តាមការទស្សន៍ទាយរបស់ហោរាចិនសែនៅកំឡុងខែថ្មី ខែធ្នូ ជាទំព័រធំចុងក្រោយប្រចាំឆ្នាំ ២០២២ ជោគវាសនាមហាឆ្នាំសំណាងទាំង ៥ នឹងឆ្លងផុតអស់ទុក្ខ អស់កម្ម ប្រទះមកវិញតែកំណប់ទ្រព្យ ដែលបងប្អូនរាល់គ្នាប្រាថ្នាអស់រយៈកាលជាយូរមកហើយ៖
អ្នកកើតឆ្នាំខាល – ខ្លា

ពេលវេលាខាងមុខ បើកចូលទំព័រធំទី ១២ រាសីម្ចាស់ឆ្នាំខាល នឹងបុកឡើងមានលាភ មានលុយហូរចូលច្រើន កើនឬិទ្ធកើនអំណាចនាំឲ្យគូប្រជែងជុំទិសខ្លាចរអា។ ពេលវេលាមួយខែពេញ ក្នុងខែធ្នូ សំណាង និងរឿងល្អៗចូលមកដំណាលគ្នា តែអ្នកត្រូវប្រយ័ត្នរឿងមួយ គឺពាក្យសម្តី ជៀសវាងនាំគ្រោះចង្រៃមកក្នុងជីវិត។
អ្នកកើតឆ្នាំថោះ – ទន្សាយ

រាសីបុកឡើងខ្ពស់ត្រដែត អឺតឆ្វេងឃើញលាភ អឺតស្តាំឃើញសំណាង ហើយបើជនដែលកើតឆ្នាំថោះ ជ្រើសយកខែធ្នូក្នុងការចាប់ផ្តើមរបររកស៊ីបើកហាងថ្មី នោះសង្ឃឹមនឹងជោគជ័យខ្ពស់។ ដោយឡែកជំនួសការនឿយហត់ ទុក្ខលំបាកកាលពីខែចាស់ ផ្លាស់មកខែថ្មី មិនថាជាបុរសឬស្រ្តី ឲ្យតែកើតឆ្នាំថោះ ដូចត្រូវបានទេវតាប្រោស ឲ្យជួបតែសុខ ជួបតែសិរី ជៀសអស់ទុក្ខភ័យទាំងពួងផង។
អ្នកកើតឆ្នាំវក – ស្វា

នៅខែវិច្ឆិកា និងខែចាស់មុនៗ ម្ចាស់ឆ្នាំវក ខ្លះបានបរាជ័យរកស៊ីខាត បាត់បង់ចំណូល សឹងតែដង្ហោយឲ្យគេជួយ តែសូមចូលរួមអបអរ នៅរយៈកាលនៃខែចុងក្រោយ គឺខែធ្នូ មុនបិទទំព័រឆ្នាំ ២០២២ រឿងរ៉ាវលំបាកទាំងអំបាលម៉ាន នឹងត្រូវរសាត់បាត់អស់ កោះមកវិញតែលាភតែជ័យ នាំឲ្យអ្នកអាចស្រោចស្រង់ផ្លាស់ពីស្ថានភាពអាក្រក់មកល្អ ត្រឹមរយៈពេលមួយពព្រិចភ្នែក។
ម្ចាស់ឆ្នាំវក ដូចបានឃ្លោកទិព្វប្រោះព្រំសំណាង ឲ្យកើតជាភាពមានបានត្រលប់មកវិញ ហេងហេងកើតមានតាំងពីដើម ដល់ដំណាច់ខែធ្នូ។
អ្នកកើតឆ្នាំរកា – មាន់

ជើងលេខទស្សន៍ទាយឃើញថា ម្ចាស់ឆ្នាំរកា នៅខែទី ១២ ខាងមុខនេះ នឹងដូចដើរប៉ះកំណប់ទ្រព្យពិសេស លុយចូលពេញៗដៃ ណែនហោប៉ៅឥតខ្វះចាយ សប្បាយជួបជុំគ្រួសារ រីឯទុក្ខសោក ពាក្យមុសា នឹងហោះបាត់ដូចខ្លែងដាច់ខ្សែ កែមកវិញតែពាក្យល្អ ពាក្យសិរី ហេងៗនៅរយៈកាលដូចបានកំណត់។
អ្នកកើតឆ្នាំជូត – កណ្ដុរ

នៅមួយខែចុងក្រោយ ក្នុងឆ្នាំ ២០២២ ទេវតាទ្រព្យបានប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ គ្រប់ប្រការ ជូនដល់មហាឆ្នាំសំណាងគឺឆ្នាំជូត ឲ្យជួបតែភាពពេញលក្ខណៈក្នុងជីវិត ជារួមបើអ្នកប្រកបរបររកស៊ី នឹងទទួលបានអតិថិជននាំប្រាក់ចំណេញចូលច្រើន រីឯអ្នកប្រកបការងារ ក៏អាចកើនឡើងឋានៈបុណ្យស័ក្ដិ បានប្រាក់រង្វាន់ប៉ះប៉ូវនាដំណាច់ឆ្នាំផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

