នៅថ្ងៃល្អខែល្អខាងមុខ ចំថ្ងៃចន្ទដើមទ្រព្យ ទី ១២ ខែ ១២ ឆ្នាំ ២០២២ ជោគវាសនាមហាឆ្នាំទាំង ៤ ត្រូវបានហោរាចិនសែ ទស្សន៍ទាយឃើញដូចឡើងដល់កំពូលភ្នំមាសភ្នំប្រាក់ ហូរចូលលុយកាក់ឥតខ្វះចាយ៖
អ្នកកើតឆ្នាំឆ្លូវ – គោ

មិនធម្មតាទេ មហាឆ្នាំសំណាង គោសក្ដិសិទ្ធិ មានបារមីខ្លាំងក្លា ចារមកឲ្យជួបតែសំណាង អាចសម្រេចសព្វការងារ របររកស៊ីនានាក៏ដំណើរការទៅមុខយ៉ាងរលូន គ្មានឧបសគ្គអ្វីមករារាំងឡើយ។ អស់លោកអ្នក កើតឆ្នាំឆ្លូវ នឹងមានមានលុយចាយហៀរពេញដៃ ទឹកមាត់ប្រែទៅជាប្រៃ និយាយអ្វីក៏គេស្តាប់ ក៏គេធ្វើតាម។
នៅកំឡុងថ្ងៃពិសេសនោះដែរ ម្ចាស់ឆ្នាំឆ្លូវក៏ដូចដើរប៉ះកំណប់ទ្រព្យពិសេសប្រចាំជីវិត ដិតជាប់តែរឿងល្អ រឿងសិរីតាំងពីព្រលឹមទល់ព្រលប់។
អ្នកកើតឆ្នាំថោះ – ទន្សាយ

សំណាងធំ នឹងរំលេចឡើងនៅថ្ងៃចន្ទដើមទ្រព្យ គាប់ប្រសើរខុសពីសប្តាហ៍មុនៗ ង៉ូវហេងឡើងខ្ពស់ល្អណាស់ បញ្ច្រាសទុក្ខផុតចេញពីជីវិត ខិតឲ្យទៅជួបតែសំណាង ជួបភាពមានបាននៅចំពោះមុខ អ្នកកើតឆ្នាំទន្សាយ។
ហូរមកជាបន្តបន្ទាប់នូវទ្រព្យមហាសាល ដំណាលពោលថា ពណ៌នាំលាភសម្រាប់អ្នកកើតឆ្នាំថោះ គឺពណ៌ស្វាយ រីឯលេខថ្វាយលាភថ្វាយជ័យគួរប្រើប្រាស់ គឺលេខ ២១២។ យីអ៊ុននៅថ្ងៃចន្ទតទៅមុខ នឹងដូចមានលាភសម្រុកចូលជុំទិស ឫសគល់នៃសុខនៃមង្គលក៏នឹងដុះឡើងពីពេលនេះហើយ។
អ្នកកើតឆ្នាំមមី – សេះ

ផលកម្រៃ ប្រាក់ចំណូលនឹងចូលមកជាទីគាប់ចិត្ត កើតឬទ្ធិអំណាចឲ្យមនុស្សក្បែរខ្លួនគោរពឲ្យតម្លៃ មិនថាម្ចាស់ឆ្នាំមមី ជាបុរសឬស្រ្តី ក្នុងរង្វង់ថ្ងៃទី ១២ ខែ ១២ ឆ្នាំ ២០២២ គឺនឹងជួបតែសុខក្សេមក្សាន្ត សម្រាន្តលក់ស្រួលដោយឥតខ្វល់ខ្វាយអ្វីទាំងអស់។
ដូចមានទេវតាសំណាងចូលមកប្រោះព្រំ ឲ្យត្រជាក់ត្រជំ រួចមហាលាភកៀកកិតចូលមកជិតខ្លួនប្រាណ វិញ្ញាណល្អទិសឋានទាំងបី នឹងត្រួសត្រាយឲ្យអ្នកដើរតែផ្លូវត្រូវ មើលឃើញតែដំណោះស្រាយល្អក្នុងជីវិត។
អ្នកកើតឆ្នាំកុរ – ជ្រូក

អស់លោកអ្នកកើតឆ្នាំកុរ នឹងមានលាភមានលុយដូចសេដ្ឋីរយលាន កើតជោគជ័យហូរហៀរ ប្រញាប់ស៊ែចេញៗ លេខនាំលាភ ២២២ ការងាររបររកស៊ីអស់លោកអ្នក នឹងឆាប់ទទួលទានបានផលយ៉ាងក្រាស់ក្រែល។
រីឯចំណងស្នេហាប្រុសស្រី ក៏នឹងកើតសុភមង្គលប្រពៃណាស់ ដាស់មកវិញតែភាពផ្អែមល្ហែម ផាត់អស់ភាពច្រណែនឈ្នានីសពីជនដទៃ ហៅចូលតែការសាទរ ការសើចសប្បាយនៅថ្ងៃដើមសប្តាហ៍៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

