កម្ពុជាធ្វើជាម្ចាស់ផ្ទះសន្និសីទថ្នាក់តំបន់ស្ដីអំពីការចែករំលែកព័ត៌មានឥណទាន ក្នុងតំបន់អាស៊ី សម្រាប់ប្រព័ន្ធរាយការណ៍ឥណទានឆ្លងព្រំដែន និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត

Untitled 1
ការផ្សាយពាណិជ្ជកម្ម

១៨ វិច្ឆិកា ២០២២: ធនាគារជាតិនៃកម្ពុជា (NBC) និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា)​ (CBC) បានរៀបចំសន្និសីទថ្នាក់តំបន់ស្ដីអំពីការចែករំលែកព័ត៌មានឥណទាន នៅថ្ងៃទី ១៧-១៨ ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយនាំយកថ្នាក់ដឹកនាំ និងតំណាងជាន់ខ្ពស់ជាង ១៥០នាក់ មកពីធនាគារកណ្តាល ក្រសួង ក្រុមហ៊ុនឥណទាន គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech) ជាច្រើនរូប មកពីជាង ២០ ប្រទេស។ សន្និសីទនេះផ្តល់ជូននូវវេទិកាសាធារណៈ និងឯកជនកម្រិតអាស៊ី ដើម្បីឱ្យស្ថាប័នក្នុងតំបន់ ឈានឆ្ពោះទៅរកប្រព័ន្ធរាយការណ៍ឥណទានឆ្លងព្រំដែន និងការគ្រប់គ្រងហានិភ័យក្នុងយុគសម័យ នៃឌីជីថលនីយកម្មយ៉ាងឆាប់រហ័ស។

H.E. Ouk Maly Delivers The Opening Remarks
H.E. Ouk Maly delivers the opening remarks

ក្នុងនាមជាតំណាងធនាគារជាតិនៃកម្ពុជា លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គទេសាភិបាលរង បានថ្លែងក្នុងសុន្ទរកថាបើកកម្មវិធីថា៖ «ប្រព័ន្ធចែករំលែកឥណទាន ជាហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុដ៏សំខាន់មួយដែលអាចអោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុអាចវិភាគហានិភ័យនិងជំរុញបរិយាបន្នក្នុងប្រព័ន្ធហិរញ្ញវត្ថុ​​ ដែលជំរុញអោយទីផ្សារឥណទានដំណើរការកាន់តែមានប្រសិទ្ធភាពនិងថ្លៃដើមទាប។ ធនាគារជាតិនៃកម្ពុជា​​ បានធ្វើបច្ចុប្បន្នកម្មលើប្រកាសស្ដីពីការចែករំលែកព័ត៌មានឥណទានឆ្លងប្រទេសក្នុងឆ្នាំ២០២០សម្រាប់ធុរជនដែលមានអាជីវកម្មនៅបរទេសអាចមានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុពីគ្រឹះស្ថានហិរញ្ញវត្ថុបរទេស។​»

ការផ្សាយពាណិជ្ជកម្ម
H.E Dr. Chea Serey Delivering The Keynote
H.E Dr. Chea Serey delivering the keynote

ជាមួយនឹងកំណើនយ៉ាងឆាប់រហ័សនៃនិន្នាការសំខាន់ៗ​ដែលឈានទៅរកការចែករំលែកព័ត៌មានឥណទានឆ្លងប្រទេស​ ភាពបើកចំហនៃពាណិជ្ជកម្មអន្តរជាតិ និងវិនិយោគទន ភាពច្នៃប្រឌិតក្នុងប្រព័ន្ធហិរញ្ញវត្ថុឌីជីថល និងបទប្បញ្ញត្តិលើសហិគ្រិនភាព លោកជំទាវបណ្ឌិត ជា សិរី​ ឧបការីទេសាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា)​ បានបន្ថែមថា​​​ ភូមិសាស្ត្រនយោបាយក៏បានដើរតួយ៉ាងសំខាន់ក្នុងការជំរុញលើការចែករំលែកព័ត៌មានឥណទាន។​

 

ការផ្សាយពាណិជ្ជកម្ម

លោកជំទាវបណ្ឌិត ក៏បានបន្ថែមថា ការចែករំលែកព័ត៌មានឥណទានឆ្លងប្រទេសនឹងអាចសម្រេចបានដោយមានការសហការចូលរួមពិគ្រោះយោបល់ក្នុងន័យស្ថាបនាសម្រាប់និងមានភាពជាក់លាក់ខ្ពស់ទាំងនៅក្នុងប្រទេសក៏ដូចជានៅក្រៅប្រទេស។​ ដូចនេះការបង្កើតឡើងអោមាននៅ ក្រុមប្រឹក្សាពិគ្រោះយោបល់ នៃគណៈកម្មាធិការអន្តរជាតិនៃរបាយការណ៍ឥណទាន (ICCR) នឹងដើរតួយ៉ាងសំខាន់សម្រាប់បង្កើតអោយមានកិច្ចសហការរវាងប្រទេសកម្ពុជានិងប្រទេសដ៏ទៃក្នុងតំបន់។ 

នៅក្នុងអំឡុងសន្និសីទ ថ្នាក់ដឹកនាំ និង​ អ្នកជំនាញបានគូសបញ្ជាក់ថាការវិវត្តន៍នៃនិន្នាការលើការចែករំលែកទិន្នន័យនិងព័ត៌មានឥណទានឆ្លងប្រទេស​គឺជួយជម្រុញគ្នាទៅវិញទៅមកជាពិសេសនៅក្នុងបរិបទនៃការកើនឡើងលើប្រព័ន្ធធនាគារបើកចំហ​ដែលជាកត្តាជំរុញដ៏សំខាន់ដើម្បីជំនះឧបសគ្គនៃការធ្វើប្រតិបត្តការចែករំលែកព័ត៌មានឥណទាន។​

ការផ្សាយពាណិជ្ជកម្ម
H.E. Rath Sovannorak Delivers The Closing Remarks
H.E. Rath Sovannorak delivers the closing remarks

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា)​ បានមានប្រសាសន៍ថា៖
«នៅពេលដែលយើងឈានជើងចូលទៅក្នុងទសវត្សរ៍ទីពីរនៃរបាយការណ៍ឥណទាន នៅក្នុងប្រទេសកម្ពុជា ផែនទី​បង្ហាញផ្លូវរបស់យើងផ្តោតលើការទាញយកទិន្នន័យជំនួស ដើម្បីឱ្យលទ្ធភាពទទួលបានហិរញ្ញប្បទាន ដល់​សហគ្រាស​ធុនតូច និងមធ្យម និងអ្នកខ្ចីឥណទានថ្មី ក៏ដូចជាការប្រើប្រាស់ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ឥណទាន​ឆ្លងព្រំដែន ដោយសហការជាមួយក្រុមហ៊ុនឥណទានក្នុងតំបន់។»

IMG_6974
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ព្រឹត្តិការណ៍នេះបានទាក់ទាញភ្ញៀវអន្តរជាតិ ក៏ដូចជាអ្នកចូលរួមក្នុងស្រុក ដែលតំណាងឱ្យនិយតករ ក្រុមហ៊ុនឥណទាន ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុមកពីតំបន់អាស៊ាន និងតំបន់អាស៊ី រួមមាន៖ ប្រទេសប៊ូតង់ នេប៉ាល់ ប៉ាគីស្ថាន និងកូរ៉េ ព្រមទាំងសហរដ្ឋអាមេរិកផងដែរ។ ពួក​គេ​បាន​ចូល​រួម​សន្និសីទ​មួយ​ថ្ងៃ​កន្លះ និងបន្ត​ដំណើរ​ទេសចរណ៍​ទៅកាន់ប្រាសាទ​អង្គរវត្ត។ សន្និសីទនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពី វិស័យហិរញ្ញវត្ថុក្នុងស្រុក ដែលមាននាយកប្រតិបត្តិ និងនាយកប្រតិបត្តិជាន់ខ្ពស់ មកពីធនាគារធំៗ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ចូលរួម​ក្នុង​សន្និសីទនេះផងដែរ។

ការផ្សាយពាណិជ្ជកម្ម
IMG_6985
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

សន្និសីទនេះត្រូវបានគាំទ្រ ដោយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) សមាគមឧស្សាហកម្មព័ត៌មានពាណិជ្ជកម្ម (BIIA) បណ្តាញរាយការណ៍ឥណទានអាស៊ី (ACRN) សមាគមធនាគារនៅកម្ពុជា (ABC) និង​សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) អ្នកជំនាញជាន់ខ្ពស់មកពី គណៈកម្មាធិការអន្តរជាតិ​នៃរបាយការណ៍​ឥណទាន (ICCR) បានបង្ហាញ និងចែករំលែកចំណេះដឹង ពីអ្នក​​ជំនាញរបស់ពួកគេ លើនិន្នាការនាពេលខាងមុខ នៅក្នុងឧស្សាហកម្មប្រព័ន្ធចែករំលែកព័ត៌មានឥណទាន។

Senior Officials And Representatives Of Organizers At The Regional Credit Reporting Conference
Senior officials and representatives of organizers at the Regional Credit Reporting Conference

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមក៖

ការផ្សាយពាណិជ្ជកម្ម

ផ្នែកទំនាក់ទំនង ធនាគារជាតិនៃកម្ពុជា

ទូរស័ព្ទ៖ (៨៥៥)​២៣ ៩៩០ ១៩៦ 

ការផ្សាយពាណិជ្ជកម្ម

អ៊ីម៉ែល៖​ [email protected] 

ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ​ អិលធីឌី​

ទូរស័ព្ទ៖ (៨៥៥)​ ២៣៩៩៩​ ០០៦

អ៊ីម៉ែល៖​ [email protected]  

 

ការផ្សាយពាណិជ្ជកម្ម
↑