បើតាមក្បួនហោរាសាស្រ្តបានចារមកថា ម្ចាស់ឆ្នាំទាំង ៤ ខាងក្រោម ចាប់ពីបើកក្បាលទំព័រខែទី ១២ ឬធ្នូ ឆ្នាំ ២០២២ តទៅ ពោលគឺចាប់ពីម៉ោង ០០:០០ នាទីទាបភ្លឺ ឈានចូលថ្ងៃទី ១ គឺនឹងទទួលបានការផ្លាស់ប្តូរក្នុងជីវិត រឿងមិនល្អ ដែលជាប់ជំពាក់កាលពីខែចាស់ៗ នឹងត្រូវរសាយបាត់អស់៖
អ្នកកើតឆ្នាំមមី – សេះ

នៅខែមុនៗ អ្នកកើតឆ្នាំមមីនេះ ជួបរឿងមិនល្អច្រើន សឹងតែពេលខ្លះសំណាងវាបត់ក្លាយទៅជាគ្រោះថែមទៀត នាំឲ្យកើតមានរឿងនឹកស្មានមិនដល់។ លុយក៏ពិបាករក លុយហូរចូលតិច លុយហូរចេញច្រើន នាំឲ្យកើតមានអតុល្យភាពហិរញ្ញវត្ថុ។
យ៉ាងណាម្ចាស់ឆ្នាំមមី គេឃើញថាបានខិតខំខ្លាំងណាស់ក្នុងជីវិត ដោយព្យាយាម ឆ្លងកាត់រឿងជាច្រើនតាំងពីនៅក្មេងវ័យ ហើយឥឡូវមកដល់រាងវ័យចំណាស់បន្តិច ក៏មិនទាន់រកឃើញកន្លែងសុខស្រួលនោះដែរ។
ប៉ុន្តែចូលមកដល់ទំព័រធំខែមមី ឆ្នាំ ២០២២ យីអ៊ុនរបស់ពួកគេគឺឡើងខ្ពស់ត្រដែត ពោលចាប់តាំងពីចុងឆ្នាំនេះតទៅ ជីវិតនឹងមានការផ្លាស់ប្តូរ ដូចគេបត់ឲ្យក្លាយជាអ្នកមាន ល្មមនឹងឲ្យគ្រប់គ្នាក្បែរខ្លួនច្រណែន។
អ្នកកើតឆ្នាំខាល – ខ្លា

ក្រឡេកមកឆ្នាំខាល នៅពេលខាងមុខ ពួកគេនឹងត្រៀមជួបរឿងសប្បាយៗជាច្រើន ហើយកើតក្លាយជាសំណាងនៅពេលទៅមុខ ជាពិសេសចន្លោះពាក់កណ្តាលខែធ្នូ ដល់ចុងខែ ត្រៀមផ្លាស់ឆ្នាំថ្មី។
កាលពីមុនម្ចាស់ឆ្នាំខាល ក៏ជួបជម្លោះ ជួបវិវាទមិនល្អក្នុងរង្វង់គ្រួសារ អ្នកក្បែរខ្លួនញឹកញាប់ដែរ តែគ្រប់យ៉ាងវានឹងរសាត់បាត់អស់ ហើយបន្សល់តែរឿងល្អ សល់តែស្នាមញញឹមដាក់គ្នា។ ជារួមភាពតានតឹងក្នុងជីវិតទាំងឡាយ នឹងត្រូវបានកាត់ផ្តាច់បន្តិចម្តងៗ នាំឲ្យអ្នកទទួលបានក្តីសុខត្រលប់មកវិញ។
អ្នកកើតឆ្នាំជូត – កណ្តុរ

អាចនិយាយបានថា អ្នកកើតឆ្នាំជូត តែងតែមានវាសនាល្អ មានទំនាក់ទំនងក្នុងសង្គមល្អ ហើយក៏មានមនុស្សរាប់អានស្រលាញ់ចូលចិត្តច្រើន។
ចន្លោះប្រហោងមួយដែលពួកគេគ្មាន គឺសំណាង។ មនុស្សនេះជោគជ័យមិនពឹងផ្អែកលើសំណាងទាំងស្រុងទេ តែពឹងផ្អែកលើទេពកោសល្យនិងការខិតខំដែលពួកគេមាន។ ឥឡូវក្នុងរយៈពេល ១ ខែពេញ ចាប់ពីដើម ដល់ចុងខែធ្នូ ពួកគេនឹងទទួលបានការផ្លាស់ប្តូរ ដោយលាភសំណាង នឹងកើតមានច្រើន ហើយបើមនុស្សនេះនៅបន្តខិតខំប្រឹងប្រែងផង នោះទ្រព្យសម្បត្តិនឹងហូរចូលឥតឈប់។
អ្នកកើតឆ្នាំរកា – មាន់

ក្រោយម៉ោង ០០:០០ ថ្ងៃទី ១ ធ្នូ ម្ចាស់ឆ្នាំរកា នឹងទាញសំណាង ទាញលាភឥតខ្វះចូលមកប៉ះប៉ូវជីវិត ដែលលំបាកកាលពីខែមុនៗ។ វាហាក់ដូចតបស្នងនូវការខិតខំអស់កាលជាយូររបស់អ្នក ដែលហូរញើស ហូរឈាមមិនថាយប់ថ្ងៃ។
បន្ថែមការគិតវិជ្ជមាន គ្រប់គ្រងផ្លូវអារម្មណ៍ បន្ថែមទំនុកចិត្ត នោះឱកាសនឹងមកកាន់តែច្រើនឡើងបន្ថែមទៀតផងដែរ។ ត្រៀមទៅ ១/១២/២០២២ នេះតទៅមុខ គឺជាថ្ងៃល្អ ខែល្អកម្ររកបាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

