ជ្រើសសន្លឹកបៀរមួយ ដើម្បីទស្សន៍ទាយដឹងថាអ្វីនឹងកើតឡើងមកលើអ្នកនៅខែធ្នូ?

Ytyt
ការផ្សាយពាណិជ្ជកម្ម

ខែថ្មី ខែធ្នូ កៀកនឹងចូលមកដល់ហើយ ពោលសល់មិនដល់ពីរសប្តាហ៍ទៀតឡើយ តើអ្នកបានជួបរឿងរ៉ាវលំបាក និង​សប្បាយរីករាយអ្វីខ្លះ? ក្នុងការតេស្តបែបវិទ្យាសាស្រ្តមួយនេះ យើងសូមឲ្យអ្នកជ្រើសរើសនៅសន្លឹកបៀរមួយ ដើម្បីបើកមើលថាចន្លោះពេលនៃខែថ្មី ជីវិតអ្នកអាចនឹងជួបរឿងរ៉ាវអ្វិបន្ថែមទៀត៖

សន្លឹកបៀរទី ១

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នកនឹងមានការវិវត្តទៅរកចំណុចមួយផ្សេងទៀត ក្នុងទំនាក់ទំនងស្នេហារបស់អ្នក និងដៃគូ (ប្រសិនជាអ្នកមានគូស្នេហ៍ស្រាប់ហើយនោះ)។ មិនយូរប៉ុន្មានទេ អ្នកនឹងឈានទៅដល់ការប្ដេជ្ញាចិត្តខ្ពស់ជាងមុន និងភាពមានទំនួលខុសត្រូវខ្ពស់ជាងមុន ដែលនាំឲ្យអ្នកក្លាយជាមនុស្សចាស់ទុំជាងមុន ហើយអាចកសាងជីវិតជាមួយគ្នាទៅថ្ងៃមុខបាន។

សន្លឹកបៀរទី ២

ការផ្សាយពាណិជ្ជកម្ម
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នកនឹងត្រូវធ្វើការសម្រេចចិត្តលើរឿងអ្វីដែលថ្មីមួយក្នុងជីវិត ទាក់ទងនឹងបញ្ហាជីវិត ដែលនាំឲ្យឆ្ពោះទៅគោលដៅថ្មីដែលត្រូវដើរ។

ត្រូវចាំថាវាជាពេលវេលាអភិវឌ្ឍដ៏អស្ចារ្យក្នុងជីវិត អ៊ីចឹងចូរគិតឲ្យបានល្អិតល្អន់ និងជ្រើសយករឿងណាមួយមកធ្វើជាអាទិភាពមុនសម្រេចចិត្ត។ គ្រប់យ៉ាងវាមិនងាយពេកនោះទេ តែបើដួលហើយ ក៏កុំងាយបោះបង់ពេក។

ការផ្សាយពាណិជ្ជកម្ម

សន្លឹកបៀរទី ៣

3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ទាក់ទងនឹងអាជីពការងាររបស់អ្នក ដោយអ្នកនឹងទទួលបានដំណឹងល្អនៅថ្ងៃខាងមុខ ពោលអាចជាឡើងដំណែង ឬទទួលបានការកោតសរសើរពីថ្នាក់លើ ដែលអាចនាំប្រយោជន៍ដល់អ្នកបានទៅថ្ងៃ ខាងមុខ។ ចូរបន្តធ្វើឲ្យបានល្អបំផុត និងបន្តបង្ហាញទេពកោសល្យពិតរបស់អ្នកទៅកាន់ពិភពខាងក្រៅ ឲ្យគេបានឃើញពីភាពខ្លាំងរបស់អ្នកយ៉ាងពិតប្រាកដ។

ការផ្សាយពាណិជ្ជកម្ម

សន្លឹកបៀរទី ៤

4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នេះបានបង្ហាញមកថា ភាពអស្ចារ្យនៃជីវិតទាក់ទិននឹងមិត្តភាព ទំនាក់ទំនងជាមួយនរណាម្នាក់ នឹងលេចចេញមកនៅពេលដ៏ខ្លីខាងមុខ។ វាអាចថាជាមនុស្សថ្មីណាម្នាក់ ឬមនុស្សដែលអ្នកខានជួបយូរមកហើយនោះ គេលេចវត្តមានមកក្នុងជីវិតអ្នក ហើយគេនឹងត្រួសត្រាយនាំអ្នកឲ្យបានឃើញពីទស្សនៈល្អថ្មីៗសម្រាប់ជីវិត។

ការផ្សាយពាណិជ្ជកម្ម

បើស៊ីជម្រៅទៅមនុស្សថ្មីនេះ នឹងអាចផ្លាស់ប្តូរជីវិតរបស់អ្នកបាន ហើយគេនាំភាពវិជ្ជមានច្រើនជាងអវិជ្ជមាន តែទោះយ៉ាងណាក៏កុំបើកបេះដូងធំពេក ចូរមើលឲ្យបានល្អិតល្អន់ផង៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម