រើស​គោម​វេទមន្ត​មួយ ដើម្បី​ដឹង​ថា សប្តាហ៍​ថ្មី​ខាង​មុខ អ្នក​នឹង​ជួប​រឿង​អ្វី?

Dser
ការផ្សាយពាណិជ្ជកម្ម

តាម​រយៈ​គោម​វេទមន្ត​ទាំង ៤ ដូច​បង្ហាញ​ក្នុង​រូប Knongsrok សូម​ឲ្យ​បងប្អូន​យើង​ធ្វើ​ការ​ជ្រើសរើស​មួយ ហើយ​យើង​នឹង​បង្ហាញ​ចម្លើយ​តប​ទៅ​វិញ អំពី​ការ​ព្យាករណ៍​ជោគវាសនា​នៅ​រយៈ​កាល​សប្តាហ៍​ខាង​មុខ រាប់​ចាប់​ពី​ថ្ងៃ ២៩ដល់ ០៦ ខែ៥៖

គោម​វេទមន្ត​ទី ១

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នេះ​ស​បង្ហាញ​ពី​មិត្តភាព​នៅ​ពេល​ខាង​មុខ ដោយ​អ្នក​នឹង​ចាប់​អារម្មណ៍​មាន​មិត្ត​ចាស់​ថ្មី ចូល​មក​ក្នុង​ជីវិត​អ្នក ​ក្រោយ​ហាក់​ស្ងប់ស្ងាត់​អស់​កាល​ជា​យូរ។ ពន្លឺ​នៃ​ស្នាម​ញញឹម ភាព​សើច​សប្បាយ​ជួបជុំ​គ្នា នឹង​កើត​ឡើង​នៅ​សប្តាហ៍​ថ្មី​នេះ។

គោម​វេទមន្ត​ទី ២

ការផ្សាយពាណិជ្ជកម្ម
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នេះ​ជា​គោម​សំណាង ដោយ​វា​បាន​សាយ​ពន្លឺ​សំណាង​មក​ក្នុង​ជីវិត​នា​ពេល​ខាង​មុខ អាច​នាំ​ឲ្យ​អ្នក​សម្រេច​គោលដៅ​ដែល​បាន​ប៉ង​ប្រាថ្នា​ជា​យូរ​ណាស់​មក​ហើយ។ អាច​ថា​ជោគជ័យ​ក្នុង​ការ​សិក្សា អាជីព​ការងារ/ការ​រកស៊ី ឬ​សេចក្តី​សេ្នហា ជា​រួម​ទៅ​នឹង​មិន​មាន​ការ​លំបាក​ធំដុំ​អ្វី​កើត​ឡើង​ឡើយ​នៅ​ពេល​បន្ទាប់។

គោម​វេទមន្ត​ទី ៣

ការផ្សាយពាណិជ្ជកម្ម
3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បង្ហាញ​ពី​ជោគជ័យ​ផ្នែក​ទ្រព្យ ដោយ​អាច​ទទួល​បាន​ការ​ដំឡើង​ប្រាក់​ខែ ឡើង​ឋានៈ​មុខងារ ហើយ​បើ​អ្នក​មាន​គេ​ជំពាក់​លុយ​ទាំង​ឡាយ ក៏​នឹង​ដូច​បន្ទន់​ចិត្ត នាំ​ឲ្យ​កូន​បំណុល​មក​សង​អ្នក​វិញ​ផង​ដែរ នា​សប្តាហ៍​ថ្មី​ខាង​មុខ។

គោម​វេទមន្ត​ទី ៤

ការផ្សាយពាណិជ្ជកម្ម
4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជា​ពន្លឺ​នៃ​សុខុមាលភាព និង​សុភមង្គល ត្រៀម​កើត​ឡើង​ក្នុង​ក្រុម​គ្រួសារ ផ្តល់​ភាព​រុងរឿង​ក្នុង​ជីវិត។ ជាមួយ​នឹង​គោម​ដែល​អ្នក​បាន​រើស បង្ហាញ​ថា ឱកាស​ល្អ ការ​ត្រៀម​សម្រេច​សុបិន​ធំ ទំនង​អាច​កើត​ឡើង​ក្នុង​សប្តាហ៍​ថ្មី រាប់​ចាប់​ពី​ថ្ងៃ ២៩ដល់ ០៦ ខែ៥​នោះ​ឯង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម