តាមហោរាសាស្រ្តបានឲ្យដឹងថា ចូលដល់ខែថ្មី ខែតុលា ជាទំព័រធំទី ១០ ខាងមុខ សម្រាប់អ្នកកើតឆ្នាំទាំង ៣ ដូចបង្ហាញខាងក្រោម នឹងទទួលបានលាភសំណាងធំ ក្រោយពីត្រូវបានគេមើលស្រាល មិនឲ្យតម្លៃ នៅខែចាស់៖
អ្នកកើតឆ្នាំខាល – ខ្លា

មនុស្សដែលកើតឆ្នាំខាល ភាគច្រើនជាមនុស្សឆ្លាតនិងពូកែ ហើយពួកគេចេះបត់បែន និងសម្របខ្លួនបានល្អទៅតាមកាលៈទេសៈ។ រាល់ពេលជួបបញ្ហា មនុស្សនេះមិនងាយបាក់ទឹកចិត្តទេ ពោលរមែងអាចដោះស្រាយបញ្ហាទាំងនោះបានដោយភាពការប្រើអារម្មណ៍ស្ងប់ស្ងាត់។
យ៉ាងណាពេលវេលាហៅទ្រព្យរបស់អ្នកបានចូលមកដល់ហើយ ក្នុងកំឡុងខែថ្មីបន្ទាប់ គឺខែតុលា នោះពេញទំហឹងតែម្តងសម្រាប់អ្នកកើតឆ្នាំខាល ជីវិតពួកគេនឹងល្អប្រសើរឡើង តែត្រូវចាំចេះគ្រប់គ្រងការចំណាយឲ្យបានច្បាស់លាស់ផង។
អ្នកកើតឆ្នាំមមែ – ពពែ

ជាមនុស្សដែលមានទេពកោសល្យ និងសមត្ថភាពពីកំណើត។ មនុស្សនេះឆ្លាតនិងមោះមុតខ្លាំងណាស់ ហើយការបង្កើតទំនាក់ទំនងជាមួយអ្នកដទៃក៏ធ្វើទៅបានល្អណាស់ដែរ។
នាខែតុលា ឆ្នាំ ២០២២ ខាងមុខតាំងពីបើកដល់បិទខែ ឱកាសកើបទ្រព្យរបស់អ្នកកើតឆ្នាំមមែនឹងមានច្រើន ហើយបើអ្នករកស៊ីជំនួញធំវិញ ក៏នឹងទទួលបានកិច្ចសន្យាដែលអាចបង្កើតផលចំណេញរាប់មុឺនដុល្លារសម្រាប់ពួកគេ។
អ្នកកើតឆ្នាំវក – ស្វា

ជាមនុស្សដែលស្មោះត្រង់ ចិត្តល្អ ហើយរួសរាយរាក់ទាក់ខ្លាំងណាស់។ លក្ខណៈពិសេសនៃបុគ្គលកើតឆ្នាំវក គឺរមែងមានចិត្តល្អ ធ្វើអំពើល្អជាមួយគេរាល់គ្នា។ ប្រសិនបើឃើញនរណាជួបបញ្ហានៅនឹងភ្នែក បើពួកគេមានលទ្ធភាពអាចជួយបាន គឺពួកគេមិនរុញរានឹងជួយឡើយ។
រាប់ចូលដល់ដើមខែក្រោយតុលាតទៅ ដល់ដំណាច់ខែ ក៏ដល់ពេលវេលាសម្រាប់អ្នកកើតឆ្នាំវកផងដែរ ក្នុងការកើបទ្រព្យសម្បត្តិជាច្រើន។ រាល់កិច្ចការងារ ឬដាក់ផែនការណ៍ធ្វើអ្វីថ្មីក្នុងជីវិត ក៏នឹងរមែងទទួលបានជោគជ័យជានិច្ច៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

