នៅកំឡុងសប្តាហ៍ថ្មីខាងមុខ ក៏ចំថ្ងៃបិណ្ឌធំផង តាមហោរាសាស្ត្រទស្សន៍ទាយមកថា មានឆ្នាំសំណាងទាំង ៣ អាចមានរាសីឡើងខ្ពស់ត្រដែត ជាពិសេសនៅចុងសប្តាហ៍អាចនឹងជួបលាភធំ ត្រជាក់ត្រជំពេញក្រុមគ្រួសារ៖
អ្នកកើតឆ្នាំរកា – មាន់

ជាមនុស្សដែលមានការអត់ធន់ មានការប្តេជ្ញាចិត្តខ្ពស់ ហើយហ៊ានលះបង់សម្រាប់គោលដៅដែលពួកគេចង់សម្រេច។ យ៉ាងណានៅពេល ៧ ថ្ងៃបន្ទាប់ រាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ អ្នកកើតឆ្នាំរកា ត្រៀមលាដៃចាំត្រងលាភធំមកក្នុងជីវិត ហើយនិយាយពីទំនាក់ទំនងស្នេហាក៏សមប្រកបដូចចិត្តថែមទៀត។
មនុស្សនេះរហ័សរហួន ហើយពូកែចាប់យកឱកាស ដែលនាំឲ្យពេលខាងមុខ គេនឹងទទួលបានឱកាសធំ ក្នុងការរកស៊ីឬអាជីពការងារណាមួយ ហើយនាំឲ្យពួកគេទទួលបានលុយហូរចូលច្រើន។
អ្នកកើតឆ្នាំមមី – សេះ

ជាមនុស្សដែលមានភាពរួសរាយរាក់ទាក់ និងពោរពេញដោយចិត្តសប្បុរស ចូលចិត្តជួយអ្នកដទៃ ដោយមិនរំពឹងចង់បានអ្វីត្រលប់មកវិញ។ ពេលវេលារបស់អ្នកបានមកដល់ហើយ អ្នកនឹងទទួលបានការដំឡើងប្រាក់ខែ ឬដំឡើងមុខងារក្នុងអាជីពការងារ ហើយបើការរកស៊ីវិញ គឺបានផលចំណេញខ្ពស់ជាងមុន នៅចន្លោះសសប្តាហ៍ថ្មី។
អ្នកដែលកើតឆ្នាំមមី តែងតែរីកចម្រើនច្រើនជាងស្រុតចុះ ហើយក្នុងសុភមង្គលគ្រួសារ ពួកគេចេះបង្កើតវាដោយខ្លួនឯង ដែលនាំឲ្យសមាជិកគ្រួសារទាំងឡាយមើលគំរូតាម ហើយរមែងទទួលបានភាពរុងរឿងបន្តគ្នានោះដែរ។
អ្នកកើតឆ្នាំជូត – កណ្តុរ

ជាមនុស្សក្លាហាន និងខិតខំប្រឹងប្រែងណាស់។ ពួកគេក៏ពូកែរកលុយណាស់ដែរ និងជាមនុស្សមានទំនួលខុសត្រូវខ្ពស់ មិនថាស្ថិតក្នុងមុខតំណែងធំតូចក្តី។
ជីវិតអ្នកកើតឆ្នាំជូត រមែងតែជួបមនុស្សថ្លៃថ្នូរ មនុស្សដែលនាំលាភមកឲ្យពួកគេ។ ប៉ុន្តែកន្លងមកនេះអ្នកបានជួបបញ្ហាខ្លះៗ ហើយរយៈពេល ១ អាទិត្យខាងមុខ វាគឺជាផ្លូវដែលបង្ហាញដំណោះស្រាយមកដល់អ្នក ពោលជាផ្កាយនាំសំណាងមួយក្នុងចំណោមផ្កាយនាំសំណាងធំៗ ដែលអ្នកអាចទទួលបាន។ ហៅអីបានហ្នឹង ប្រាថ្នាអីបានហ្នឹង កុំគិតថាវាជាសំណាងទាំងស្រុង ព្រោះវាជាការតបស្នងមួយផ្នែកទៅការខំប្រឹងរបស់អ្នកកន្លងមកតែប៉ុណ្ណោះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

