បើក​បៀរ​មួយ​សន្លឹក ដើម្បី​ដឹង​ថា​ ជីវិត​អ្នក​ពេល​នេះ​កំពុង​ចន្លោះ​ប្រហោង​អ្វី?

Trtrt
ការផ្សាយពាណិជ្ជកម្ម

ជីវិត​មនុស្ស​យើង​ម្នាក់ៗ ពេល​ខ្លះ​មិន​អាច​មើល​ឃើញ​ពី​ភាព​ខ្វះខាត ឬ​ចន្លោះ​ប្រហោង​ដែល​ត្រូវ​បំពេញ​នោះ​ទេ។ លុះ​ដល់​តែ​គេ​លើក​មក​និយាយ​ ចាក់​ត្រូវ​ចំណុច ក៏​នឹក​ឃើញ​ថា ការ​ពិត​គឺ​វា​អ៊ីចឹង​មែន ជា​រឿង​ដែល​យើង​ខ្វះខាតយ៉ាង​ពិតប្រាកដ​មែន។

តាម​រយៈ​អត្ថបទ​​តេស្ត​បែប​វិទ្យាសាស្រ្ត​មួយ​នេះ គឺ​ដូច​គ្នា យើង​សូម​ឲ្យ​អ្នក​ស្តាប់ ជ្រើសរើស​នូវ​បៀរ​មួយ​សន្លឹក ក្នុង​ចំណោម​បៀរ​ទាំង ៣ សន្លឹក​ខាង​លើ ហើយ​ Knongsrok នឹង​បង្ហាញ​នូវ​ចន្លោះ​ប្រហោង​ក្នុង​ជីវិត​របស់​អ្នក​ដូច​ខាង​ក្រោម៖

ការផ្សាយពាណិជ្ជកម្ម

សន្លឹក​បៀរ​ទី ១

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នក​ខ្វះ​ការ​គិត​វិជ្ជមាន។ តាម​ពិត​ទៅ​ជីវិត​អ្នក​ពេល​នេះ វា​មិន​ជា​ពិបាក​ពេកនោះ​ទេ ហើយ​អ្នក​អាច​សប្បាយ​ជាង​អ្វី​ដែល​អ្នក​កំពុង​គិត​ទៅ​ទៀត។ អ្នក​តែងតែ​មិន​ដឹង​ពី​មធ្យោបាយ​ក្នុង​ការ​ផ្តល់​ក្តីសុខ​សម្រាប់​ខ្លួន​ឯង ខណៈ​ដែល​មានមនុស្ស​ជា​ច្រើន​កំពុង​ប្រាថ្នា​ចង់​បាន​ជីវិត​ដូចជាអ្នក។

ការផ្សាយពាណិជ្ជកម្ម

ត្រូវ​ចាំ​ថា​ក្នុង​លោក​នេះ ប្រសិន​អ្នក​បន្ត​ភាព​មិន​ស្កប់ស្កល់​ខ្លាំង​ពេក អ្នក​គ្មាន​ថ្ងៃ​ដែល​នឹង​រីករាយ​បំផុត​នោះ​ឡើយ។ ក្តីសុខ​ធំ​បំផុតក្នុង​ជីវិត មិនមែន​ការដែលមានលុយ មិន​មែនការដែលមាន​ឡាន បើ​អ្នក​ទៅ​សួរ​អ្នក​ដែល​មាន​ទ្រព្ច្រើនយ​បំផុត ពួក​គេ​ប្រាកដ​ជា​ឆ្លើយតប បកមកវិញថា ការ​ដែល​មនុស្ស​ចេះ​មាន​ភាព​ស្កប់ស្កល់​ និង​រីករាយ​ជាមួយ​បច្ចុប្បន្នភាព​ដែល​ខ្លួន​កំពុង​មាន​នោះ​ឯង។

សន្លឹក​បៀរ​ទី ២

ការផ្សាយពាណិជ្ជកម្ម
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នក​ខ្វះ​ជំនឿ​ចិត្ត និង​ឆន្ទៈ​រយៈ​ពេល​យូរ។ អ្នក​យល់​ថា សំណាង​ជា​រឿង​ធំ​ជាង​ការ​ខិតខំ​ប្រឹងប្រែង។ អ្នក​មើល​ទៅ​ជីវិត​របស់​គេ ថា​ហេតុអ្វី​សុខៗ​គេ​មាន​បានលឿន​យ៉ាង​នេះ តែ​អ្នក​មិន​បាន​ដឹង​ច្បាស់​នោះ​ទេ ពី​ដំណើរ​ចាប់ផ្តើម​របស់​គេ ពី​រឿងរ៉ាវ​នៅ​ខាង​ក្រោយ​នៃ​ការ​ជោគជ័យ​របស់​គេ ហើយ​អ្នក​បែរ​ជា​គិត​ថា​វា​ជា​សំណាង។

ចំណុច​ខ្វះខាត​របស់​អ្នក គឺ​ការ​ដែល​អ្នក​ត្រូវ​បោះបង់​ការ​គិត ថា​គ្រប់​យ៉ាង​វា​ធ្លាក់​ពី​លើ​មេឃ​ ជា​រួម​ទៅ​ត្រូវ​ជឿ​លើ​ការ​ខិតខំ​របស់​ខ្លួន​ឯង ការ​មាន​ឆន្ទៈ​និង​ការ​ជឿជាក់​លើ​ខ្លួន​ឯង​រយៈ​ពេល​យូរ នោះ​ទើប​អាច​នាំ​ឲ្យ​អ្នក​ឆ្ពោះ​ទៅ​ភាព​ជោគជ័យ​ដូច​ជា​គេ​ឯង​ដែរ។

ការផ្សាយពាណិជ្ជកម្ម

សន្លឹក​បៀរ​ទី ៣

3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នក​ខ្វះ​ពេលវេលា​សម្រាក។ អ្នក​ខិតខំ​ច្រើន​ពេក​ហើយ ធ្វើ​បាន​ល្អ​ណាស់​ហើយ អ្នក​មិន​អន់​នោះ​ទេ តែ​អ្នក​ធ្វើ​ហួស​កម្លាំង​ហើយ​ពេល​នេះ។

ការផ្សាយពាណិជ្ជកម្ម

យើង​សូម​ឲ្យ​អ្នក​ដក​ឃ្លា​ពី​ភាព​រវល់​ទាំង​អស់​បន្តិច ហើយ​ផ្តល់​ពេលវេលា​សម្រាប់​ជីវិត​ខ្លួន​ឯង​បន្តិច។ អ្នក​មិន​មែនត្រូវ​រស់នៅ​តែ​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​នោះ​ទេ ដូច្នេះ​ការ​ដក​ឃ្លា​មួយ​រយៈ​ពេល​ខ្លី ត្រឹម ២-៣ ​ថ្ងៃ​ផ្តល់​ក្តី​សុខ​សម្រាប់​ខ្លួន​ឯង និង​មនុស្ស​ក្បែរ​ខ្លួន ដែល​អ្នក​ស្រលាញ់​បំផុត នោះ​វា​ក៏​នឹង​ក្លាយ​ជា​កម្លាំង​ចិត្ត​រុញ​ឲ្យ​អ្នក​ដើរ​ទៅ​មុខ​បាន​លឿន​ជាង​មុន​ក៏​ថា​បាន។

ឆ្លៀតពេលវេលានេះះ ក៏គួរត្រលប់ថយក្រោយវិញ គិតដំណើរចាស់ៗដែលបានឆ្លងកាត់ ថាតើខ្លួនឯងលះបង់កម្រិតណា បានខិតខំកម្រិតណា ក៏គួរលើកទឹកចិត្តខ្លួនឯង មុនគិតលើជំហានថ្មី ដែលត្រូវដើរ។ មនុស្សយន្ត សុខៗនៅមានថ្ងៃស៊យ ជាប់គាំងម៉ាស៊ីន ចុះទម្រាំមនុស្សធម្មតា ឲ្យដើរទៅមុខ ដោយមិនឈប់ខ្លះយ៉ាងម៉េចបាន៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម