ខែវិច្ឆិកាក៏បានឆ្លងផុតអស់រយៈពេល ២០ ថ្ងៃហើយ ដោយបើកទំព័រថ្ងៃចន្ទនេះ ក៏ជាសប្តាហ៍ថ្មីមួយទៀត។ តើវាជារឿងល្អ ឬមិនល្អសម្រាប់ជីវិតរបស់អ្នក?
គួបផ្សំនឹងការទស្សន៍ទាយបែបវិទ្យាសាស្រ្តមួយនេះ យើងនឹងរៀបរាប់នូវអ្វីដែលអាចនឹងកើតឡើងសម្រាប់អ្នក នៅកំឡុងសប្តាហ៍ថ្មីនេះឲ្យបានដឹង និងយោបល់ល្អៗមួយចំនួនដែលអ្នកគួរតែទទួលបាន។ ចូរជ្រើសរើសពន្លឺបំភ្លឺមួយ ហើយធ្វើការផ្ទៀងផ្ទាត់ចម្លើយដូចខាងក្រោម៖
ពន្លឺបំភ្លឺទី ១

អ្នកជាមនុស្សដែលមានភាពឆ្លាតវៃ ហើយជឿជាក់លើខ្លួនឯង ប៉ុន្តែក្នុងកាលៈទេសៈនេះ អ្នកហាក់ដូចជាចុះខ្សោយហើយត្រូវការនរណាម្នាក់មកជួយផ្តល់យោបល់ មកនៅជិតដើម្បីបង្កើនភាពកក់ក្តៅ។
អ្នកត្រូវដឹងថា ផែនការណ៍ឬគោលបំណងខ្លះយើងមិនអាចសម្រេចបានដោយតក់ក្រហល់នោះទេ បើទោះបីជាយើងខិតខំប៉ុណ្ណាក៏ដោយ ក្នុងពេលវេលានេះសូមអ្នករង់ចាំបន្តិចសិន ហើយកុំនឿយណាយ និងបន្តភាពអត់ធ្មត់មួយនេះឲ្យបានល្អ។ សារចុងក្រោយ កុំភ្លេចប្រើពេលវេលានិងពាក្យល្អសម្រាប់មនុស្សពិសេសជុំវិញខ្លួនខ្លះផង។
ពន្លឺបំភ្លឺទី ២

មិនយូរនោះទេ អ្នកនឹងទទួលបានអំណោយដ៏ពិសេសមួយសម្រាប់ជីវិត ដែលអ្នកមិនធ្លាប់បានគិតថាវាអាចនឹងកើតឡើង។ នោះក៏កើតឡើងមកពីការបង្ហាញទេពកោសល្យ និងការខិតខំប្រឹងប្រែងរបស់អ្នក ក្នុងការក្តោបក្តាប់យកឱកាសថ្មី ដែលអនុញ្ញាតឲ្យអ្នកមានភាពល្អប្រសើរជាងមុន។
សូមចងចាំថា កុំខ្លាចនឹងបើកទ្វារទទួលយកអ្វីដែលថ្មី ហើយកុំខ្លាចនឹងបោះបង់កន្លែងចាស់ ប្រសិនវាលែងត្រូវការយើង ព្រោះក្តីសុខពិតប្រាកដគឺអ្នកផ្ទាល់ជាអ្នកកំណត់ មិនបានស្ថិតនៅលើមាត់អ្នកដទៃនោះទេ។
ពន្លឺបំភ្លឺទី ៣

អ្នកអាចមិនចាប់អារម្មណ៍នោះទេ ប៉ុន្តែនៅថ្ងៃទី ២១ ដល់ ២៧ វិច្ឆិកានេះ អ្នកនឹងទទួលបានសំណាងមួយ ដែលអាចផ្លាស់ប្តូរជីវិតអ្នកឲ្យប្រសើរជាងមុន។ ជាការពិតទៅ ពេលវេលាល្អៗរបស់អ្នកបានឈានចូលមកដល់ហើយ មិនថាតែក្នុងទំនាក់ទំនងស្នេហា អាជីពការងារ ឬរបររកស៊ិផ្សេងៗ ដែលអ្នកនឹងទទួលបានលាភធំ បានឡើងតំណែង បានប្រាក់ចំណេញខ្ពស់ជាងមុន ឬត្រូវរង្វាន់ណាមួយទៀតក៏ថាបាន។
ប៉ុន្តែត្រូវចាំថា នេះក៏អាចជាការសាកល្បងសម្រាប់អនាគតរបស់អ្នកផងដែរ ដោយចង់ដឹងថា តើអ្នកចេះវិធីប្រើប្រាស់របស់ដែលបានមកទាំងនោះទេ តើអាចបង្កើតវាឲ្យទៅជាប្រយោជន៍បន្ថែមទៀតបានដែរឬទេ? ពេលបានរបស់អ្វីមួយហើយ អាចសម្រាកបាន តែកុំឈប់ ត្រូវប្រឹងបន្តទៀត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

