បើតាមក្បួនហោរាសាស្រ្តបានទស្សន៍ទាយជោគជតារាសីសម្រាប់អ្នកកើតឆ្នាំ ៣ ដែលនឹងមានរាសីឡើងខ្ពស់ត្រដែត នៅចន្លោះសប្តាហ៍ថ្មី រាប់ពីថ្ងៃទី ១៧ ដល់ ២៣ តុលា ដូចខាងក្រោម៖
អ្នកកើតឆ្នាំជូត – កណ្តុរ

មនុស្សដែលកើតឆ្នាំជូត គឺរមែងជាមនុស្សឈ្លាសវៃ រហ័សរហួន ដោយពួកគេតែងតែមានគោលដៅដឹកនាំ ត្រួសត្រាយផ្លូវខ្លួនឯងឲ្យទទួលបានភាពរីកចម្រើនជាបន្តបន្ទាប់។ ដូច្នេះពួកគេគឺជាមនុស្សដែលច្រើនតែមានសំណាង មិនខ្វះលុយចាយនោះទេ។
ដោយឡែកនៅចន្លោះសប្តាហ៍ថ្មី ១៧ ដល់ ២៣ តុលានៃកៀកបញ្ចប់ខែ គឺពួកគេនឹងជួបតែសេចក្តីសុខ ហើយទទួលបានលាភសំណាងពរជ័យច្រើនមកក្នុងជីវិត ហើយក៏មានគេស្រលាញ់គាំទ្រ នៅសកម្មភាពដែលបម្រុងនឹងធ្វើ។ រាសីស្តេចកណ្តុរ មិនស្រុតចុះទេ គឺហោះឡើងទៅលើជានិច្ច ហើយត្រជាក់ត្រជំដូចមហាសមុទ្រសាគរ។
អ្នកកើតឆ្នាំម្សាញ់ – ពស់

តាមពិតទៅនៅខែតុលា អ្នកកើតឆ្នាំម្សាញ់ បានជាប់ក្នុងបញ្ជីឆ្នាំឡើងរាសីសឹងតែរាល់សប្តាហ៍ តែនៅចន្លោះ ៧ ថ្ងៃខាងមុខនេះ ពួកគេអាចមានឱកាសក្លាយជាអ្នកដឹកនាំ ក្លាយជាថៅកែធំ ក្នុងអាជីពការងារ ឬស្ថាប័នណាមួយទៀតផង។
ក្រៅពីនេះ មនុស្សដែលកើតឆ្នាំម្សាញ់ បន្ទាប់ពីទទួលបានការផ្លាស់ប្តូរធំក្នុងជីវិតហើយ ទៀតសោតក៏នឹងធ្វើឲ្យមនុស្សជាច្រើនច្រណែនចង់បានជីវិតដូចអ្នក ព្រោះអ្នកដទៃខ្លះគេខំដូចជាអ្នកដែរ តែវាសនាគេមិនអំណោយទាននៅពេលនេះ ទើបគេមិនអាចសម្រេចបំណងធំបាន។
អ្នកកើតឆ្នាំកុរ – ជ្រូក

អ្នកកើតឆ្នាំកុរ គឺនឹងមានភាពរលូន ដោយសារមានគេជួយជ្រោមជ្រែងច្រើននៅពេលខាងមុខ។ ក្នុងរយៈពេល ៧ ថ្ងៃថ្មី ដូចរាប់ពីខាងលើ សម្រាប់អ្នកកើតឆ្នាំកុរ នឹងមានសំណាងចូលមកផ្ទួនៗ ដោយមានមិត្តរួមការងារស្រលាញ់ចូលចិត្ត មានថ្នាក់លើសរសើរឲ្យតម្លៃខ្ពស់។
បើក្នុងកិច្ចការងាររកស៊ីបោះទុនធំ នឹងមានកុងត្រាលុយមូលចូលមកដល់ ហើយបញ្ហាស្មុគស្មាញផ្នែកទ្រព្យទាំងឡាយនឹងរសាត់បាត់អស់។ តែបានលុយកាន់នឹងដៃហើយ កុំចាយខ្ជះខ្ជាយពេល រៀនសន្សំទុកខ្លះផង កាន់តែសន្សំអ្នកនឹងកាន់តែឃើញលាភចូលច្រើនៗ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

