បារមី ៨ ទិសសក្ដិសិទ្ធិណាស់ បើតាមហោរាសាស្ត្របានទស្សន៍ទាយឃើញជោគវាសនាមហាឆ្នាំសំណាងទាំង ៤ នៅរយៈពេលពីរថ្ងៃចុងសប្តាហ៍ខាងមុខ ចំថ្ងៃទី ១៩ និង ២០ វិច្ឆិកា គឺអាចប្រទះឃើញហិបមាសហិបប្រាក់ ហូរចូលលុយកាក់ហៀរហូរណែនផ្ទះ៖
អ្នកកើតឆ្នាំមមី – សេះ

ជាមនុស្សដែលមិនបោះបង់ ហើយមានការអត់ធន់តស៊ូខ្លាំងណាស់ក្នុងជីវិត យ៉ាងណាពួកគេរឹតតែងាយនឹងទទួលបានលាភសំណាងធំ នៅចុងសប្ដាហ៍ខាងមុខ ចំថ្ងៃសៅរ៍-អាទិត្យ ជាថ្ងៃមាសក្រហមភ្លឺចិញ្ចាច។
មនុស្សកើតឆ្នាំមមី មិនថាជាបុរសឬស្រ្តី នឹងដូចត្រូវបានទេវតាទ្រព្យប្រទានសម្បត្តិមហាសេដ្ឋី កើតលាភកើតជ័យ លុយចូល ៨ ទិស រាល់កិច្ចការងារប្រកបរបររកស៊ី នឹងទទួលបានផលល្អនាចន្លោះពេលដូចបានបង្ហាញ។
អ្នកកើតឆ្នាំរកា – មាន់

មាន់ទេព មាន់ទិព្វ ទាញរាសីឲ្យឡើងខ្ពស់ ដើរជួបហិបមាសហិបប្រាក់ កើតលាភសំណាង ចម្រុងចម្រើនជុំក្រុមគ្រួសារ ដល់ម្ចាស់ឆ្នាំរកា នៅថ្ងៃសៅរ៍-អាទិត្យខាងមុខនេះ។ កិច្ចការងារធំតូច របររកស៊ីគ្រប់ច្រកល្ហក នឹងកើតតែផលចំណេញ ឥតខ្វះចាយ សប្បាយចេញតែស្នាមញញឹម រីឯទំនាក់ទំនងស្នេហាស្រីប្រុស ក៏នឹងផុសតែសុខសាន្ត ជារួមពេលវេលាខាងមុខ គឺល្អប្រពៃណាស់។
អ្នកកើតឆ្នាំម្សាញ់ – ពស់

នៅថ្ងៃសៅរ៍-អាទិត្យខាងមុខ ម្ចាស់ឆ្នាំម្សាញ់ នឹងទទួលបានការគោរពស្រលាញ់ពីមនុស្សជុំជិត ញាតិមិត្តជិតឆ្ងាយមកជ្រោមជ្រែងឲ្យអ្នកសម្រេចកើតតែផលល្អប្រសើរ ក្លាយជាមនុស្សដែលអាចមានសម្បត្តិមហាសាល។
រាល់ការប្រាថ្នាបំណងធំតូច នឹងកើតដូចចិត្ត រួចការធ្វើដំណើរទៅទីជិតឆ្ងាយ ទៅមកជួបតែសុខសប្បាយ ហើយចុងក្រោយទំនាក់ទំនងស្នេហាប្រុសស្រី ក៏មានតែសុខសិរី ល្អូកល្អិនផ្អែមល្ហែមគួរឲ្យចងចាំ។
អ្នកកើតឆ្នាំមមែ – ពពែ

ឆ្នាំចុងក្រោយ ដែលនឹងមានរាសីឡើងខ្ពស់នៅចន្លោះថ្ងៃសៅរ៍-អាទិត្យខាងមុខ គឺជាឆ្នាំមមែ ដោយរាល់បំណងប្រាថ្នា កិច្ចការងារអ្វី ក៏នឹងសម្រេចបានដូចចិត្ត ខិតកៀកដល់បន្ទាត់ទ្រព្យធំហើយ។
ឆ្លងផុតថ្ងៃសៅរ៍-អាទិត្យខាងមុខនេះ បើអ្នករកស៊ីធំ ក៏អាចនឹងសល់ទ្រព្យ រាប់ទុកពេលទៅមុខ ហើយចំណាំចាំទុក ម៉ោងលាភសំណាងល្អបំផុតនៃអ្នកកើតឆ្នាំមមែ គឺ ៦ ព្រឹក ដល់ ៩ យប់ ហើយពណ៌សំណាង គឺពណ៌ក្រហម និងពណ៌ប្រាក់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

