តាមហោរាសាស្រ្តបានឲ្យដឹងថា ចូលដល់កំឡុងពេលចុងឆ្នាំ ២០២២ ខាងមុខ សម្រាប់អ្នកកើតឆ្នាំទាំង ៣ ដូចបង្ហាញខាងក្រោម នឹងទទួលបានលាភសំណាងធំ ក្រោយពីត្រូវបានគេមើលស្រាល មិនឲ្យតម្លៃ នៅដើមឆ្នាំ ហើយវាក៏រាប់បានជាចំណងដៃធំ មុនបិទទំព័រឆ្នាំនេះផងដែរ៖
អ្នកកើតឆ្នាំរកា – មាន់

មនុស្សដែលកើតឆ្នាំរកា ភាគច្រើនជាមនុស្សឆ្លាតនិងពូកែ ហើយពួកគេចេះបត់បែន និងសម្របខ្លួនបានល្អទៅតាមកាលៈទេសៈ។ រាល់ពេលជួបបញ្ហា មនុស្សនេះមិនងាយបាក់ទឹកចិត្តទេ ពោលរមែងអាចដោះស្រាយបញ្ហាទាំងនោះបានដោយភាពការប្រើអារម្មណ៍ស្ងប់ស្ងាត់។
យ៉ាងណាពេលវេលាហៅទ្រព្យរបស់អ្នកបានចូលមកដល់ហើយ ក្នុងកំឡុងប៉ុន្មានខែដ៏ខ្លីខាងមុខ នោះពេញទំហឹងតែម្តងសម្រាប់អ្នកកើតឆ្នាំរកា ដោយអាចទទួលបានរង្វាន់លើកទឹកចិត្តខ្លួនឯង ជារថយន្តសេរ៊ីថ្មី ឬផ្ទះមួយកន្លែង។ ក៏កុំគិតវែងឆ្ងាយអី ព្រោះវាជាការតបស្នងនឹងការខិតខំ អ្នកសក្តិសមនឹងទទួលបានវា។
អ្នកកើតឆ្នាំមមី – សេះ

ជាមនុស្សដែលមានទេពកោសល្យ និងសមត្ថភាពពីកំណើត។ មនុស្សនេះឆ្លាតនិងមោះមុតខ្លាំងណាស់ ហើយការបង្កើតទំនាក់ទំនងជាមួយអ្នកដទៃក៏ធ្វើទៅបានល្អណាស់ដែរ។
រាប់ចាប់ពីខែនេះ ដល់ដំណាច់ឆ្នាំ ចាំសង្កេតមើល ឱកាសកើបទ្រព្យរបស់អ្នកកើតឆ្នាំមមីនឹងមានច្រើន ហើយបើអ្នករកស៊ីជំនួញធំវិញ ក៏នឹងទទួលបានកិច្ចសន្យាដែលអាចបង្កើតផលចំណេញរាប់មុឺនដុល្លារសម្រាប់ពួកគេ។
អ្នកកើតឆ្នាំឆ្លូវ – គោ

ជាមនុស្សដែលស្មោះត្រង់ ចិត្តល្អ ហើយរួសរាយរាក់ទាក់ខ្លាំងណាស់។ លក្ខណៈពិសេសនៃបុគ្គលកើតឆ្នាំឆ្លូវ គឺរមែងមានចិត្តល្អ ធ្វើអំពើល្អជាមួយគេរាល់គ្នា។ ប្រសិនបើឃើញនរណាជួបបញ្ហានៅនឹងភ្នែក បើពួកគេមានលទ្ធភាពអាចជួយបាន គឺពួកគេមិនរុញរានឹងជួយឡើយ។
រាប់ពីពេលវេលានេះ ដល់បិទទំព័រចុងឆ្នាំ ក៏ដល់ពេលវេលាសម្រាប់អ្នកកើតឆ្នាំឆ្លូវផងដែរ ក្នុងការកើបទ្រព្យសម្បត្តិជាច្រើន។ រាល់កិច្ចការងារ ឬដាក់ផែនការណ៍ធ្វើអ្វីថ្មីក្នុងជីវិត ក៏នឹងរមែងទទួលបានជោគជ័យជានិច្ច៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

