ផ្លូវ​ខាង​មុខ​ទាល់​ហើយ បើក​បៀរ​មួយ​សន្លឹក ដើម្បី​ជ្រើស​យក​សារ​បំភ្លឺ​ជីវិត

Rer
ការផ្សាយពាណិជ្ជកម្ម

នៅ​ផ្លូវ​ជីវិត​ខាង​មុខ អាច​នឹង​ជួប​បញ្ហា​មួយ​ចំនួន ចូរ​កុំ​ព្យាយាម​គេចវេះ ឬ​ខ្មាសអៀន​នឹង​ជួប​ប្រទះ​វា​អី ផ្ទុយ​ទៅ​វិញ​ចូរ​ហ៊ាន​ប្រឈម ចាំ​ថា​បើ​ដោះ​ផុត អ្នក​នឹង​អាច​ជួប​រឿង​ល្អ​ត្រលប់​មក​វិញ នៅ​ពេល​បន្ទាប់។ Knongsrok ចូលរួម​ចំណែក​ជួយ​ដល់​អ្នក ដោយ​តម្រូវ​ឲ្យ​បងប្អូន​ជ្រើស​យក​បៀរ​មួយ​សន្លឹក ហើយ​ទៅ​ផ្ទៀងផ្ទាត់​មើល​ចម្លើយ​ដូច​ខាង​ក្រោម៖

បៀរសន្លឹកទី ១

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នក​ជា​មនុស្ស​ដែល​ចូលចិត្ត​ភាព​ល្អ​ឥតខ្ចោះ ដោយ​អ្នក​រមែង​ទទួល​ខុស​ត្រូវ​នូវ​គ្រប់​អ្វី​ដែល​បាន​ធ្វើ ហើយ​ទង្វើ​ដែល​ធ្វើ​នោះ​គឺ​រមែង​ធ្វើ​ដោយ​មាន​ការ​គិត​ល្អិតល្អន់។ ប៉ុន្តែ​ប្រភេទ​មនុស្ស​ចំណុច​នេះ ពេល​ខ្លះ​គឺ​ពិបាក​នឹង​ទទួល​យក​គំនិត​យោបល់​ពី​អ្នក​ដទៃ​បន្តិច បែប​នេះ​យើង​សូម​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ចេះ​រៀន​បត់បែន និង​ទទួល​យក​ការ​ផ្តល់​យោបល់​ពី​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន​ខ្លះ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ទើបអាចសម្របនឹងផ្លូវខាងមុខ។

បៀរសន្លឹកទី ២

ការផ្សាយពាណិជ្ជកម្ម
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នក​ជា​មនុស្ស​ដែល​ប្រើប្រាស់​មនោសញ្ចេតនា​ខ្ពស់ នៅ​ក្នុង​ការ​សម្រេច​ចិត្ត​ខ្លះ អ្នក​ពិត​ជា​ពិបាក​នឹង​សម្រេច ព្រោះ​ធ្វើ​ដោយ​មិន​ដាច់​ស្រឡះ ពេល​ខ្លះ​ខួរក្បាល​ប្រាប់​ឲ្យ​ធ្វើ​នេះ តែ​បេះដូង​ហាម​ឲ្យ​បញ្ឈប់​ភ្លាម នោះ​ក៏​ដោយសារ​តែ​គិត​ពី​អ្នក​ដទៃ​ខ្លាំង​ជាង​ខ្លួន​ឯង។

ផ្លូវខាងមុខនេះ អ្នកគួរតែរៀនប្រឆាំងនឹងអារម្មណ៍ខ្លួនឯង កុំបន្តមនោសច្ចេតនាខ្ពស់ពេកអី ចូរលាយឡំការគិត ដោយប្រើខួរក្បាល និងការពិចារណាមកជាមួយផង មិនដូច្នោះទេ អ្នកអាចធ្លាក់ទៅក្នុងរណ្តៅនៃការលំបាកមិនខាន។

ការផ្សាយពាណិជ្ជកម្ម

បៀរសន្លឹកទី ៣

3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នក​ជា​មនុស្ស​ដែល​មាន​ចិត្ត​អាណិតអាសូរ ហើយ​រមែង​ជួយ​មនុស្ស​ជុំវិញ​ខ្លួន​ដោយ​គ្មាន​លក្ខខណ្ឌ និង​គ្មាន​ទាមទារ​អ្វី​ត្រលប់​មក​វិញ។ នរណា​បាន​អ្នក​ជា​មិត្ត គឺ​ជា​សំណាង​ដ៏​ធំ​បំផុត​របស់​ពួក​គេ​ហើយ អ្នក​រមែង​គិត​ដល់​អ្នក​ដទៃ​មុន​គិត​ដល់​ខ្លួន​ឯង តែ​ក្នុង​កាលៈទេសៈ​ខ្លះ​វា​មិន​ល្អ​នោះ​ទេ៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម