បើតាមចិនសែបានមើលឃើញជោគវាសនា មហាឆ្នាំទាំង ៣ នៅរយៈពេល ៣ ថ្ងៃជាប់ ចន្លោះពេលខាងមុខ គឺ ១៥,១៦ និង ១៦ មករា ដែលថាពួកគេនឹងមានលុយហូរចូលមិនដាច់ ជារួមទៅចំជាគ្រាប់ខ្សាច់សំណាងដ៏ធំភាយចូលមកក្នុងជីវិត៖
អ្នកកើតឆ្នាំច – ឆ្កែ

បញ្ហានានាកន្លងមក សម្រាប់អ្នកកើតឆ្នាំច នឹងត្រូវបានដោះស្រាយរួចរាល់ ហើយផ្លាស់មកជាលាភ ជាសំណាងនៅចន្លោះ ៣ ថ្ងៃខាងមុខដូចបានបង្ហាញ។ ផ្នែកខ្លះក៏អរគុណចំពោះការខិតខំ និងភាពជឿជាក់របស់សាមីខ្លួនផ្ទាល់ ហើយផ្នែកខ្លះទៀតក៏ដោយសារតែសំណាងធ្លាក់ពីលើមេឃ ដល់អ្នកកើតឆ្នាំចជាពិសេស។
អំណោយផលនៃសក្តានុពលផ្នែកទ្រព្យ នឹងរំលេចឡើងនៅពេលឆាប់ៗសម្រាប់អ្នក ហើយត្រូវឆ្លៀតឱកាសនេះចាប់យកវាឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ រីឯជីវិតស្នេហាក៏ទទួលបានភាពកក់ក្តៅខ្លាំងដែរ ពោលក្នុងគ្រួសារនឹងមានរឿងរីករាយច្រើន។
អ្នកកើតឆ្នាំវក – ស្វា
អ្វីៗហាក់ដូចការរំពឹងទុក គឺដំណើរការគ្រប់យ៉ាងនឹងរលូនតាមដែលចិត្តចង់បានសម្រាប់អ្នកកើតឆ្នាំវក នៅថ្ងៃថ្មី ១៥,១៦ និង ១៧ មករា។
រយៈពេល ៣ ថ្ងៃនោះ ជោគវាសនារបស់ពួកគេ នឹងមានឱកាសក្នុងផ្លាស់ប្តូរទៅកម្រិតខ្ពស់មួយទៀត។ តាមថាវាជាផលតបស្នងដ៏សក្តិសម ព្រោះរយៈពេលមុនអ្នកបានខិតខំខ្លាំងណាស់មកហើយ។

មិនត្រឹមតែរីកចម្រើនផ្នែកអាជីពការងារ និងការរកស៊ីប៉ុណ្ណោះទេ ទៅមើលទំនាក់ទំនងស្នេហារបស់អ្នកកើតឆ្នាំវក ក៏ជាពេលវេលាល្អផងដែរ ប្រសិនអ្នកនៅលីវ ពេលនេះគឺសក្តិសមបំផុតក្នុងការទម្លាយអារម្មណ៍ឲ្យម្ខាងទៀតបានដឹង។
អ្នកកើតឆ្នាំជូត – កណ្តុរ
វាជាពេលវេលាដែលអ្នកកើតឆ្នាំជូត រង់ចាំយូរណាស់មកហើយ។ ទ្រព្យសម្បត្តិ ភាពរុងរឿងទាំងឡាយ នឹងចូលមកដល់សម្រាប់អ្នក។
ប្រសិនបើអ្នកមានបញ្ហាដែលជាខ្សាច់គ្រោះ វាក៏នឹងរសាត់បាត់តាមខ្យល់ ហើយប្រែជាដំណក់ទឹកនាំលាភត្រលប់មកវិញ។ និយាយឲ្យខ្លីទៅ រយៈពេល ៣ ថ្ងៃពេញ បើអ្នកបន្តខិតខំតែបន្តិច ទ្រព្យធំនឹងធ្លាក់មកដល់ដៃអ្នកជាមិនខាន។ ចូរកុំឲ្យពេលវេលាមាសមួយនេះ រំលងផុតទៅឲ្យសោះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

