហាក់​មាន​ភាព​ស្មុគស្មាញ​ខ្លាំង​ក្នុង​ជីវិត។ ទោះ​ជា​យ៉ាង​ណា ភាព​ចម្រុងចម្រើន​នឹង​ត្រលប់​ចូល​មក​ដល់​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ពោល​យ៉ាង​យូរ នៅចន្លោះពាក់កណ្តាលខែខាងមុខ។

ការផ្សាយពាណិជ្ជកម្ម

បើ​កើត​ទុក្ខ កើត​ការ​លំបាក ត្រូវ​ទន្ទេញ​ពាក្យ​ថា “វា​នឹង​កើត​ឡើង​រយៈ​ពេល​ខ្លី” ឬ “វា​កើត​ឡើង​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ” ព្រោះ​តាម​ជើង​លេខ ជីវិត​របស់​អ្នក នឹង​ងាក​មក​ឡើង​កូដ​ខ្លាំង ឡើង​រាសី​ខ្ពស់​កប់​ពពក គ្រប់​យ៉ាង​គឺ​ផ្អែម​មុត ផុត​អស់​គ្រោះ​ទាំង​ឡាយ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម