ឆ្នាំសំណាង ៣ រាសីបុកឡើងខែតុលា ទ្រព្យធំចូលខែវិច្ឆិកា ប្រាថ្នាអ្វីបានហ្នឹងនៅខែធ្នូ

Trrt
ការផ្សាយពាណិជ្ជកម្ម

នៅរយៈពេល ៣ ខែចុងឆ្នាំ ២០២២ រាប់ចាប់ពីខែតុលា វិច្ឆិកា និងធ្នូ មានមហាឆ្នាំសំណាងទាំង ៣ ដែលនឹងអាចសម្រេចបំណងប្រាថ្នា មានទ្រព្យធំដង្ហែចូលផ្ទះ ល្មមឲ្យម្ចាស់ឆ្នាំដទៃច្រណែននឹងជីវិតរបស់អ្នក៖

អ្នកកើតឆ្នាំរកា – មាន់

ការផ្សាយពាណិជ្ជកម្ម
Ice_screenshot_20221002 182111
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ម្ចាស់ឆ្នាំរកា មានភាពប៉ិនប្រសព្វ ធ្វើអ្វីដោយប្រយ័ត្នប្រយែងខ្ពស់ ហើយការគិតគឺម៉ត់ចត់ល្អិតល្អន់ខ្លាំងណាស់ ជាហេតុនាំឲ្យជីវិតពួកគេកម្រនឹងប្រទះកំហុសឆ្គង។ រយៈពេល ៣ ខែ ពីតុលាដល់ធ្នូ ដំណាច់ឆ្នាំខាងមុខ មាន់រងាវឡើងហើយរងាវហៅទ្រព្យ ហៅសំណាង ដូចមានគេជ្រោមជ្រែង គេជួយឲ្យទាញបានចំណូលហូរចូលជាច្រើន។

លើសពីនេះ ស្ថិរភាពការងារ ការរកស៊ីនានានឹងបោះជំហានទៅកម្រិតខ្ពស់ជាងមុន អាចទទួលបានការដំឡើងឋានៈមុខងារ ហើយក៏មានប្រាក់រង្វាន់ ថែមរបស់លើកទឹកចិត្តដែលអ្នកមិនបានរំពឹងទុកជាមុនផងដែរ។ ទំនាក់ទំនងស្នេហា ក៏យើងថែមឲ្យដឹងបន្តិច ដោយផ្លាស់ពីភាពឈឺចាប់ ដូចមានអ្វីមកស្អំបេះដូង នាំឲ្យជួបតែសុភមង្គលពេញលក្ខណៈ។

ការផ្សាយពាណិជ្ជកម្ម

អ្នកកើតឆ្នាំថោះ – ទន្សាយ

Water Rabbit 3A
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ងាកមកម្ចាស់ឆ្នាំថោះ មិនថាបុរសឬស្រ្តី សុទ្ធសឹងរមែងមានភាពឧស្សាហ៍ព្យាយាមក្នុងជីវិត ទោះជួបការលំបាក ក៏មិនចេះបោះបង់ពាក់កណ្តាលទីដែរ ហើយទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន គឺស្មោះត្រង់ គោរពឲ្យតម្លៃគ្នាខ្លាំងណាស់។

ការផ្សាយពាណិជ្ជកម្ម

នៅរយៈពេល ៣ ខែខាងមុខ អ្នកនឹងទទួលបានលាភសំណាងធំមិនធ្លាប់មាន ក្នុងឆ្នាំ ២០២២ នេះ ដោយការប៉ងប្រាថ្នាចង់បានរបស់អ្វីតាំងពីដើមឆ្នាំ នឹងសម្រេចបាននៅឯចុងឆ្នាំ។ ដូចមានមាត់ទិព្វ ហៅអ្វីបាននោះ ជម្រុះអស់បញ្ហាទាំងឡាយ កាយមកវិញតែទ្រព្យ តែភាពរីករាយចូលក្នុងជីវិត។

អ្នកកើតឆ្នាំឆ្លូវ – គោ

ការផ្សាយពាណិជ្ជកម្ម
Quy Linh Tuoi Trau 3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រីឯម្ចាស់ឆ្នាំខាងចុងនេះ គឺឆ្នាំឆ្លូវ ដែលតែងមានចរិតសុភាពរាបសា ជាមនុស្សចេះសន្សំសំចៃខ្ពស់ និងគិតគូរបំផុតក្នុងការងារ ការរកស៊ីនានា។ ពួកគាត់នេះដែរ ក៏រមែងចូលចិត្តបង្កើតអ្វីដែលថ្មី ចូលចិត្តការប្រកួតប្រជែងខ្ពស់ក្នុងជីវិត។

នៅខែតុលា វិច្ឆិកា និងធ្នូ ឆ្នាំ ២០២២ មិនថាជីវិតការងារ និងជីវិតស្នេហានោះទេ នឹងមានការរីកចម្រើនខ្លាំងឡើង ជាពិសេសគឺរីកលាភសំណាង បានហាង បានផ្ទះថ្មី ប្រាក់ចំណេញកើតចូលហួសពីការរំពឹងទុក រីឯលុយដែលហូរចេញទៅវិញ នឹងចេញតិចបំផុត។

ការផ្សាយពាណិជ្ជកម្ម

លើសពីនេះភាពស្និទ្ធស្នាល ផ្អែមល្ហែមនឹងដៃគូ ក៏បន្សល់ទុកជាអនុស្សាល្អៗគួរឲ្យចងចាំជាច្រើន ពោលនឹងបន្ថែមភាពកក់ក្តៅ សុភមង្គលខ្លាំងឡើង៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម