នៅរយៈពេល ២ ឆ្នាំខាងមុខនេះ គេព្យាករណ៍ថា អ្នកកើតក្នុងឆ្នាំទាំង ៣ ខាងក្រោមនេះនឹងមានលាភចូលហូរហៀរ សម្បូរសប្បាយ ចាកឆ្ងាយពីកង្វះខាតទាំងពួង សំណាងស្ដុកស្ដម្ភ ខំប៉ុនណា បានប៉ុណ្ណឹង។
១. ឆ្នាំថោះ
ព្រះប្រទានដល់មនុស្សដែលកើតក្នុងឆ្នាំទន្សាយ មានបញ្ញាឈ្លាសវៃ និងសំណាងច្រើន។ មនុស្សឆ្នាំថោះនេះហ៊ានគិត ហ៊ានធ្វើ មិនខ្លាចការលំបាក ហ៊ានប្រថុយប្រថាន ដើម្បីសម្រេចនូវអ្វីដែលខ្លួនចង់បាន។ ឆ្នាំទន្សាយមានហិច្ឆតា អាចស្វែងរកឱកាសអភិវឌ្ឍន៍ជាច្រើន។
ហោរាសាស្ត្រទស្សន៍ទាយថា ក្នុងឆ្នាំ ២ ខាងមុខនេះ រាសីឡើងខ្ពស់ដោយព្រះនៃទ្រព្យសម្បត្តិទើបរះឡើងដូចខ្លែងក្នុងខ្យល់។ ទន្សាយប្រហែលជាមិននឹកស្មានថា ខ្លយនអាចទទួលបានឱកាសរកលុយបានច្រើនយ៉ាងនេះទេ។
ពេលវេលាចូលមកដល់ ផ្លូវសំណាងរបស់ទន្សាយនឹងកើនឡើងយ៉ាងឆាប់រហ័ស។ ជោគវាសនារបស់អ្នក គឺត្រូវបោះបង់ចោលនូវការលំបាក សម្ពាធ ក៏ដូចជាការរំខានតិចតួចក្នុងគ្រាមុន ដើម្បីស្វាគមន៍ផ្លូវនៃសំណាង។ អ្នកជំនួញនឹងមានឱកាសស្វែងរកទិសដៅថ្មី។ បុគ្គលិកដែលមានប្រាក់ខែអាចទទួលបានប្រាក់រង្វាន់ដ៏អស្ចារ្យ ប្រាក់បៀវត្សរ៍កើនឡើងតាមការរំពឹងទុក។

២. ឆ្នាំមមែ
អ្នកពពែមានភាពវៃឆ្លាត មានចក្ខុវិស័យវែងឆ្ងាយ។ មិនថាអាជីពអ្វី និងក្នុងវិស័យណាក៏ដោយ អ្នកអាចសម្របខ្លួនបានយ៉ាងឆាប់រហ័ស និងឈានដល់ទីតាំងជាក់លាក់មួយ។ ពិតណាស់ ក៏មានពេលមួយដែរ ដែលឆ្នាំពពែ ជួបនឹងសំណាងអាក្រក់ ព្យាយាមច្រើន ប៉ុន្តែលទ្ធផលមិនដូចការចង់បាន។
ហោរាសាស្ត្រទស្សន៍ទាយថា ឆ្នាំពពែនឹងកម្ចាត់សំណាងអាក្រក់ឆ្នាំចាស់ និងទទួលបានលាភសំណាងកាន់តែល្អ។ ក្នុងរយៈពេល ២ ឆ្នាំខាងមុខនេះ ដំណើរជីវិតរបស់ឆ្នាំពពែមានការប្រែប្រួលជាវិជ្ជមានក្នុងវិស័យជាច្រើន ជាពិសេសបញ្ហាលុយកាក់ ។ វាសនាមានឱកាសបើកការងារកាន់តែច្រើន បង្ហាញពីភាពចម្រុងចម្រើនក្នុងជំនួញ និងទទួលបានប្រាក់ចំណេញច្រើន។
មិនថាធ្វើការបានប្រាក់ខែ ឬចាប់ផ្តើមជំនួញនោះទេ ឆ្នាំពពែអាចជួបឱកាសអភិវឌ្ឍន៍បានល្អ។ ចាប់យកឱកាសលើកកម្ពស់សមត្ថភាពពេញលេញ អ្នកអាចសាងអាជីពបានរឹងមាំ ប្រាក់ចំណូលកាន់តែច្រើន។ អ្នកជំនួញត្រូវបានអនុគ្រោះដោយព្រះនៃទ្រព្យសម្បត្តិ។ អ្នកមានប្រាក់ខែក៏អាចត្រូវបានពិចារណាសម្រាប់មុខតំណែងខ្ពស់ផងដែរ។

៣. ឆ្នាំច
ហោរាសាស្ត្រទស្សន៍ទាយថាក្នុងរយៈពេល ២ ឆ្នាំខាងមុខនេះ ឆ្នាំចនឹងទទួលបានលាភសំណាង និងរឿងល្អៗជាច្រើន ។ អ្នកមានការជួយជ្រោមជ្រែងពីទេវតាទ្រព្យ សំណាង ដូច្នេះទាំងការងារ និងហិរញ្ញវត្ថុក៏រលូនដែរ ។ នេះជាឱកាសសម្រាប់អ្នក ដើម្បីលាងជម្រះការខាតបង់ពីមុនចេញ។
ក្នុងអំឡុងពេលនេះ ជាពេលដែលសំណាងចូលមកដល់ ល្បឿននៃការរកចំណូលរបស់អ្នកកើតឆ្នាំច មានការកើនឡើងយ៉ាងឆាប់រហ័ស ចំណូលក៏កើនឡើងទ្វេដង។ ឆ្នាំចក៏អាចបន្សល់ទុកនូវលុយកាក់ច្រើន ទុកសម្រាប់ថ្ងៃអនាគតផងដែរ។
ជីវិតនៃឆ្នាំឆ្កែ នឹងប្រែក្លាយទៅទំព័រថ្មីកាន់តែអស្ចារ្យ។ ការខិតខំប្រឹងប្រែងដែលអ្នកបានដាក់នឹងទទួលបានរង្វាន់។ ប៉ុន្តែទោះជាយ៉ាងណាឆ្នាំច នៅតែត្រូវប្រយ័ត្នចំពោះមនុស្សតូចតាចនៅក្បែរ ដែលលួចឆក់យកផលប្រយោជន៍៕
* អត្ថបទសម្រាប់ជាឯកសារយោងប៉ុណ្ណោះ!

