ជ្រើសរើសផ្កាយនាំសំណាងមួយ ដើម្បីទាយដឹង ថាជីវិតអ្នកនឹងជួបរឿងអ្វីនៅសប្តាហ៍ខាងមុខ?

Rtrt
ការផ្សាយពាណិជ្ជកម្ម

តាមរយៈការទស្សន៍ទាយបែបវិទ្យាសាស្រ្តមួយនេះ យើងសូមឲ្យអ្នកជ្រើសរើសនៅផ្កាយនាំសំណាងមួយ ក្នុងចំណោមផ្កាយទាំង ៣ ហើយយើងនឹងទស្សន៍ទាយដឹងថា ជីវិតអ្នកនៅពេលខាងមុខនេះអាចនឹងជួបរឿងអ្វី ពោលរាប់ពីសប្តាហ៍ថ្មី ១៩-២៥ កញ្ញា៖

ផ្កាយទី ១

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ផ្កាយដំបូងនេះ ប្រាប់ថា អ្វីដែលអ្នករំពឹងទុកនិងកំពុងរង់ចាំគឺវាមិនទាន់ចូលមកដល់ទេ ដោយអ្នកត្រូវបន្តធ្វើជាមនុស្សអត់ធ្មត់បន្ថែមទៀត ហើយអ្នកត្រូវដឹងថាក្នុងជីវិតគឺវាបែបហ្នឹង មិនសុទ្ធតែគ្រប់យ៉ាងអាចមកដល់ដៃងាយៗឡើយ។

ចូរកុំឲ្យអតីតកាលមកលងបន្លាចអ្នកពេលនេះបានឲ្យសោះ ហើយត្រូវរស់នៅជាមួយបច្ចុប្បន្នកាល ដើម្បីស្រូបយកថាមពលវិជ្ជមាននិងភាពរីករាយដែលអាចកើតមានជារៀងរាល់ថ្ងៃ។ បន្តផ្តោតលើការខិតខំប្រឹងប្រែង នោះអ្វីដែលអ្នកចង់សម្រេចនឹងចូលមកដល់ គ្រាន់តែត្រូវការពេលបន្តិចទៀត។

ការផ្សាយពាណិជ្ជកម្ម

ផ្កាយទី ២

2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ផ្កាយដូចកងចក្រនេះ បង្ហាញថា អ្នកនឹងបានជួបមិត្តចាស់ ឬជួបមនុស្សដែលអ្នកខកខានជួបរាប់ឆ្នាំមកហើយនោះ គេនឹងរំលេចមកក្នុងជីវិតអ្នកសារជាថ្មី តែមិនមានន័យថាទំនាក់ទំនងស្អិតរមួតអ្វីនោះទេ។ គ្រាន់ថាគេនេះអាចជានាំសំណាងដល់អ្នក នឹងបង្ហាញគំនិតថ្មីៗមួយចំនួនដែលល្អសម្រាប់ជីវិតរបស់អ្នកនៅពេលនេះ។

ការផ្សាយពាណិជ្ជកម្ម

គេនឹងត្រួសត្រាយនាំអ្នក ទៅរកភាពជោគជ័យក្នុងជីវិត ហើយគេនឹងជួយជំរុញលើកទឹកចិត្តអ្នក ឲ្យក្លាយជាមនុស្សដែលល្អប្រសើរជាងពេលបច្ចុប្បន្ន។

ផ្កាយទី ៣

ការផ្សាយពាណិជ្ជកម្ម
3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នៅពេលឆាប់ៗខាងមុខនេះ អ្នកនឹងភ្លក់រសជាតិស្នេហ៍ ដែលវាពិសេសជាងមុនក្នុងជីវិតរបស់អ្នក ហើយក៏នាំឲ្យអ្នកមានអារម្មណ៍ថាប្លែកជាងសព្វមួយដងផងដែរ។ នេះអាចជាស្នេហ៍លើកចុងក្រោយ ឬស្នេហ៍លើកដំបូងសម្រាប់អ្នក តែគេនោះជាមនុស្សល្អ ហើយអ្នកគួរតែមើលថែគេឲ្យបានល្អផង៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម