តាមរយៈការតេស្តដ៏គួរឲ្យចាប់អារម្មណ៍ និងសាមញ្ញមួយនេះ អាចបង្ហាញពីបំណងប្រាថ្នារបស់អ្នក ថានឹងអាចក្លាយជាការពិតនៅពេលណា។ ក្នុងចំណោមសៀវភៅទាំង ២ ក្បាល ចូរអ្នកធ្វើការជ្រើសរើសមួយ ហើយសូមផ្ទៀងផ្ទាត់ចម្លើយនៅខាងក្រោម៖
សៀវភៅវេទមន្តទី ១

បំណងប្រាថ្នាដែលអ្នកបានប៉ង នឹងអាចក្លាយជាការពិតក្នុងចន្លោះពេលមួយឆ្នាំ តែវាក៏ស៊ីសងទៅលើអ្នកដែរ។ សូមកុំខ្ជះខ្ជាយពេលវេលានិងថាមពលរបស់អ្នកជាមួយមនុស្សដែលឥតតម្លៃ ហើយចូរបោះបង់ពួកគេ នោះជោគវាសនានឹងជួយសម្រេចពីបំណងប្រាថ្នារបស់អ្នកឲ្យឆាប់កើតឡើង ដូចទៅអ្វីដែលអ្នកសក្ដិសមនឹងទទួលបាន។
សៀវភៅវេទមន្តទី ២

បំណងប្រាថ្នារបស់អ្នកនឹងក្លាយជាការពិតត្រឹមដំណាច់ឆ្នាំនេះឯង ប៉ុន្តែលទ្ធផលខ្លះវានឹងបង្ហាញមកលើសពីការរំពឹងទុករបស់អ្នកទៅទៀត។ ចូររក្សាភាពស្ងប់ស្ងាត់ ហើយរឿងល្អប្រសើរជាច្រើននឹងឈានចូលមកដល់ ហើយជារៀងរាល់ព្រឹក ចូរប្រាប់ខ្លួនឯងថា បានពេញចិត្តនិងរីករាយនៅជីវិតដែលកំពុងមាន នោះនឹងធ្វើឲ្យអ្នកទទួលបានអារម្មណ៍ដ៏ល្អបំផុត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

