កំពូលឆ្នាំមាស! ចុងសប្តាហ៍ ២២-២៣ តុលា លុយចូលហៀរហូរដល់អ្នកកើតឆ្នាំ ៣ នេះ

Erer
ការផ្សាយពាណិជ្ជកម្ម

តាមចិនសែទស្សន៍ទាយច្បាស់ៗមកថា នៅរយៈកាលចុងសប្តាហ៍ ចន្លោះថ្ងៃទី ២២-២៣ ខាងមុខ មិនថាប្រុសស្រីឲ្យតែកើតឆ្នាំ ៣ ខាងក្រោម នឹងមានរាសីឡើងខ្ពស់ អាចមានលុយចូលហៀរហូរជុំទិស៖

អ្នកកើតឆ្នាំឆ្លូវ – គោ

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ឆ្នាំឆ្លូវនឹងមានអំណោយផលផ្នែកទ្រព្យដ៏ក្រាស់ក្រែលនៅរយៈពេលពីរថ្ងៃ សៅរ៍-អាទិត្យខាងមុខ ដោយនឹងទទួលបានការទុកចិត្តពីមនុស្សម្នាតូចធំជុំវិញខ្លួន នាំឲ្យសម្រេចដល់គោលដៅ សម្រេចជោគជ័យដែលរំពឹងជាយូរខែមកហើយ។

នៅកំឡុងចុងសប្តាហ៍ទៀតសោត សញ្ញានៃការកើនឡើងនឹងបោះទៅមុខខ្ពស់ជាងថ្ងៃធម្មតា ហើយឱកាសហាក់ចំហ ចាំតែអ្នកទៅដល់ ចាំតែអ្នកទៅចាប់យកតែប៉ុណ្ណោះឯង។ អ្នកគួរតែរក្សាភាពក្លាហាន បន្តការជឿជាក់លើខ្លួនឯង មិនថាការងារ ឬរបររកស៊ីពេលខាងមុខនេះ ត្រៀមកើតផលចំណេញក្រែលណាស់។

ការផ្សាយពាណិជ្ជកម្ម

អ្នកកើតឆ្នាំខាល – ខ្លា

Con Ho Nhat Ban
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ទុក្ខសោកទាំងឡាយនឹងរសាត់ទៅឆ្ងាយ ចូលមកវិញតែភាពសម្បូរសប្បាយទាំងផ្លូវកាយផ្លូវចិត្ត នៅពីរថ្ងៃពេញដូចបានកំណត់ពីខាងលើ។ ពេលវេលានេះ អំណោយផលជោគជ័យលើវិស័យធំៗដែលអ្នកកំពុងក្តោបក្តាប់ ហើយចំពោះអ្នកមានភាពឯកោពីមុន ក៏នឹងដូចមានមនុស្សមកជុំ បន្លប់ឲ្យកើតតែក្តីសុខ និងស្នាមញញឹម។

ការផ្សាយពាណិជ្ជកម្ម

ផ្នែកថមថយនៃទ្រព្យ ហិរញ្ញវត្ថុមួយរយៈមុន នឹងលែងមានតទៅទៀត ហើយចូលមកវិញ តែការកើនឡើង ដូចធ្លាក់ប៉ះកំណប់មាសកំណប់ប្រាក់ សម្បូរទ្រព្យចូលមិនគួរឲ្យជឿត្រឹមមួយពព្រិចភ្នែក។ នេះក៏អរគុណដល់ការខិតខំស្រាប់កន្លងមករបស់អ្នកខ្លះៗផងដែរ។

អ្នកកើតឆ្នាំមមី – សេះ

ការផ្សាយពាណិជ្ជកម្ម
Ice_screenshot_20221002 181629
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នកកើតឆ្នាំទីបី គឺឆ្នាំមមីឯណេះ នឹងទទួលបានការកោតសរសើរ ការឲ្យតម្លៃពីអ្នកខ្ពស់ អ្នកមានឋានៈលើខ្លួន ថាមិនត្រូវបើអ្នកបម្រើការងាររដ្ឋ ឬឯកជនទាំងឡាយ នឹងត្រៀមទទួលបានការឡើងតំណែងទៀតផង។

អ្នកក៏រំពឹងនឹងចូលមានរង្វាន់ធំ សម្រាប់ជីវិត ដែលវាដូចអំណោយតបនឹងញើសឈាមហូរសស្រាក់កាលពីពេលមុន។ រីឯអ្នកវិនិយោគលើទ្រព្យធំតូចនានា ក៏ត្រៀមនឹងកើនផលចំណេញខ្ទង់ល្បាក់មុឺនដុល្លារក៏មាន៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម