ចុង ២០២២ បានផ្ទះ ជម្នះអស់បញ្ហា ២០២៣ សល់ឡានសល់ដី ២០២៤ ព្រះមហាសំណាង ប្រោសជួយឆ្នាំទាំង ៤ នេះ

Hjhj
ការផ្សាយពាណិជ្ជកម្ម

តាម​ហោរាសាស្ត្រ​បាន​ទស្សន៍ទាយ​ថា នៅ​រយៈ​កាលចន្លោះចុងឆ្នាំ ២០២២ ដល់ ២០២៤ ព្រះមហាសំណាងដូចត្រៀមប្រោសដល់ឆ្នាំទាំង ៤ ឲ្យនឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត ដូច​ជាន់​ប៉ះ​កំណប់​ទ្រព្យ ជាប់​លាភ​សំណាង​ជា​ច្រើន​រាប់​មិន​អស់៖

អ្នក​កើត​ឆ្នាំ​ថោះ – ទន្សាយ

ការផ្សាយពាណិជ្ជកម្ម
3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជា​មនុស្ស​ដែល​មាន​ចរិត​ស្លូតបូត ឧស្សាហ៍​ព្យាយាម ហើយ​រមែង​ជា​មនុស្ស​ដែល​មាន​ចក្ខុវិស័យ​រយៈ​ពេល​យូរ សម្លឹង​ឃើញ​រឿង​វែងឆ្ងាយ​ទៅ​មុខ មិន​គិត​ខ្លី ឬ​សម្រេច​ចិត្ត​លឿនៗ​ពេក​នោះ​ទេ ទោះ​ក្នុង​ស្ថានភាព​បែប​ណា​ក៏​ដោយ។

កាលពីដើមឆ្នាំ អ្នក​កើត​ឆ្នាំ​ថោះ ដូច​បាន​ប៉ះ​ផ្កាយ​ព្រះ​គ្រោះ ជួប​រឿង​មិន​ល្អ​ច្រើន​ តែ​យ៉ាង​ណា​ចូល​មក​ដល់​ចុងឆ្នាំ ២០២២ តទៅមុខ យីអ៊ុន​របស់​ពួក​គេ គឺ​អណ្តែត​ឡើង​វិញ​ហើយ នេះ​ក៏​អរគុណ​ការ​ខិតខំ​ប្រឹងប្រែង​ ដែល​មិន​បោះបង់ គួបផ្សំ​នឹង​សំណាង​ខ្លះ​ផង។

ការផ្សាយពាណិជ្ជកម្ម

ចំណុច​របត់​ដ៏​ធំ​មួយ​ក្នុង​ជីវិត នឹង​កើត​មាន​ក្នុង​ពេល​ខាង​មុខ ជួយ​ឲ្យ​រាសី​ម្ចាស់​ឆ្នាំ​ថោះ​ឡើង​ខ្ពស់ មាន​គេ​ស្រលាញ់ គោរព​រាប់អាន​ជុំ​ទិស។ បើ​ប្រកប​របរ​រកស៊ី មុខ​ជំនួញ​តូច​ធំ ក៏​នឹង​រីក​ចម្រើន​ កើត​ជា​ផ្លែផ្កា សល់ដីសល់ផ្ទះជាទ្រព្យធំផងដែរ។ ជា​រួម​ពេលវេលានេះតទៅមុខ អ្នក​ចង់​ចាប់ផ្តើម​ធ្វើ​រឿង​អ្វី​មួយ គឺ​គួរ​តែ​ធ្វើ វា​ជា​ពេល​ល្អ​បំផុត​ហើយ។

អ្នក​កើត​ឆ្នាំ​ជូត – កណ្តុរ

ការផ្សាយពាណិជ្ជកម្ម
Er
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជា​មនុស្ស​ស្មោះត្រង់ តែងតែ​ចាប់​អារម្មណ៍​ការ​ជួយ​យក​អាសារ​អ្នក​ដទៃ ដោយ​មិន​ចង់​បាន​ផល​តបស្នង​ត្រលប់​មក​វិញ។ មនុស្ស​នេះ​ជឿ​លើ​ជំនឿ​ខ្លាំង​ណាស់ ហើយ​ធ្វើ​អ្វី គឺ​ប្រកាន់​សេចក្តី​ថ្លៃថ្នូរ​ជាប់​ខ្លួន​ជានិច្ច។

នៅ​កន្លែង​ធ្វើ​ការ មនុស្ស​កើត​ឆ្នាំ​ជូត រមែង​ឧស្សាហ៍​ជាង​ឆ្នាំ​ដទៃ​ទៀត តែ​សោកស្តាយ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ពួក​គេ​ជួប​ការ​ខាតបង់​ប្រាក់​មួយ​ចំនួន ជា​រួម​ចំណូល​ទទួល​បាន​មិន​កើត​មាន​ដូច​ការ​រំពឹង​ទុក​ទេ។ យ៉ាង​ណា​ព្រះ​មហា​សំណាង ក៏​បាន​មក​ជួយ​បុគ្គល​កើត​ឆ្នាំ​ជូត នៅ​ចុងឆ្នាំ ២០២២ តដល់ ២០២៤ ពោល​នឹង​បង្កើត​ឱកាស​ល្អៗ​ច្រើន​សម្រាប់​ពួក​គេ បើ​ក្នុង​ការងារ មាន​ការ​កើនឡើង​ប្រាក់​ខែ បើ​ក្នុង​ការ​រកស៊ី មាន​ការ​កើន​ឡើង​ចំណូល​ខុស​ពី​ពេល​មុន។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំមមី – សេះ

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជា​មនុស្ស​ដែល​ឈ្លាសវៃ មាន IQ ខ្ពស់ ហើយ​ចំណោម​មនុស្ស​កើត​ឆ្នាំ​សេះ ក៏​រមែង​មាន​ឆន្ទៈ​ធំធេង​ណាស់​ដែរ ដោយ​ពួក​គេ​តែង​រីករាយ​នឹង​ជីវិត​បច្ចុប្បន្នភាព​ ជាង​ការ​សៅហ្មង​ខ្លាំង​ពី​អនាគតកាល។

ការផ្សាយពាណិជ្ជកម្ម

យ៉ាង​ណា​មិនមែន​ថា​មនុស្ស​នេះ​មិន​ខំ​នោះ​ទេ គឺ​ពួក​គេ​ខំ​ណាស់ ហើយថា​បើ​ដួល​មនុស្ស​នេះ ក៏​ពូកែ​ខាង​លើក​ទឹកចិត្ត​ខ្លួន​ឯង​ដូច​គ្នា។ ជោគជតារាសី​អ្នក​កើត​ឆ្នាំមមី រយៈ​ពេលពីរឆ្នាំទៅមុខ ក៏​នឹង​ទទួល​បាន​ស្ថិរភាព​ផ្នែក​ហិរញ្ញវត្ថុ មិន​ធ្លាក់​ទេ គឺ​មាន​តែ​ឡើង រួច​និយាយ​ពី​ផល​ចំណេញ គឺ​អាច​ទទួល​បាន​ហួស​ការ​រំពឹង​ទុក​ក៏​មាន​នៅ​ខែ​ខ្លះ។

អ្នកកើតឆ្នាំមមែ – ពពែ

ការផ្សាយពាណិជ្ជកម្ម
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ចុង ២០២២ អ្នកកើតឆ្នាំមមែមួយចំនួនធំ ក៏រៀបនឹងបង់ផ្តាច់យកបានផ្ទះមួយរស់នៅស្រួល តែអ្នកខ្លះទៀតក៏ទើបចាប់ផ្តើម រកកន្លែងជ្រកកោនចេញពីញើមឈាមខ្លួនឯង យ៉ាងណាវាសុទ្ធជាជំហានល្អ។ លុះចូលដល់ឆ្នាំ ២០២៣ បញ្ហាមកពីទីជិតឆ្ងាយ ក៏នឹងអាចជម្នះ គ្រាន់គ្រោះខ្លះទាមទារពេលវេលាលំបាកបន្តិច ទើបឆ្លងផុត តែដល់​ ២០២៤ នឹងរីកមកល្អខ្លាំង ហើយសល់ឡាន សល់ដី តកូនតចៅទៀតផងដែរ ចាំតែមើលចុះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម