នៅរយៈពេលជិត ៣ សប្តាហ៍ រាប់ចាប់ពីថ្ងៃនេះ ដល់ថ្ងៃបិទកឋិនកាល ចំថ្ងៃ ១៥ កើត ឬថ្ងៃទី ០៨ វិច្ឆិកាខាងមុខ តាមហោរាសាស្រ្តសម្រាប់អ្នកកើតឆ្នាំទាំង ៣ ខាងក្រោម នឹងបានដើរដល់ខ្សែបន្ទាត់សំណាងហើយ ពោលជីវិតពួកគេនឹងត្រូវទទួលបានលាភ ទទួលបានលុយចូលឆឹបៗ៖
អ្នកកើតឆ្នាំច – ឆ្កែ
មនុស្សដែលកើតឆ្នាំច គឺស្ថិតនៅធាតុឈើ ដែលជាធាតុល្អសម្រាប់កំឡុងចុងខែតុលា។ ពួកគេនឹងទទួលបានសំណាង មានលុយហូរចូលដូចទឹក ហើយមិនត្រឹមប៉ុណ្ណឹងទេ បើនិយាយពីបញ្ហា ការលំបាកផ្សេងៗកន្លងមក ក៏រកឃើញដំណោះស្រាយផងដែរ។
យ៉ាងណាមានបញ្ហាមួយ ដែលអ្នកកើតឆ្នាំចត្រូវយកចិត្តទុកដាក់ នោះគឺបញ្ហាសុខភាព ក៏ដោយសារនេះជារដូវមិនទៀងទាត់ អាចនាំឲ្យពួកគេមានអារម្មណ៍ថានឿយហត់ ហើយអាចជួបជំងឺមួយចំនួន។ ដូច្នេះចូរឆ្លៀតពេលមើលថែសុខភាពខ្លួនឯងឲ្យបានល្អផង។
អ្នកកើតឆ្នាំជូត – កណ្តុរ

សម្រាប់អ្នកកើតឆ្នាំជូត នៅចុងខែតុលា ហៀរចូលដើមខែវិច្ឆិកានេះ សូមអរគុណដល់ការខិតខំកាលពីខែចាស់ ហើយវាជាផលតបស្នង ទៅលើកិច្ចខិតខំប្រឹងប្រែងដែលអ្នកមិនបោះបង់ ហើយនៅបន្តដើរមកដល់ជំហានមួយនេះ។
ខ្សែបន្ទាត់សំណាងអ្នកបានដើរដល់ហើយ ភាពរុងរឿងនៃជីវិត គឺបានចូលមកដល់សម្រាប់អ្នកកើតឆ្នាំជូត ក្នុងចំណោមឆ្នាំទាំង ៣ ដែលមានរាសីខ្ពស់នៅពេលវេលាដូចបង្ហាញខាងលើ។ យ៉ាងណាសុំកុំមានភាពជឿជាក់លើនរណាម្នាក់ខ្លាំងពេក ព្រោះគេអាចចូលមកកាត់លាភសំណាងរបស់អ្នកបាន។
អ្នកកើតឆ្នាំថោះ – ទន្សាយ
មាសក្នុងខ្សាច់ នឹងសាយមកក្រៅ ចូលហឹបទ្រព្យរបស់អ្នកកើតឆ្នាំថោះ នៅចន្លោះថ្ងៃកឋិនកាលនេះ។ ទិសដៅនៅពេលខាងមុខ គឺជាទិសដៅត្រូវ អាចនាំសំណងដល់ជីវិតរបស់អ្នកបាន ហើយវាមិនជាផ្លូវលំបាកដូចពេលមុនទៀតទេ ពោលគឺពន្លឺភ្លឺចិញ្ចាចនឹងបង្ហាញចេញមក។

ម្យ៉ាងវិញទៀត ក្នុងជីវិតអាពាហ៍ពិពាហ៍សម្រាប់អ្នកកើតឆ្នាំទន្សាយ គឺនឹងមានសុភមង្គល ហើយអាចមានឱកាសស្វាគមន៍សមាជិកថ្មីនៅពេលខាងមុខនេះ។ បើភរិយាឬស្វាមី ជាអ្នកកើតឆ្នាំថោះ នឹងដូចលើកយីអ៊ុនគ្រួសារទាំងមូល ឲ្យកាន់តែរឹងមាំផ្នែកទ្រព្យល្អប្រសើរជាងពេលមុន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

