ជ្រើសរើសខ្សែដៃសំណាងមួយ ដើម្បីទាយដឹងថានឹងមានរឿងអ្វីកើតឡើងលើអ្នក មុនថ្ងៃបិទកឋិនកាល

Hq720
ការផ្សាយពាណិជ្ជកម្ម

កឋិនកាលកៀកនឹងបញ្ចប់ហើយ ពោលនឹងបិទត្រឹមថ្ងៃអាទិត្យ ទី ០៦ វិច្ឆិកាខាងមុខ ហើយតាមរយៈអត្ថបទនេះ Knongsrok ធ្វើតេស្តទាក់ទិននឹងជម្រើសនៃការចាប់អារម្មណ៍របស់បងប្អូនទៅលើខ្សែដៃសំណាងមួយ ដើម្បីដឹងថា តើចន្លោះពីថ្ងៃទី ០១ នេះ ដល់ថ្ងៃទី ០៦ បិទកឋិនកាលនោះ អ្នកអាចជួបរឿងល្អអ្វីខ្លះ?

ខ្សែដៃទី ១

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ខ្សែដៃនេះបានបង្ហាញមកថា ជីវិតនៅពេលខាងមុខរបស់អ្នកនឹងមានការផ្លាស់ប្ដូរវិជ្ជមានមួយ ដែលអាចថារឿងខ្លះដែលអ្នកពុំបានគ្រោងទុកមុន វានឹងកើតឡើងភ្លាមៗ។

ទៀតសោតវាក៏នឹងជំរុញទឹកចិត្តអ្នកឲ្យមានការសម្រេចចិត្តទៅលើរឿងអ្វីមួយ ហើយក៏អាចជាលះបង់នូវរឿងរ៉ាវមួយចំនួន ដែលវាមិនសមនឹងបន្តនៅជាមួយអ្នក។ កុំបារម្ភអី ការផ្លាស់ប្តូរខាងមុខនេះ ពុំបាននាំបញ្ហាដល់អ្នកឡើយ តែជារឿងល្អទៅវិញ។

ការផ្សាយពាណិជ្ជកម្ម

ខ្សែដៃទី ២

2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នៅពេលខាងមុខ ជីវិតអ្នកអាចនឹងឆ្លងកាត់ការប្រកួតប្រជែងមួយ ហើយវាមិនងាយស្រួលនោះទេ ព្រោះវាអាចជារឿងដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាភ័យខ្លាច ព្រោះមិនធ្លាប់បានជួបប្រទះកាលពីពេលមុន។

ការផ្សាយពាណិជ្ជកម្ម

យ៉ាងណាយើងលើកទឹកចិត្តអ្នកកុំឲ្យបោះបង់ ហើយបន្តទៅមុខ ពោលប្រសិនអ្នកអាចឆ្លងផុតចំណុចនេះបាន ជីវិតអ្នកនឹងឡើងទៅកាន់ចំណុចដ៏ល្អប្រសើរមួយ ខ្ពស់ជាងកម្រិតដែលអ្នករស់នៅក្នុងពេលបច្ចុប្បន្ន។

ខ្សែដៃទី ៣

ការផ្សាយពាណិជ្ជកម្ម
3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នៅពេលខាងមុខ អ្នកនឹងជួបទាំងរឿងល្អ និងអាក្រក់ ពោលវាជារឿងយល់ច្រឡំនឹងគ្នាតែប៉ុណ្ណោះ។ ជាមួយដៃគូ ឬជាមួយមនុស្សជិតខ្លួនណាម្នាក់ ដែលមានរឿងល្អក់កករនឹងគ្នា តែវាជារឿងយល់ច្រឡំប៉ុណ្ណោះ ហើយក្រោយមកពេលដឹងរឿងហេតុច្បាស់លាស់ ទំនាក់ទំនងរវាងអ្នកនិងគេ នឹងកាន់តែស៊ីជម្រៅ ស្គាល់ចិត្តគ្នាខ្លាំងជាងមុនបន្ថែមទៀត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម