​ក្រោយ​សីល​ទី ៤ ប្រចាំ​ខែ ​ថ្ងៃ ២៤/តុលា មហា​ឆ្នាំ​មាស ៤ ជួប​និស្ស័យ​ទ្រព្យ រាប់​លុយ​ចុក​ដៃ

Hhj
ការផ្សាយពាណិជ្ជកម្ម

ចាប់​ពី​ថ្ងៃ​ទី ២៤ តុលា​ត​ទៅ ពោល​ចំ​ថ្ងៃ​សីល​ទី ៤ ប្រចាំ​ខែ​តុលា មហា​ឆ្នាំ​មាស​ទាំង ៤ ដូច​ហោរ​ទស្សន៍ទាយ​ខាង​ក្រោម នឹង​មាន​រាសី​ឡើង​ខ្ពស់ អាច​ជួប​សំណាង​មាស​ប្រាក់ កើត​ទ្រព្យ រាប់​លុយ​ចុក​ដៃ។ តុះ​ទៅ​មើល​បន្តិច តើ​មាន​ឆ្នាំ​របស់​បងប្អូន​ដែរ​ឬ​ទេ?

អ្នក​កើត​ឆ្នាំ​កណ្ដុរ – ជូត

ការផ្សាយពាណិជ្ជកម្ម
Ice_screenshot_20221021 125852
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បើ​តាម​ហោរាសាស្រ្ត​ក្នុង​ចំណោម​ឆ្នាំ​ទាំង ៤ ដែល​ត្រូវ​ចូល​ក្បួន​ជួប​និស្ស័យ​ទ្រព្យ ក៏​រាប់​ឆ្នាំ​ជូត​ទៅ​ក្នុង​នោះ​ដែរ ដោយ​មនុស្ស​នេះ មាន​សមត្ថភាព មិន​ងាយ​ប្រឈម​ការ​លំបាក ​ព្រោះ​រាល់​ជំហាន​មួយ​ដែល​បាន​បោះ​ចេញ គឺ​ឆ្លង​ការ​គិត​យ៉ាង​ល្អិតល្អន់។

ពួក​គេ​ងាយ​នឹង​ទទួល​បាន​ឱកាស​កើត​ឡើង​ជា​រឿយៗ ហើយ​ពេលវេលា​ខាង​មុខ ឆ្លង​ចូល​សីល​ទី ៤ នឹង​កាន់​តែ​ជួប​សំណាង​ធំ​ក្នុង​ជីវិត មាន​ឱកាស​អាច​ទទួល​ការ​អភិវឌ្ឍ​ផ្នែក​ហិរញ្ញវត្ថុ នាំ​ឲ្យ​ឡើង​ខ្ពស់​ជាង​សព្វ​មួយ​ដង។ ភាព​រីកចម្រើន​នៃ​ក្តីស្រលាញ់ សុភមង្គល​ក៏​នឹង​កើត​ឡើង​ទន្ទឹម​គ្នា។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ

2630_photo1582015940002 1582015940260 Crop 15820160325861281869430
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មនុស្ស​នេះ​មាន​ចិត្ត​អំណត់ អត់ធន់​ខ្ពស់ ហើយ​ស្លូតបូត និង​តែង​ព្យាយាម​អស់​ពី​សមត្ថភាព ដើម្បី​កែលម្អ​ជីវិត​ឲ្យ​ប្រសើរ​ឡើង។

ការផ្សាយពាណិជ្ជកម្ម

ឆ្នាំ​គោ ក៏​ឆ្នាំ​ចិត្ត​ត្រជាក់ ធ្វើ​អ្វី​គិតគូរ មិន​ឆាប់​ខឹង​ច្រឡោត ហើយ​តែង​មាន​ការ​អត់ឱន​ខ្ពស់។ ទាំង​អស់​នេះ ក៏​ជា​ផល​នាំ​ឲ្យ​គេ​អាច​ជួប​សំណាង​ពេល​ខាង​មុខ​ដែរ ​ព្រោះ​មនុស្ស​ដែល​ឆ្នាំ​ឆ្លូវ អធ្យាស្រ័យ ជួយ​យឹតយោង​កន្លង​មក ដូច​បាន​នាំ​ផ្លែ​នាំ​ផ្កា កើត​ជា​មាស​ប្រាក់​ចំណេញ​រាប់​សិប​មុឺន​ត្រលប់​មក​សង​វិញ។ រី​ឯ​ទំនាក់ទំនង​ស្នេហា ក៏​នឹង​បន្ថែម​ភាព​ល្អ​ឥត​ខ្ចោះ​មួយ​កម្រិត​ទៀត។

អ្នក​កើត​ឆ្នាំ​មមែ – ពពែ

ការផ្សាយពាណិជ្ជកម្ម
Nguoi Tuoi Mui Khi Lam Viec Gi Deu Nghi Truoc Tinh Sau Chu Dao
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ងាក​មក​អ្នក​កើត​ឆ្នាំ​ពពែ​ឯ​ណេះ ក្នុង​ពេលវេលា​ក្រោយ​ថ្ងៃ​ទី ២៤ តុលា​ខាង​មុខ ក៏​នឹង​ទទួល​បាន​សំណាង​ល្អ អាច​ជួប​មនុស្ស​ថ្មី​ក្នុង​ជីវិត ដូច​គេ​មក​បើក​ផ្លូវ​ឲ្យ​ឆ្ពោះ​ទៅ​ជំហាន​ដ៏​ល្អ​មួយ​នា​ពេល​អនាគត។

តាំង​ពី​ដើម​មក​ឆ្នាំ​ពពែ ចូលចិត្ត​ជួយ​អ្នក​ដទៃ​ណាស់ ហើយ​ឥត​ចង់​បាន​ផល​តបស្នង​អ្វី​ត្រលប់​មក​វិញ​ឡើយ ទាំង​នេះ​ក៏​ជា​ផល​ល្អ ជា​អំពើ​ល្អ​មួយ​ដែរ។ ពេលវេលា​ខាង​មុខ រាសី​ចក្រ​ម្ចាស់​ឆ្នាំ​មមែ នឹង​ជួយ​ឲ្យ​ពួក​គេ​កើន​ឡើង​ផ្នែក​ចំណូល អាច​កើន​ប្រាក់​ខែ ឬ​ផល​ចំណេញ​ពី​ការ​រកស៊ី ហើយ​ជីវិត​អាពាហ៍ពិពាហ៍​ក៏​ឧត្តុង្គ​ឧត្ដម​ពន់ពេក​ក្រៃ។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​មមី – សេះ

Ice_screenshot_20221021 125846
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ចុង​ក្រោយ​សម្រាប់​អ្នក​កើត​ឆ្នាំ​មមី ក៏​រំពឹង​អាច​ទទួល​បាន​ជោគជ័យ​ធំ នៅ​រយៈ​ពេល​ខាង​មុខ ក្រោយ​ពី​សីល​ទី ៤ ប្រចាំ​ខែ​តុលា។ ការ​ជួប​ទុក្ខ ក៏​នឹង​ផុត​អស់​នៅ​ពេល​នោះ ហើយ​ជួស​មក​វិញ តែ​សំណាង តែ​ភាព​មានបាន ល្មម​ឲ្យ​គ្រប់​គ្នា​ច្រណែន។

ការផ្សាយពាណិជ្ជកម្ម

ជីវិត​អ្នក​នឹង​សម្បូរសប្បាយ​ណាស់​ពេល​ទៅ​មុខ វា​ក៏​ប្រៀប​នឹង​ការ​ប្រទាន​ពរជ័យ​ពី​ទេវតា​ខាង​លើ ដូច្នេះ​ចូល​ថែ​រក្សា​ពេលវេលា​នេះ​ឲ្យ​បាន​ល្អ​ផង ហើយ​ចូរ​បន្ថែម​ការ​ធ្វើ​ល្អ​ចំពោះ​លោក​អ្នក​មាន​គុណ​ទាំង​ឡាយ មិន​ថា​ញាតិ​ជិត ឬ​អ្នក​ឆ្ងាយ ឲ្យ​តែ​ធ្លាប់​ធ្វើ​ល្អ​នឹង​អ្នក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម