ចំណាំមើលកូនស្រីមិនស្ថិតនៅវ័យក្មេងវ័យចាស់ណាក៏ដោយ ឲ្យតែកើតនៅឆ្នាំទាំង ៤ នឹងរមែងឆាប់ចេះស្ដាប់បង្គាប់ឪពុកម្តាយ ប្រាប់ឲ្យធ្វើអ្វីគឺឆាប់តាម រួចក៏រមែងនាំសំណាងចូលដល់ក្រុមគ្រួសារផងដែរ៖
កូនស្រីកើតឆ្នាំខាល – ខ្លា

រមែងរស់នៅប្រកបដោយភាពថ្លៃថ្នូរ មានសុជីវធម៌ ហើយតែងដាក់ចិត្តដាក់កាយ ដើរតាមក្តីសុបិន្តរបស់ខ្លួនជានិច្ច។ ស្រ្តីកើតឆ្នាំខាល ឧស្សាហ៍ព្យាយាម ហ៊ានប្រថុយចាប់យកឱកាស ដើម្បីចង់បានជីវិតដ៏រុងរឿងមួយ។
ក្នុងក្រុមគ្រួសារ នាងមានការគោរពចំពោះឪពុកម្តាយ បើបើមានស្វាមី ក៏ចេះមើលថែថ្នាក់ថ្នមចិត្តប្តី តែពិបាកត្រង់មួយ គឺស្រ្តីកើតឆ្នាំខាល បើបានសុខ មិនចេះសម្ងំតែឯកឯងនោះទេ ជារួមតែងចង់ឲ្យបងប្អូនសាច់ញាតិទទួលបានជីវិតពេញលេញដូចជាខ្លួនដែរ ម្ល៉េះហើយក៏មានអម្រែកជីវិតមិនងាយសម្រាលអស់ឡើយ។
កូនស្រីកើតឆ្នាំរោង – នាគ

មិនត្រឹមតែឈ្លាសវៃ ចេះបត់បែនតាមស្ថានការណ៍ ទៀតសោតក៏ថែមទាំងមានចិត្តសប្បុរស ហើយចូលដល់វ័យល្បាក់ ២០ ល្បាក់ ៣០ ច្រើនកើតមានសំណាង សាយគ្រាប់ខ្សាច់នៃលាភមកពាសពេញក្នុងក្រុមគ្រួសារ។
សម្តីធំតូច ស្រ្តីកើតឆ្នាំរោង ឆាប់ខឹងឆាប់បាត់ ហើយចូលចិត្តស្តាប់ការនិយាយចំៗ មានរឿងអ្វីចង់ឲ្យបើកចំហចិត្តលើកមកជជែក មិនចូលចិត្តការលាក់បាំង ឬនិយាយក្រោយខ្នងនាងនោះទេ។ ជីវិតរបស់នាងនឹងកាន់តែចម្រុងចម្រើន នៅពេលចូលដល់ជីវិតអាពាហ៍ពិពាហ៍។
កូនស្រីកើតឆ្នាំកុរ – ជ្រូក

តាំងពីតូចក្រូចឆ្មារ ជោគវាសនាម្ចាស់ស្រីឆ្នាំកុរ ជួបរឿងលំបាក ច្រើនជាងសុខ តែនាងតស៊ូមិនបោះបង់ ពេលខ្លះស៊ូលួចយំ លួចស្រក់ទឹកភ្នែក ពេលហត់នឿយខ្លាំងនឹងជីវិត។ ចូលដល់វ័យរាងជំទង់បន្តិច នាងចាប់ផ្តើមចេះរកចំណូល មានប្រាស្រ័យទាក់ទងឆាប់ចុះសម្រុង ហើយក៏នឹងកើតសេចក្ដីចម្រើនតរៀងទៅ ពេលចូលដល់ដំណាក់កាលនៃជីវិតអាពាហ៍ពិពាហ៍។
កូនស្រីកើតឆ្នាំមមែ – ពពែ

ម្ចាស់ស្រីកើតឆ្នាំមមែ តែងចេះ Care ចេះយកចិត្តទុកដាក់លើគ្រួសារ គ្រប់ពេលស៊ូលំបាកតែឯង ក៏មិនឲ្យអ្នកផ្ទះលំបាកនោះដែរ។ នាងមិនអាចនៅស្ងៀម នឹងឃើញសមាជិកបងប្អូន ឬឪពុកម្តាយ ជួបរឿងមិនសប្បាយចិត្តចំពោះមុខនោះទេ ជារួមនាងតែងចូលរួមចំណែកជួយដោះស្រាយ ដ្បិតពេលខ្លះ ខ្លួនឯងកំពុងរងសម្ពាធមួយតង់ហើយក៏ដោយ។
សំណាងក្នុងជីវិត ពរជ័យពីទេវតាទ្រព្យ នឹងបង្គាប់ឲ្យកើតមកច្រើន នៅដើមអាយុក្បែរ ៣០ ពេលនោះភាពរុងរឿង ការឡើងឋានៈ តួនាទី មិនត្រឹមតែសម្រាប់ខ្លួនឯង ទៀតសោតក៏នឹងជួយរុញច្រានប្តី ឲ្យបោះជំហានកាន់តែខ្ពស់ដូចគ្នា៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

