តេស្ដក្រសែភ្នែក! តើ​អ្នកជាមនុស្សប្រភេទមនុស្សបែបណា ចំពោះមនុស្សជុំវិញខ្លួន?

តេស្ដក្រសែភ្នែក! តើ​អ្នកជាមនុស្សប្រភេទមនុស្សបែបណា ចំពោះមនុស្សជុំវិញខ្លួន?
ការផ្សាយពាណិជ្ជកម្ម

តើ​អ្នកជាមនុស្សយ៉ាងដូចម្តេចចំពោះក្រសែភ្នែករបស់អ្នកដទៃ​? ជ្រើសរើសផ្កាឈូកពណ៌សមួយក្នុងចំណោមផ្កាឈូកពណ៌សខាងក្រោម!

C752C 6774 1662175611

ការផ្សាយពាណិជ្ជកម្ម

1. ផ្កាឈូក A

នៅក្នុងក្រសែភ្នែកអ្នកដទៃ អ្នកជាមនុស្សបើកចំហ មានសមត្ថភាពធ្វើឱ្យបរិយាកាសជុំវិញអ្នកមានភាពរស់រវើក និងរីករាយ។ អ្នកចូលចិត្តជជែក និងប្រាស្រ័យទាក់ទងជាមួយមនុស្ស តែងតែធ្វើឱ្យអ្នកដទៃមានអារម្មណ៍កក់ក្តៅ និងសប្បាយរីករាយ។

ការផ្សាយពាណិជ្ជកម្ម

ទោះយ៉ាងណាក៏ដោយ នោះគ្រាន់តែជាការបិទបាំងដែលអ្នកដាក់ដើម្បី “ធ្វើសកម្មភាព” នៅចំពោះមុខពិភពលោក។ និយាយ​តាម​ត្រង់​ទៅ ពេល​ខ្លះ​អ្នក​ហត់​ណាស់​ដែល​ត្រូវ​សើច​បែប​នោះ។ អ្វីដែលអ្នកបង្ហាញមិនមែនជាអ្នកពិតទេ។ មានតែសាច់ញាត្តិ និងមិត្ដជិតស្និទ្ធដែលស្គាល់អ្នកអស់ជាច្រើនឆ្នាំ ទើបមានឱកាសស្គាល់បុគ្គលិកលក្ខណៈពិតរបស់អ្នក។

2. ផ្កាឈូក B

ការផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខអ្នកដទៃ អ្នកតែងតែបង្កើតរូបភាពរឹងមាំ និងសមហេតុសមផលសម្រាប់ខ្លួនអ្នក។ អ្នក​មាន​ជំនាញ​សង្កេត និង​ការ​វិនិច្ឆ័យ​ដ៏​ប៉ិនប្រសប់។ ពេល​ដោះស្រាយ​ស្ថានការណ៍​សង្គម អ្នក​តែងតែ​មាន​អាកប្បកិរិយា​បត់បែន និង​ស្ងប់ស្ងាត់។ ជាទូទៅ អ្នកមានពហុជំនាញ មានសមត្ថភាព និងទេពកោសល្យ និងឧស្សាហ៍ព្យាយាម។

ទោះយ៉ាងណាក៏ដោយ នោះមិនមែនជាអ្នកទាំងមូលទេ។ ប្រហែលជាអ្នកស្រួលបង្ហាញភាពវៃឆ្លាត និងសមត្ថភាពរបស់អ្នកនៅខាងក្រៅ ប៉ុន្តែអ្នកមិនចូលចិត្តការបង្ហាញខ្លួនឯងខាងក្នុងទេ។ ដូច្នេះហើយ ក្នុងក្រសែភ្នែកមនុស្ស អ្នកតែងតែជាមនុស្សមិនចង់បង្ហាញមុខមាត់។

ការផ្សាយពាណិជ្ជកម្ម

3. ផ្កាឈូក C

អ្នក​ជា​មនុស្ស​និយាយ​ត្រង់​និយាយ​អ្វី​ក៏​ដោយ មិន​ចូល​ចិត្ត​បត់បែនច្រើន គឺ​ជា​ប្រភេទមនុស្សនិយាយត្រង់។ អត្ថប្រយោជន៏របស់អ្នកគឺអ្នកជួយអ្នកដ៏ទៃយ៉ាងក្លៀវក្លា មិនខឹងអ្នកណាយូរពេក ប្រឹងអស់ពីសមត្ថភាព លេងច្រើន ហើយកំប្លែង។

ការផ្សាយពាណិជ្ជកម្ម

ទោះជាយ៉ាងណាក៏ដោយ ដោយសារតែចរិតឆេវឆាវ និងភាពស្មោះត្រង់របស់អ្នក អ្នកក៏មិនដឹងពីរបៀបផ្គាប់ចិត្តអ្នកដទៃ ឬនិយាយចេញទៅត្រង់ពេក សំដីអាក្រក់តែចិត្តល្អ។ អ្នក​មិន​មែន​ជា​ប្រភេទ​ដែល​ចូលចិត្ត​ផ្គាប់​ចិត្ត​មនុស្ស​ទេ ដូច្នេះ​អ្នក​នឹង​មិន​ផ្លាស់​ប្តូរ​ខ្លួន​ឯង​សម្រាប់​មនុស្ស​ភាគ​ច្រើន​ឡើយ។

4. ផ្កាឈូក D

ការផ្សាយពាណិជ្ជកម្ម

ភាពទាក់ទាញរបស់អ្នកស្ថិតនៅលើរូបរាងដ៏ទាក់ទាញ និងទំនុកចិត្តរបស់អ្នក មិនថាអ្នកធ្វើអ្វីក៏ដោយ អ្នកប្រាកដជាទទួលបានទំនុកចិត្ត និងការកោតសរសើរពីអ្នកដទៃ។ អ្នក​មាន​ចិត្ត​មុត​ស្រួច ការ​គិត​ទុកជាមុន និង​សមត្ថភាព​ក្នុង​ការ​គ្រប់​គ្រង​ស្ថានការណ៍​ក្នុង​ទិស​ដៅ​ត្រឹម​ត្រូវ។

ប៉ុន្តែរឿងមួយដែលមានមនុស្សតិចណាស់ដែលដឹងអំពីអ្នកនោះគឺថា ក្នុងរឿងស្នេហា អ្នកមានភាពច្របូកច្របល់ និងឆោតល្ងង់ណាស់ នៅពេលដែលអ្នកលង់ស្រលាញ់នរណាម្នាក់ អ្នកនឹងលះបង់អស់ពីចិត្តចំពោះមនុស្សម្នាក់នោះ៕

ការផ្សាយពាណិជ្ជកម្ម

ក្នុងស្រុក រក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម