តាមរយៈសន្លឹកបៀរទាំង ៣ ខាងក្រោម យើងសូមឲ្យបងប្អូនធ្វើការជ្រើសរើសនូវសន្លឹកបៀរមួយដែលពេញចិត្ត មិនថាបុរស ឬនារី នឹងអាចដឹង តើហេតុផលអ្វី នាំឲ្យមានការរាំងស្ទះស្នេហារបស់អ្នក មិនទទួលបានជោគជ័យ?
សន្លឹកបៀរទី ១ – ការភ័យខ្លាចរបស់អ្នក

អ្នកស្ទើរតែឈានដល់ចំណុចជោគជ័យ ភាពផ្អែមល្ហែម ក្តីសុខពិតក្នុងអត្ថន័យស្នេហាទៅហើយ តែអ្នកមិនបោះបង់ចោលទាល់តែសោះនូវការភ័យខ្លាច។
អារម្មណ៍ភ័យខ្លាចបាត់បង់ខ្លាំងពេក ខ្លាចអនាគតបែបនេះ បែបនោះខ្លាំងពេក ក៏នាំឲ្យភ្លេចរីករាយជាមួយបច្ចុប្បន្នកាល ហើយការដែលមិនថែរក្សាពេលវេលា កំពុងមាននេះ ក៏នាឲ្យទំនាក់ទំនងកាន់តែចុះថយ។
សន្លឹកបៀរទី ២ – ពេលវេលា

ដោយសារតែអ្នករវល់នឹងការងារ ការរកស៊ី ដែលកំពុងមានខ្លាំងពេក ក៏នាំឲ្យអ្នកពិបាកនឹងឆ្លៀតពេលវេលាសម្រាប់ទំនាក់ទំនងស្នេហា ជាមួយដៃគូ។ ការខ្វះខាតពេលវេលានេះ គឺជារឿងដែលត្រូវកែតម្រូវ ឬត្រូវរង់ចាំដល់ពេលវេលាសមស្រប សមល្មមណាមួយ ចាំចាប់ផ្តើមគិតរឿងស្នេហា ជាជាងទាក់ទងគ្នាហើយ មិនមានពេលវេលាឲ្យគ្នា។
សន្លឹកបៀរទី ៣ – ខ្លួនអ្នក

ខ្លួនឯងបិទផ្លូវខ្លួនឯង ដោយសារអ្នកហាក់ធ្វើអ្វីប្រញាប់ប្រញាក់ពេល អ្នកឆាប់ខឹង ឆាប់ប៉ះទង្គិចផ្លូវអារម្មណ៍ ក៏នាំឲ្យដៃគូ ឬមនុស្សដែលអ្នករៀបនឹងទាក់ទងគេហាក់ដកថយមួយជំហាន លែងចង់បន្តទៅមុខ។
ត្រូវចាំថា ទំនាក់ទំនងស្នេហាដ៏ជោគជ័យមួយ គឺទាមទារការអត់ធ្មត់ខ្ពស់ ការអត់ធន់នឹងពាក្យសម្តី ឬទង្វើមួយចំនួន ដែលមិនចេះតែខឹង មិនចេះតែអន់ចិត្តឥតគិតពិចារណានោះទេ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

