ជ្រើសរើសស្បែកជើងក្រហមមួយគូ ដើម្បីស្វែងយល់ថាក្រោយពេល​រៀបការ​រួច ជីវិត​អាពាហ៍ពិពាហ៍របស់អ្នក​នឹង​ទៅជា​យ៉ាងណា?

ជ្រើសរើសស្បែកជើងក្រហមមួយគូ ដើម្បីស្វែងយល់ថាក្រោយពេល​រៀបការ​រួច ជីវិត​អាពាហ៍ពិពាហ៍របស់អ្នក​នឹង​ទៅជា​យ៉ាងណា?
ការផ្សាយពាណិជ្ជកម្ម

ជ្រើសរើសស្បែកជើងក្រហមមួយគូខាងក្រោម! ដើម្បីស្វែងយល់ថាក្រោយពេល​រៀបការ​រួច តើ​ជីវិត​អាពាហ៍ពិពាហ៍របស់អ្នក​នឹង​ទៅជា​យ៉ាងណា?

_5849 1662873374

ការផ្សាយពាណិជ្ជកម្ម

1. ជ្រើសរើសយកស្បែកជើង A

ការជ្រើសរើសចម្លើយនេះបង្ហាញថា សេដ្ឋកិច្ចគ្រួសាររបស់អ្នកក្រោយពេលរៀបការនឹងអាចមានភាពលំបាក។ អ្នកទាំងពីរប្រឹងប្រែងរកស៊ី ឬធ្វើការដើម្បីគ្រួសារ ត្រូវរកប្រាក់រួមគ្នាដើម្បីផ្គត់ផ្គង់ជីវភាព និងថែរក្សាផ្ទះរបស់អ្នក។ ចំពោះទិដ្ឋភាពផ្លូវចិត្តរបស់អ្នកទាំងពីរគឺល្អណាស់ អ្នកទាំងពីរស្រលាញ់គ្នា និងយកចិត្តទុកដាក់ចំពោះគ្នា ប៉ុន្តែបើនិយាយពីលុយកាក់វិញ ចំណូលរបស់អ្នកមិនខ្ពស់ប៉ុន្មានទេ។ អ្នក​ទាំង​ពីរ​នឹង​ត្រូវ​ពឹង​ផ្អែក​និង​ជួយ​គ្នា​ច្រើន​ក្នុង​ការ​ងារ និង​បញ្ហា​ហិរញ្ញវត្ថុ អ្នក​ទាំង​ពីរ​ត្រូវ​ប្រឹង​ប្រែងរួមគ្នា​ដើម្បី​រក​ប្រាក់ ទើបជីវិតប្រសើរឡើង។

ការផ្សាយពាណិជ្ជកម្ម

2. ជ្រើសរើសយកស្បែកជើង B

ការជ្រើសរើសចម្លើយនេះបង្ហាញថាអនាគតស្វាមី ឬភរិយារបស់អ្នកនឹងមានប្រាក់ចំណូលខ្ពស់ជាងអ្នក ហើយគាត់នឹងដើរតួជាប្រភពចំណូលសំខាន់សម្រាប់គ្រួសារទាំងមូល។ ទោះបីជាអ្នកក៏មានការងារ និងស្ថានភាពហិរញ្ញវត្ថុល្អ ហើយមានសមត្ថភាពផ្លូវចិត្ត និងបញ្ញាក៏ដោយ ក៏អ្នកនៅតែអន់ជាងប្តី ឬប្រពន្ធរបស់អ្នកដែរ។ ចំណូលរបស់អ្នកតិចជាងដៃគូរបស់អ្នក។

ការផ្សាយពាណិជ្ជកម្ម

មិន​ថា​ប្រុស​ឬ​ស្រី​ទេ បុគ្គលិក​លក្ខណៈ​ក៏​តឹងតែង​ខ្លាំង មាន​ឆន្ទៈ និង​មហិច្ឆតា​ខ្ពស់​ក្នុង​អាជីព​ការងារ។ បុគ្គលនេះនឹងក្លាយជាមេគ្រួសារ ហើយអ្នកនឹងដើរតួជាអ្នកនៅពីក្រោយខ្នងដ៏រឹងមាំរបស់គាត់។ ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្តី​ ឬប្រពន្ធរបស់​អ្នក​នឹង​មាន​ភាព​សម្បូរ​បែប និង​ស៊ីវិល័យ។

3.​ ជ្រើសរើសយកស្បែកជើង C

ការផ្សាយពាណិជ្ជកម្ម

ការជ្រើសរើសចម្លើយនេះបង្ហាញថា អ្នកនឹងក្លាយជាអ្នករកស៊ីចិញ្ចឹមគ្រួសារ ជាអ្នកដែលមានទំនួលខុសត្រូវខ្ពស់ ហើយរកប្រាក់ចំណូលបានច្រើនជាងប្តី ឬប្រពន្ធរបស់អ្នក។ អ្នកជាមនុស្សមានសមត្ថភាពខ្លាំង និងមានអាជីពមានស្ថេរភាព មានភាពជឿជាក់លើខ្លួនឯង និងមានកន្លែងជាក់លាក់នៅក្នុងសង្គម។ អ្នក​មាន​បំណង​ប្រាថ្នា​យ៉ាង​ខ្លាំង​ក្នុង​ការ​សាងប្រាក់ចំណូលដើម្បីផ្គត់ផ្គង់គ្រួសារ សម្រាប់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក ជំនួស​ឱ្យ​ការ​អង្គុយ​ចាំ​ក្នុងផ្ទះ​មើល​ការ​ខុស​ត្រូវ។

សរុបមក ទោះជាមានការលំបាកក៏ដោយ ក៏មានការលួងលោមផងដែរ មានការគាំពីក្រោយដ៏រឹងមាំក្នុងនាមជាប្តី ឬប្រពន្ធរបស់អ្នក។ គាត់/នាងគឺសមហេតុផលណាស់ដែលតែងតែឈរក្បែរអ្នកក្នុងគ្រាលំបាក។ មនុស្ស​ម្នាក់​នេះ​ក៏​មាន​អារម្មណ៍ និង​សុភាព​ជាង​អ្នក​ដែរ អាច​ទ្រាំទ្រ​នឹង​ភាព​តានតឹង​របស់​អ្នក ហើយ​ចូលចិត្ត​ការងារ​ផ្ទះ​ជាង​អ្នក។

ការផ្សាយពាណិជ្ជកម្ម

4. ជ្រើសរើសយកស្បែកជើង D

ការជ្រើសរើសចំលើយនេះបង្ហាញថា អ្នកនិងប្តី ឬប្រពន្ធរបស់អ្នកមិនពឹងផ្អែកលើគ្នាខាងសេដ្ឋកិច្ចទេ ម្យ៉ាងវិញទៀតអ្នកទាំងពីរមានភាពឯករាជ្យផ្នែកហិរញ្ញវត្ថុ មិនពឹងផ្អែកលើគ្នា ចំណាយលុយផ្ទាល់ខ្លួន។ មុន​ពេល​រៀប​ការ អ្នក​ទាំង​ពីរ​បាន​យល់​ព្រម​លើ​ចំណូល​ផ្ទាល់​ខ្លួន ហើយ​ព្យាយាម​មិន​ប៉ះ​ពាល់​លើប្រាក់ចំណូលរវាងគ្នានឹងគ្នា ដើម្បី​ជៀស​វាង​ការ​ឈ្លោះគ្នា។

ការផ្សាយពាណិជ្ជកម្ម

អ្នកទាំងពីរមានភាពជឿជាក់លើខ្លួនឯង និងមានគំនិតទំនើប និងសេរី មនុស្សដែលមានការងារ និងប្រាក់ចំណូលមានស្ថេរភាព គ្មានអ្នកណាល្អជាងគ្នាឡើយ។ មនុស្សម្នាក់ៗមានទិសដៅ និងអាជីពរៀងៗខ្លួន ដូច្នេះអ្នកទាំងពីរមិនត្រូវការប្រាក់របស់ដៃគូ ដើម្បីផ្គត់ផ្គង់សេដ្ឋកិច្ច ឬ “ចិញ្ចឹម” លើខ្លួនឯងនោះទេ។ អ្នកទាំងពីរស្រលាញ់ និងគោរពគ្នាខ្លាំងណាស់ ទោះជាលុយកាក់កាន់រៀងខ្លួនក៏ដោយ ក៏ពួកគេតែងតែចាប់ដៃគ្នាចិញ្ចឹមកូន និងមើលថែផ្ទះរបស់ពួកគេ៕

ប្រែសម្រួលដោយ៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម