ពីថ្ងៃនេះ ដល់ថ្ងៃចន្ទពេញវង្សប្រចាំខែវិច្ឆិកា ហោរ​ទាយ​ម្ចាស់​ឆ្នាំ ៣ នឹង​ឡើង​យីអ៊ុន ប្រុង​កៀង​លុយ​ជុំ​ទិស

Hggh
ការផ្សាយពាណិជ្ជកម្ម

តាម​ក្បួន​ហោរាសាស្ត្រ​សម្រាប់​ម្ចាស់​ឆ្នាំ​ទាំង ៣ ខាង​ក្រោម ពីថ្ងៃនេះ ដល់ថ្ងៃចន្ទពេញវង្សធំបំផុតប្រចាំខែវិច្ឆិកា គឺ ១ ដល់ ៨ វិច្ឆិកា នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត ហើយ​ប៉ះ​បុគ្គល​ខ្លះ ចន្លោះ​ពេល​នោះ អាច​ក្លាយ​ជា​អ្នក​មាន​ក៏​ថា​បាន៖

អ្នក​កើត​ឆ្នាំ​ជូត – កណ្ដុរ

ការផ្សាយពាណិជ្ជកម្ម
Ice_screenshot_20221101 160855
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តាម​ពិត​តាំង​ពី​ចូល​ដល់​ខែថ្មីវិច្ឆិកា អ្នកអាចទទួល​បាន​សំណាង​ខុស​ពីខែចាស់មុនៗបាត់ទៅហើយ តែ​ចៃដន្យ​នៅ​ចន្លោះមួយសប្តាហ៍ដំបូង គឺ​កាន់​តែ​ឡើង​យីអ៊ុន​ខ្ពស់ លែង​ខ្វល់​នូវ​រាល់​បញ្ហា​ទុក្ខព្រួយ​អ្វី​ទាំង​អស់។

ការងារ​ក៏​រលូន ដែល​ធានា​នឹង​បង្កើន​ចំណូល​ជា​ច្រើន​មក​ដល់​អ្នក​វិញ ហើយ​ក៏​អាច​មាន​ប្រាក់​រង្វាន់​ពី​ថ្នាក់​លើ តាម​រយៈ​ការ​ឡើង​ឋានៈ​ផ្សេងៗ​ផង​ដែរ។ បើ​និយាយ​ពី​អ្នក​ធ្វើ​ជំនួញ ប្រកប​ការ​រកស៊ី​ផ្សេងៗ​វិញ គឺ​អាច​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​អតិថិជន អនុញ្ញាត​ឲ្យ​គេ​ព្រម​ផ្តល់​កុងត្រា​បង្កើន​លុយ​ចំណេញ​រាប់​មុឺន​ដុល្លារ​ក៏​មាន។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​រកា – មាន់

Ice_screenshot_20221101 160901
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បន្ទាប់ពីឆ្លងចូលខែថ្មី ម្ចាស់ឆ្នាំរកា មាន​ឱកាស​ច្រើន​ក្នុង​ការ​ទទួល​បាន​លាភ​សំណាង ហើយ​ថ្ងៃ ១ ដល់ ៨ វិច្ឆិកា ក៏​កាន់​តែ​ពេញ​លាភ​ហូរ​ចូល​ថែម​ទៀត។ ផែនការណ៍​ដែល​គ្រោង​ទុក​ពី​ពេល​មុន ក៏​នឹង​កើត​ជា​ផល​សម្រេច​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។

ការផ្សាយពាណិជ្ជកម្ម

រាសី​របស់​អ្នក​កើត​ឆ្នាំ​រកា គឺ​ល្អ​ប្រសើរ​ណាស់ នៅ​ពេល​បន្ទាប់​នេះ ជា​រួម​ធ្វើ​ឲ្យ​អ្នក​មាន​តែ​រឿង​សប្បាយ មិន​ជួប​ទុក្ខព្រួយ​អ្វី​ទាំង​អស់។ បើ​និយាយ​ពី​ទំនាក់ទំនង​ប្តី​ប្រពន្ធ ក៏​ចុះ​សម្រុង​គ្នា​បាន​ល្អ​ផង​ដែរ។

អ្នក​កើត​ឆ្នាំ​កុរ – ជ្រូក

ការផ្សាយពាណិជ្ជកម្ម
Nguoi Tuoi Hoi Thuong Co Tinh Kien Nhan Va Het Long Vi Moi Nguoi
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នក​កើត​ឆ្នាំ​កុរ អាច​មាន​ការ​ផ្លាស់ប្តូរ​វិជ្ជមាន​ច្រើន​ក្នុង​ជីវិត ដោយ​ផ្នែក​ការងារ​សន្យា​ថា​នឹង​មាន​ឱកាស​រីកចម្រើន នេះ​និយាយ​ចំពោះ​អ្នក​តស៊ូ​ពី​មុន​មក​ផង ពោល​គឺ​លទ្ធផល​នឹង​ទទួល​បាន​ជា​ទី​គាប់​ចិត្ត។

រី​ឯ​អ្នក​រកស៊ី​ដែល​មាន​ភាព​ច្បាស់លាស់​ពី​ដំបូង ដ្បិត​ខែចាស់ មិន​សូវ​ទទួល​បាន​សំណាង តែ​ចូល​មក​ដល់​ខែថ្មី ចំថ្ងៃ ១ ដល់ ៨ នេះផង គឺ​ដឹង​តែ​នឹង​បាន​សម្រេច​ជោគជ័យ កើត​ជា​មាស ជា​ប្រាក់​ចូល​ហោប៉ៅ​រាប់​មិន​អស់។ វា​ក៏​ដល់​ពេល​ដែល​អ្នក​គួរ​តែ​វិនិយោគ​ផង​ដែរ ប្រសិន​អ្នក​មាន​គម្រោងការ​អ្វី​មួយ​ច្បាស់លាស់​នោះ៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម