០៩/០៩ ​ថ្ងៃ​ក្រហម​ថ្ងៃ​មាស ពី​ពេល​នេះ ដល់​ចុង​ខែ តើ​អ្នក​នឹង​ជួប​រឿង​ល្អ​អ្វី​ខ្លះ?

Sdsdre
ការផ្សាយពាណិជ្ជកម្ម

តាម​រយៈ​ខ្សែ​ដៃ​នាំ​សំណាង​ទាំង ៤ ខ្សែ តើ​អ្នក​ពេញ​ចិត្ត​មួយ​ណា​ជាង​គេ? ការ​ជ្រើសរើស​របស់​អ្នក អាច​ឲ្យ​យើង​បង្ហើប​ជា​មុន អំពី​រឿងរ៉ាវ​ជីវិត​ដែល​អ្នក​បម្រុង​នឹង​ជួប ពី​ថ្ងៃ​ទី ០៩/០៩ នេះ​ត​ទៅ​មុខ ដល់​ដំណាច់​ខែ ០៩៖

ខ្សែដៃទី ១

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជោគវាសនា​របស់​អ្នក ហាក់​វិល​មក​ដល់​ចំណុច​នៃ​ភាព​ល្អ​ប្រសើរ​សារ​ជា​ថ្មី។ ពេលវេលា​ខាង​មុខ ជា​ពេល​ល្អ​ក្នុង​ការ​បង្ហាញ​សមត្ថភាព និង​ទេពកោសល្យ​ទៅ​កាន់​មនុស្ស​ជុំវិញ​ខ្លួន ជា​ពេល​ទាញ​ទ្រព្យ​ ទាញ​ចំណូល ដែល​អ្នក​មិន​គួរ​រំលង។

ខ្សែដៃទី ២

ការផ្សាយពាណិជ្ជកម្ម
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មាន​មនុស្ស​ជា​ច្រើន​ដែល​នៅ​ជុំវិញ​អ្នក គេ​បើក​ចិត្ត​នឹង​ជួយ​អ្នក ជួយ​ផ្តល់​យោបល់​ល្អៗ​ដល់​អ្នក តែ​អ្នក​ខ្លួន​ឯង​ផ្ទាល់​ទេ ដែល​គិត​ថា គេ​ធ្វើ​ដោយ​សម្លឹង​ឃើញ​ប្រយោជន៍ នាំ​ឲ្យ​បាត់បង់​ទឹក​ចិត្ត​ដ៏​មាន​តម្លៃ​ពិត​របស់​គេ។

ចូរ​បើក​បេះដូង​ឲ្យ​ទូលាយ ពេល​ខាង​មុខ​នេះ មនុស្ស​ដែល​អ្នក​ធ្លាប់​ស្គាល់​ពី​មុន គេ​នឹង​រំលេច​វត្តមាន​ជា​ថ្មី​មក​កាន់​ជីវិត​អ្នក ហើយ​មិន​ថា​ជា​សាច់ញាតិ ឬ​មិត្តភក្តិ​ក្តី គេ​ក៏​អាច​ជា​នឹង​នាំ​លាភ​សម្រាប់​អ្នក​ផង​ដែរ។

ការផ្សាយពាណិជ្ជកម្ម

ខ្សែដៃទី ៣

3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ត្រូវ​ចាំ​ថា ប្រសិន​អ្នក​ចង់​សម្រេច​ការងារ​ធំ អ្នក​ត្រូវ​រៀន​ដាក់​ចិត្ត​មើល​ឃើញ​គ្រប់​ជ្រុង​ល្អិតល្អន់​ទាំង​អស់។ បរាជ័យ​កន្លង​មក ក៏​ដោយសារ​អ្នក​ចន្លោះ​ប្រហោង​នៃ​ចំណុច​ចាប់ផ្តើម​តូចៗ​ពី​ដំបូង​នោះ​ហើយ។

ការផ្សាយពាណិជ្ជកម្ម

ពេល​ខាង​មុខ វា​ដូច​ជា​មាន​ជំនួយការ​ផ្លូវ​ចិត្ត មក​ប្រែ​ការ​គិត ផ្លាស់ប្តូរ​ការ​យល់​ឃើញ នាំ​ឲ្យ​អ្នក​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីព​ការងារ ការ​រកស៊ី ហើយ​ក៏​មាន​កាដូ​ខ្លះ​កើត​ឡើង​សម្រាប់​ខ្លួន​ឯង​ផង​ដែរ។

ខ្សែដៃទី ៤

ការផ្សាយពាណិជ្ជកម្ម
4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

សុបិន្ត​មួយ​ក្នុង​ចំណោម​សុបិន្ត​ជា​ច្រើន​របស់​អ្នក នឹង​ក្លាយ​ជា​ការ​ពិត ដូច​វេទមន្ត​គេ​ជប់។ គ្រាន់​តែ​រក្សា​ភាព​ស្ងៀមស្ងាត់ ពេល​បាន​អ្វី​ដែល​ចេញ​មក​ពី​លាភ​សំណាង ក៏​កុំ​បើក​ចំហ​ខ្លាំង​ពេក ព្រោះ​មិន​ប្រាកដ​ថា​មនុស្ស​រាល់​គ្នា​នៅ​ក្បែរ​អ្នក គេ​រីករាយ​នឹង​ឃើញ​អ្នក​ជោគជ័យ មាន​បាន​នោះ​ទេ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម