ជ្រើសរើស​កែវ​គ្រីស្ទាល់​មួយ ដើម្បី​មើល​ជោគវាសនា​អ្នក​នៅ​សប្តាហ៍​ថ្មី​ខាង​មុខ

Rtrt
ការផ្សាយពាណិជ្ជកម្ម

តាមរយៈការជ្រើសរើសនូវកែវគ្រីស្ទាល់មួយក្នុងចំណោមមកែវទាំង ២ ខាងក្រោម Knongsrok នឹងអាចទស្សន៍ទាយបកទៅវិញសម្រាប់អ្នក ថាតើសប្តាហ៍ថ្មីខាងមុខ ចន្លោះថ្ងៃ ១៧ ដល់ ២៣ តុលា ជោគវាសនា​អ្នកនឹងជួបរឿងរ៉ាវអ្វីខ្លះ?

កែវគ្រីស្ទាល់ទី ១

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្វីៗនឹងត្រលប់មកកន្លែងដើមរបស់វាវិញ ទ្រព្យដែលបាត់បង់ ចំណូលដែលខាតកាលពីពេលមុន នឹងត្រូវបានប៉ះប៉ូវដោយរង្វាន់ ដោយអ្វីមួយដែលរំលេចមកដោយគ្មានការរំពឹងជាមុន។ នេះក៏អរគុណដល់អំពើល្អដែលអ្នកបានសាងពីដើមមកផង ទើបជួយឲ្យជីវិតអ្នកទទួលបានផលតបស្នង ដ៏សក្ដិសមបំផុត។

ឧបសគ្គប្រទាក់ផ្លូវដើររបស់អ្នកកាលពីសប្តាហ៍ចាស់ នឹងត្រូវរលាយចេញទាំងស្រុងត្រឹមសប្តាហ៍ថ្មីខាងមុខ។ ដោយអ្នកអាចឆ្លងកាត់វាដោយងាយស្រួល ដោយមិនមានអ្វីគួរឲ្យបារម្ភឡើយ យ៉ាងណាត្រូវប្រុងប្រយ័ត្នលើការសម្រេចចិត្តបន្តិច កុំក្លាហានឆ្លើយ ឬអារកាត់លឿនពេកអី ចូរយកវាមកពិចារណាបន្តិចសិន។

ការផ្សាយពាណិជ្ជកម្ម

កែវគ្រីស្ទាល់ទី ២

2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អនាគតដ៏ភ្លឺស្វាងនៅខាងមុខនាសប្តាហ៍ថ្មី គឺអ្នកនឹងទទួលបានភាពស្ងប់ស្ងាត់ ផាត់អស់ជម្លោះ អស់ការតវ៉ានានាពីមជ្ឈដ្ឋានខាងក្រៅ។ អាចរាប់ថាជាពេលវេលាដែលផ្លូវចិត្តអ្នក ទទួលបានក្តីសុខបំផុត ហើយបើស៊ីជម្រៅបន្តិចទៅ ក៏នឹងអាចមានមនុស្សល្អៗមកក្បែរខ្លួន នាំឲ្យអ្នកជួបតែរឿងសប្បាយ ស្នាមញញឹមសឹងរាល់ថ្ងៃ។

ការផ្សាយពាណិជ្ជកម្ម

ការផ្លាស់ប្តូរ ឬអាចជាការវិវត្តទៅចំណុចថ្មី នឹងកើតមានឡើងក្នុងជីវិតអ្នកនៅចន្លោះថ្ងៃ ១៧ ដល់ ២៣ ខាងមុខ។ អ្នកបើករបររកស៊ី អាចនឹងកើតអាជីវកម្មថ្មី រីឯប្រុសស្រីអ្នកប្រកបការងារ អាចនឹងឡើងឋានៈមុខងារ ខ្ពស់ជាងមុន។ នោះហើយជាកាដូ ដែលអាចបង្កើនចំណូលបន្ថែមទៀតដល់អ្នក៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម