តាមហោរាសាស្ត្រទស្សន៍ទាយមកថា ជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ នៅក្រោយថ្ងៃ ១៥ កើតពេញបូណ៌មី ពោលគឺក្រោយថ្ងៃទី ១០/១០ ខែតុលានេះ នឹងប្រែវាសនាមកជាល្អប្រសើរឡើងវិញ បន្ទាប់ការជួបរឿងមិនល្អ នៅមួយរយៈពេលមុន៖
អ្នកកើតឆ្នាំថោះ – ទន្សាយ

ម្ចាស់ឆ្នាំថោះ ជាមនុស្សពោរពេញដោយទេពកោសល្យ ចូលចិត្តភាពស្ងប់ស្ងាត់ ហើយកើតរឿងអាក្រក់ល្អអ្វី មិនសូវចេះចែកឲ្យអ្នកដទៃដឹងលឺនោះទេ ពោលចូលចិត្តដឹងលឺវាដោយខ្លួនឯង។ យ៉ាងណាបុគ្គលនេះ សម្បូរទៅដោយការរីកចម្រើនជាបន្តបន្ទាប់ក្នុងជីវិត។
នៅក្រោយថ្ងៃ ១០/១០ អ្នកនឹងដូចបានទេវតាទ្រព្យមកប្រទានពរជ័យ ក៏នាំឲ្យផុតទុក្ខភ័យ បាត់អស់ការលំបាកទាំងឡាយពីពេលមុន ហើយសល់តែទ្រព្យគាប់ប្រសើរ ហើរចូលមកវិញតែមាសតែប្រាក់ ពោលជីវិតនឹងឈានដល់កម្រិតខ្ពស់ប្រចាំឆ្នាំមួយអ៊ីចឹងដែរ។
អ្នកកើតឆ្នាំខាល – ខ្លា

ងាកមកម្ចាស់ឆ្នាំខាលឯណេះ ដែលប្រសព្វក្នុងការទំនាក់ទំនង ប្រាស្រ័យបង្កើតជាចំណងរវាងមនុស្សជុំវិញខ្លួន ហើយចេះស្គាល់ចាស់ទុំ ដឹងខ្ពស់ទាប មិនមានចរិតក្រអឺតក្រទមជាមួយជនណាឡើយ។ មនុស្សនេះដឹងគុណ ស្គាល់គុណ ចេះតបស្នងទៅអ្នកដែលធ្លាប់ជួយខ្លួនពីមុនមក។
វាក៏ជាផលប្រោសមកក្នុងជីវិតមួយដែរ សម្រាប់មនុស្សដែលចេះដឹងគុណអ្នកដទៃ ឬមនុស្សមិនភ្លេចកំណើត។ ភាពចម្រើនគុណជាពីរជាបី ជោគជ័យនឹងហែហមមកក្នុងជីវិតម្ចាស់ឆ្នាំខាល ក្រោយថ្ងៃ ១៥ កើតតទៅមុខ។ លើផ្នែកចំណូលនឹងមានស្ថិរភាព បើនិយាយពីសំណាងទាបបំផុត ហើយក៏នឹងឡើងទ្វេ និយាយអំពីសំណាងធំប្រុងនឹងជួប ពេលវេលាខាងមុខអ្នកអស់ការខ្វាយខ្វល់ សល់តែស្នាមញញឹមប៉ុណ្ណោះឯង។
អ្នកកើតឆ្នាំកុរ – ជ្រូក

ដោយសារតែដូចមានវិញ្ញាណល្អចាំតាមការពារ ក៏នាំឲ្យម្ចាស់ឆ្នាំកុរ កម្រនឹងជួបការលំបាកណាស់ តែមួយរយៈមុន ហាក់ដូចមានគ្រាប់ខ្សាច់គ្រោះលាយឡំមកបន្លាចជីវិតបន្តិច តែក៏មិនជាបញ្ហាអ្វីធំខ្លាំងដែរ។
ងាកពេលទៅមុខ ក្រោយថ្ងៃព្រះចន្ទពេញវង្ស ១៥ កើត ទ្រព្យសម្បត្តិរបស់អ្នកនឹងកើនឡើង អាចប្រមូលបានទ្រព្យធំចូលផ្ទះ ឬអាចមានសមាជិកថ្មី នាំលាភសំណាងឲ្យកាន់តែហ៊ឹកហ៊ាក់ជាងមុនបន្ថែមមួយកម្រិតទៀត។ យ៉ាងណាអ្នកត្រូវប្រុងប្រយ័ត្នបន្តិច លើការថែរក្សារបស់របរ ជៀសវាងការបាត់បង់ត្រឹមមួយពព្រិចភ្នែក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

