តាមក្បួនចិនសែមើលឃើញ ជោគវាសនាម្ចាស់ឆ្នាំទាំង ៥ នៅរយៈពេល ១០ ថ្ងៃចុងក្រោយនៃខែឧសភា ពោលរាប់ពីថ្ងៃទី ២១ ដល់ ៣១ គឺមានរាសីឡើងខ្ពស់ត្រដែត និងជួបសំណាងល្អជាហូរហែ៖
អ្នកកើតឆ្នាំឆ្លូវ – គោ

មនុស្សនេះ មានការឧស្សាហ៍ព្យាយាម និងឯករាជ្យ ហើយតែងតែខិតខំព្រោះចង់ឲ្យសុបិនរបស់ខ្លួនក្លាយជាការពិត។ ភាពរឹងមាំ ការអត់ធ្មត់ គឺជាចំណុចលេចធ្លោរបស់ម្ចាស់ឆ្នាំឆ្លូវ បើធៀបនឹងឆ្នាំដទៃ ហើយពេលវេលាជួបសំណាង ក៏ចូលមកដល់នា ១០ ថ្ងៃចុងខែឧសភា។
ភាពជោគជ័យនឹងចាប់ផ្តើមនៅម៉ោង ០០:០០ ថ្ងៃទី ២១ តទៅជាបណ្តើរៗ មុនផ្លែផ្កាធំ រំលេចដូចពេជ្រភ្លឺចិញ្ចាចនៅឯចុងខែ។ សក្ដានុពលផ្នែកហិរញ្ញវត្ថុ នឹងហូរមកចម្រុះទិស រីឯសត្រូវដែលមានចិត្តពិសពុល ក៏នឹងរសាត់ទៅឆ្ងាយផងដែរ។
អ្នកកើតឆ្នាំនាគ – រោង

ជាមនុស្សមានសមត្ថភាពល្អ មានភាពជាអ្នកដឹកនាំ ហើយគ្រប់ការងារ ការរកស៊ីរបស់ពួកគេធ្វើទៅដោយម៉ត់ចត់ រួចងប់ងុលនឹងកិច្ចការងារដែលកំពុងដំណើរការនោះខ្លាំងណាស់។ បើដាក់គោលដៅ គឺធ្វើដល់ទីបញ្ចប់ ហត់ក៏មិនចង់សម្រាកដែរ។
ម្ចាស់ឆ្នាំរោង ដល់ពេលវេលាសំខាន់ក្នុងខែមករានេះហើយ គឺចំពេល ១០ ថ្ងៃចន្លោះថ្ងៃទី ២១ ដល់ ៣១ នោះឯង ដែលនឹងទទួលបានភាពចម្រុងចម្រើន បានជួបមនុស្សថ្មី ជាមនុស្សល្អ ដូចនាំលាភមកដល់អ្នក។
អ្នកកើតឆ្នាំជូត – កណ្ដុរ

ឆ្នាំជូត ធ្វើអ្វីដោយគិតពិចារណា ហើយជាមនុស្សឈ្លាសវៃ ប្រកបដោយចក្ខុវិស័យនិងផែនការណ៍ច្បាស់លាស់ក្នុងជីវិត។ ពេលវេលាទទួលលាភសំណាងសម្រាប់ម្ចាស់ឆ្នាំកណ្តុរ ចូលមកដល់នៅចន្លោះ ១០ ថ្ងៃដូចបង្ហាញពីខាងលើ ដែលជាពេលជីវិតមានភាពពេញលក្ខណៈ និងពោរពេញដោយសុភមង្គល។
មួយជំហានធំខាងមុខ គឺសំខាន់ពិតៗ ហើយអ្នកនឹងទទួលបានជោគជ័យហួសពីការរំពឹងទុក នាំឲ្យប្រាក់ដែលរកបាន កើនខ្លាំងឥតខាន សាងមកវិញនូវទ្រព្យធំចូលផ្ទះ។ ពេលវេលានេះ ក៏អ្នកដូចបាននាំរឿងល្អ ដល់មនុស្សក្បែរខ្លួនដូចគ្នា។
អ្នកកើតឆ្នាំមមី – សេះ
អ្នកនឹងទទួលបានដំណឹងល្អ លាភសំណាងនាកំឡុងពេលវេលាដូចបានបង្ហាញ បន្ទាប់ពីបានហែលកាត់ការខិតខំអស់រយៈពេលជាយូរ ទម្រាំឈានមកដល់សេចក្តីអំណរមិនអាចកាត់ថ្លៃបានខាងមុខ។ វាជាពេលវេលាដែលមិនអាចបំភ្លេចបាន ព្រោះដូចមានគេមកជួយ គេមកសម្រាលទុក្ខរបស់អ្នកមួយផ្នែកធំ ជាពិសេសលើផ្នែកហិរញ្ញវត្ថុ។
ឆ្នាំមមី ច្រកទ្វារទ្រព្យបើកទ្វារ នាំឲ្យចំណូលហូលចូលទាំងដុំ រីឯទុក្ខធំ ក៏រសាត់បាត់ សល់តែបញ្ហាតូចតាចសឹងមិននាំឲ្យអ្នកព្រួយបារម្ភអ្វីឡើយ។ ត្រូវចាំថា បើចង់បានលាភធំ ត្រូវព្យាយាមចូលកៀកមនុស្សដែលមានគំនិតដូចគ្នា ឆាប់យល់អារម្មណ៍ចុះសម្រុងទៅមក អ្នកនឹងកាន់តែបានសំណាង។
អ្នកកើតឆ្នាំវក – ស្វា
ជោគវាសនាម្ចាស់ឆ្នាំវក ប្រកបដោយជោគជ័យ សេចក្តីសុខ ទាក់ទាញសំណាង ដូចបានផ្កាយលើកយីអ៊ុនហូរចូលមកសារជាថ្មី។ ក៏អរគុណនូវម្ចាស់ឆ្នាំសេះ ពោរពេញដោយការគិតសុទិដ្ឋិនិយមតាំងពីដើមផង។
នាកំឡុងចុងខែខាងមុខ មនុស្សកើតឆ្នាំវក អាចមានការគិតឃើញថ្មី បន្ថែមការជឿជាក់ដែលគេមានផង នោះអាចជាអំណោយថ្មីមួយសម្រាប់ខ្លួនឯង ឲ្យត្រៀមលក្ខណៈដើម្បីចាប់យកឱកាសកើបមាសកើបប្រាក់ នៅពេលដ៏ខ្លីបន្ទាប់។ ចូរថែរក្សាឲ្យបានល្អនូវតុល្យភាពនៅកន្លែងការងារ ការរកស៊ី ជៀសវាងឲ្យផុតនូវជម្លោះធំតូចក្តី៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

