តាមហោរាសាស្រ្តបានទស្សន៍ទាយនៅជោគជតារាសីសម្រាប់អ្នកកើតឆ្នាំទាំង ៤ ដែលអាចនឹងមានរាសីឡើងខ្ពស់ត្រដែត នៅកំឡុង ៦ ខែឆ្នាំថ្មី ២០២៣ ខាងមុខ៖
អ្នកកើតឆ្នាំថោះ – ទន្សាយ

ឆ្នាំថោះ ក៏ស្ថិតក្នុងមហាឆ្នាំទាំង ៤ ដែលមានលាភសំណាងខ្ពស់នៅឆ្នាំក្រោយ ២០២៣ ផងដែរ នារយៈពេល ៦ ខែពេញ ដោយពួកគេនឹងអាចបង្កើតជោគជ័យជាដុំកំភួនក្នុងអាជីពការងារ ការរកស៊ី ពោលនាំចំណូលចូលផ្ទះបានច្រើនជាងឆ្នាំចាស់ ២០២២។
ទៅមើលទំនាក់ទំនងស្នេហា អ្នកកើតឆ្នាំទន្សាយ ក៏នឹងមិនចាំបាច់ខ្វល់ខ្វាយច្រើនដែរ ទោះបើជីវិតនៅលាវ ទៅណាក៏មានគេគោរពស្រលាញ់ ពោលអ្នកមិននៅតែឯងឡើយ។ យ៉ាងណាក៏នឹងមានពេលវេលាដែលអ្នកអាចជួបគូពិតនៅពេលខាងមុខ ដោយអ្នកអាចមានឱកាស មានពេលស្វែងយល់ចិត្ត មុនដុះពន្លកក្លាយជាស្នេហាពោរពេញដោយសុភមង្គល។
អ្នកកើតឆ្នាំឆ្លូវ – គោ

អ្នកកើតឆ្នាំឆ្លូវ នៅ ៦ ខែដំបូងកាលពីឆ្នាំ ២០២២ មិនសូវមានលាភសំណាងឡើយ ពោលច្រើនតែរាសីស្រុតចុះដាក់ខែ។ យ៉ាងណានៅឆ្នាំក្រោយ ២០២៣ សំណាងនិងសុភមង្គលពេញលេញ បានវិលចូលមកក្នុងជីវិតអ្នកហើយ ពោលនឹងបង្កើតរឿងភ្ញាក់ផ្អើលល្អៗជាច្រើន។
អ្នកជាមនុស្សដែលមើលឃើញធំ ហ៊ានដាក់ទុនធំ ដូច្នេះយល់ល្អឆ្នាំនេះ កុំទាន់ធ្វើអី ចាំចូលដល់ឆ្នាំក្រោយសឹមគិតគូរ ព្រោះជាឆ្នាំនាំលាភខ្ពស់ សម្រាប់អ្នកកើតឆ្នាំគោ ដែលនឹងមិនងាយបណ្តាលឲ្យពួកគេខាតបង់ឡើយ។
អ្នកកើតឆ្នាំខាល – ខ្លា

មនុស្សជាច្រើនដែលកើតឆ្នាំខាល តែងតែមានចរិតស្លូតបូត ហើយពេញចិត្តនឹងការរស់នៅក្នុងជីវិតបែបសាមញ្ញ។ ចូលមកដល់ឆ្នាំថ្មី ២០២៣ ខាងមុខ ជាពិសេសនៅត្រីមាសដំបូងដើមឆ្នាំ អ្នកនឹងវិលចូលវេលាធ្លាក់មកនូវផ្កាយលើកយីអ៊ុន ដែលផ្កាយឬតារានេះ នឹងនាំលាភសម្រាប់អ្នកទាំងផ្នែកទ្រព្យ និងផ្នែកស្នេហ៍។
អ្នកកើតឆ្នាំខាល នឹងមានលាភសំណាងក្នុងអាជីពការងារ ការរកស៊ី ហើយចុះសម្រុងជាមួយដៃគូសហការទាំងឡាយ។ លើសពីនេះការប្រកួតប្រជែង ក៏អ្នកមានប្រៀបជាងគូប្រជែងដទៃ តែនេះវាគួបផ្សំអ្នកបានខិតខំពីដើមផងទេ។ ទៅមើលទំនាក់ទំនងស្នេហាបន្តិច សុភមង្គលនឹងកើតមានពេញលេញជាងឆ្នាំ ២០២២ នេះ ហើយបើអ្នកមិនទាន់មានគូ ក៏អាចនឹងដល់គូនាពេលខាងមុខផងដែរ។
អ្នកកើតឆ្នាំកុរ – ជ្រូក

ថ្វីដ្បិតតែពួកគេ មិនមានគុណសម្បត្តិក្នុងអាជីពការងារ ឬការរកស៊ី តែមនុស្សនេះនឹងមានសំណាង ពេលបានជួបគូជីវិត ដែលលើករាសីរបស់ពួកគេ។
តាមហោរាសាស្រ្តចារមកថា មនុស្សនេះមិនខំខ្លាំង ក៏មានដែរ និយាយទៅប្រភពលុយរបស់អ្នកកើតឆ្នាំកុរ រមែងពុំបានកើតឡើងដោយការខិតខំទាំងស្រុង ឬការហ៊ានវិនិយោគរបស់ខ្លួនឯងទេ ផ្ទុយទៅវិញច្រើនតែសល់ពីកេរមរតកនៃសាច់ញាតិ ឬការយឹតយោងពីស្វាមី ភរិយារបស់គេនៅពេលខាងមុខ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

