ខែតុលារំកិលបាន ២ ថ្ងៃហើយ តើនៅចន្លោះខែថ្មីនេះ សំណាងអ្វីកំពុងរង់ចាំអ្នក? តាមរយៈការតេស្តក្នុងអត្ថបទ Knongsrok សូមឲ្យបងប្អូនធ្វើការជ្រើសរើសនូវកូនអណ្តើកមាសមួយ សឹមទៅផ្ទៀងផ្ទាត់ចម្លើយនៅខាងក្រោម៖
អណ្ដើកមាសទី ១

ការផ្លាស់ប្តូរ ឬអាចជាការវិវត្តទៅចំណុចថ្មី នឹងកើតមានឡើងក្នុងជីវិតអ្នកនៅខែតុលានេះ។ អ្នកបើករបររកស៊ី អាចនឹងកើតអាជីវកម្មថ្មី រីឯប្រុសស្រីអ្នកប្រកបការងារ អាចនឹងឡើងឋានៈមុខងារ ខ្ពស់ជាងមុន។ នោះហើយជាកាដូ ដែលអាចបង្កើនចំណូលបន្ថែមទៀតដល់អ្នក។
អណ្ដើកមាសទី ២

ឧបសគ្គប្រទាក់ផ្លូវដើររបស់អ្នកកាលពីខែចាស់ នឹងត្រូវរលាយចេញទាំងស្រុងត្រឹមខែតុលា។ ដោយអ្នកអាចឆ្លងកាត់វាដោយងាយស្រួល ដោយមិនមានអ្វីគួរឲ្យបារម្ភឡើយ យ៉ាងណាត្រូវប្រុងប្រយ័ត្នលើការសម្រេចចិត្តបន្តិច កុំក្លាហានឆ្លើយ ឬអារកាត់លឿនពេកអី ចូរយកវាមកពិចារណាបន្តិចសិន។
អណ្តើកមាសទី ៣

អ្វីៗនឹងត្រលប់មកកន្លែងដើមរបស់វាវិញ ទ្រព្យដែលបាត់បង់ ចំណូលដែលខាតកាលពីពេលមុន នឹងត្រូវបានប៉ះប៉ូវដោយរង្វាន់ ដោយអ្វីមួយដែលរំលេចមកដោយគ្មានការរំពឹងជាមុន។ នេះក៏អរគុណដល់អំពើល្អដែលអ្នកបានសាងពីដើមមកផង ទើបជួយឲ្យជីវិតអ្នកទទួលបានផលតបស្នង ដ៏សក្ដិសមបំផុត។
អណ្តើកមាសទី ៤

អនាគតដ៏ភ្លឺស្វាងនៅខាងមុខនាខែតុលានេះ គឺអ្នកនឹងទទួលបានភាពស្ងប់ស្ងាត់ ផាត់អស់ជម្លោះ អស់ការតវ៉ានានាពីមជ្ឈដ្ឋានខាងក្រៅ។ អាចរាប់ថាជាពេលវេលាដែលផ្លូវចិត្តអ្នក ទទួលបានក្តីសុខបំផុត ហើយបើស៊ីជម្រៅបន្តិចទៅ ក៏នឹងអាចមានមនុស្សល្អៗមកក្បែរខ្លួន នាំឲ្យអ្នកជួបតែរឿងសប្បាយ ស្នាមញញឹមសឹងរាល់ថ្ងៃ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

