៣-៤-៥ វិច្ឆិកា អ្នកកើតឆ្នាំ ៣ ចាំត្រងយកផ្កាយសំណាង នាំលុយចូលហោប៉ៅឆឹបៗ

Fddf
ការផ្សាយពាណិជ្ជកម្ម

តាមហោរាសាស្ត្របានឲ្យដឹងថា នៅរយៈពេល ៣ ថ្ងៃដើមខែថ្មី ពោលចន្លោះថ្ងៃទី ៣-៤-៥ វិច្ឆិកា  អ្នកកើតឆ្នាំទាំង ៣ នេះគឺមានរាសីខ្ពស់ត្រដែត ដែលអាចទទួលបានរឿងល្អជាច្រើនក្នុងជីវិត៖

អ្នកកើតឆ្នាំម្សាញ់ (ពស់)

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជាមនុស្សដែលមានការអត់ធន់ មានការប្តេជ្ញាចិត្តខ្ពស់ ហើយហ៊ានលះបង់សម្រាប់គោលដៅដែលពួកគេចង់សម្រេច។ យ៉ាងណានៅពេលវេលា ៣ ថ្ងៃខាងមុខ ដូចរាប់ពីខាងលើ អ្នកកើតឆ្នាំម្សាញ់ នឹងមានលាភធំមកក្នុងជីវិត ហើយនិយាយពីទំនាក់ទំនងស្នេហាក៏សមប្រកបដូចចិត្តថែមទៀត។

មនុស្សនេះរហ័សរហួន ហើយពូកែចាប់យកឱកាស ដែលនាំឲ្យពេលខាងមុខ គេនឹងទទួលបានឱកាសធំ ក្នុងការរកស៊ីឬអាជីពការងារណាមួយ ហើយនាំឲ្យពួកគេទទួលបានលុយហូរចូលច្រើន។

ការផ្សាយពាណិជ្ជកម្ម

អ្នកកើតឆ្នាំថោះ (ទន្សាយ)

Pasted Image 0
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជាមនុស្សដែលមានភាពរួសរាយរាក់ទាក់ និងពោរពេញដោយចិត្តសប្បុរស ចូលចិត្តជួយអ្នកដទៃ ដោយមិនរំពឹងចង់បានអ្វីត្រលប់មកវិញ។ ពេលវេលារបស់អ្នកបានមកដល់ហើយ អ្នកនឹងទទួលបានការដំឡើងប្រាក់ខែ ឬដំឡើងមុខងារក្នុងអាជីពការងារ ហើយបើការរកស៊ីវិញ គឺបានផលចំណេញខ្ពស់ជាងមុន។

ការផ្សាយពាណិជ្ជកម្ម

អ្នកដែលកើតឆ្នាំថោះ តែងតែរីកចម្រើនច្រើនជាងស្រុតចុះ ហើយក្នុងសុភមង្គលគ្រួសារ ពួកគេចេះបង្កើតវាដោយខ្លួនឯង ដែលនាំឲ្យសមាជិកគ្រួសារទាំងឡាយមើលគំរូតាម ហើយរមែងទទួលបានភាពរុងរឿងបន្តគ្នានោះដែរ។

អ្នកកើតឆ្នាំវក (ស្វា)

ការផ្សាយពាណិជ្ជកម្ម
19223221 4 Sinh Nam 1956 La Tuoi Gi
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជាមនុស្សក្លាហាន និងខិតខំប្រឹងប្រែងណាស់។ ពួកគេក៏ពូកែរកលុយណាស់ដែរ និងជាមនុស្សមានទំនួលខុសត្រូវខ្ពស់ មិនថាស្ថិតក្នុងមុខតំណែងធំតូចក្តី។

ជីវិតអ្នកកើតឆ្នាំវក រមែងតែជួបមនុស្សថ្លៃថ្នូរ មនុស្សដែលនាំលាភមកឲ្យពួកគេ។ ប៉ុន្តែកន្លងមកនេះអ្នកបានជួបបញ្ហាខ្លះៗ ហើយរយៈពេល ៣ ថ្ងៃចំថ្ងៃទី ៣-៤-៥ វិច្ឆិកា វាគឺជាផ្លូវដែលបង្ហាញដំណោះស្រាយមកដល់អ្នក ពោលជាផ្កាយនាំសំណាងមួយក្នុងចំណោមផ្កាយនាំសំណាងធំៗ ដែលអ្នកអាចទទួលបាន៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម